រូបភាពជុំវិញពិភពលោកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី កូរ៉េខាងត្បូងស៊ីរី ម៉ិកស៊ិក ក្រិក យេម៉ែន និងអូទ្រីស។
រូបភាពជុំវិញពិភពលោក ២៦ មីនា ២០១៧
![ប៉ូលិសឃាត់ខ្លួនបាតុកម្មម្នាក់នៅទីប្រជុំជនមួយនៅក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីលាន Pushkin របស់ក្រុងមូស្គូសម្រាប់បាតុកម្មមួយប្រឆាំងនឹងរដ្ឋាភិបាល។](https://gdb.voanews.com/6c4eff33-b0ef-49dc-bca3-1cc5087fb7c9_w1024_q10_s.jpg)
១
ប៉ូលិសឃាត់ខ្លួនបាតុកម្មម្នាក់នៅទីប្រជុំជនមួយនៅក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីលាន Pushkin របស់ក្រុងមូស្គូសម្រាប់បាតុកម្មមួយប្រឆាំងនឹងរដ្ឋាភិបាល។
![នៅក្នុងរូបភាពនេះដែលផ្តល់ដោយក្រសួងជលផល និងនេសាទរបស់កូរ៉េខាងត្បូង សាឡាងឈ្មោះ Sewol ដែលលិច ត្រូវបានស្រង់ និងស្ថិតនៅលើកប៉ាល់មួយក្នុងប្រតិបត្តិការស្រង់របស់របរនានាពីក្នុងទឹក នៅកោះ Jindo ប្រទេសកូរ៉េខាងត្បូង។ បុគ្គលិកក្នុងប្រតិបត្តិការនេះបានស្រង់យកសាឡាងដែលមានទម្ងន់៦.៨០០តោន ដែលនេះជាការងារពិបាកបំផុតក្នុងកិច្ចខិតខំប្រឹងប្រែងយកសាឡាងនេះមកកាន់ឆ្នេរ ជិត៣ឆ្នាំក្រោយពេលដែលវាលិច។](https://gdb.voanews.com/3974539c-f992-43cc-8314-ed2452e3557e_w1024_q10_s.jpg)
២
នៅក្នុងរូបភាពនេះដែលផ្តល់ដោយក្រសួងជលផល និងនេសាទរបស់កូរ៉េខាងត្បូង សាឡាងឈ្មោះ Sewol ដែលលិច ត្រូវបានស្រង់ និងស្ថិតនៅលើកប៉ាល់មួយក្នុងប្រតិបត្តិការស្រង់របស់របរនានាពីក្នុងទឹក នៅកោះ Jindo ប្រទេសកូរ៉េខាងត្បូង។ បុគ្គលិកក្នុងប្រតិបត្តិការនេះបានស្រង់យកសាឡាងដែលមានទម្ងន់៦.៨០០តោន ដែលនេះជាការងារពិបាកបំផុតក្នុងកិច្ចខិតខំប្រឹងប្រែងយកសាឡាងនេះមកកាន់ឆ្នេរ ជិត៣ឆ្នាំក្រោយពេលដែលវាលិច។
![ក្រុមសម្តែងក្បួនយន្តហោះ La Patrouille de France ធ្វើការសម្តែងនៅលើពីរូបសំណាកសេរីភាព ដែលនេះជាផ្នែកមួយនៃការធ្វើទស្សនកិច្ចរយៈពេល៦សប្តាហ៍របស់អាមេរិក នៅក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។](https://gdb.voanews.com/d921bfc4-b6aa-4c6f-9226-9bc021d49bca_w1024_q10_s.jpg)
៣
ក្រុមសម្តែងក្បួនយន្តហោះ La Patrouille de France ធ្វើការសម្តែងនៅលើពីរូបសំណាកសេរីភាព ដែលនេះជាផ្នែកមួយនៃការធ្វើទស្សនកិច្ចរយៈពេល៦សប្តាហ៍របស់អាមេរិក នៅក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។
![ក្មេងប្រុសស៊ីរីយំ នៅពេលខ្លួនត្រូវជាប់នៅជំរំជនភៀសខ្លួនបណ្តោះអាសន្ន នៅក្នុងភូមិ Ain Issa ទីផ្តល់ជម្រកដល់មនុស្សដែលរត់គេចពីក្រុមរដ្ឋឥស្លាម កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។](https://gdb.voanews.com/8d7a9a15-c81f-4705-a014-1e84ebe5fe31_w1024_q10_s.jpg)
៤
ក្មេងប្រុសស៊ីរីយំ នៅពេលខ្លួនត្រូវជាប់នៅជំរំជនភៀសខ្លួនបណ្តោះអាសន្ន នៅក្នុងភូមិ Ain Issa ទីផ្តល់ជម្រកដល់មនុស្សដែលរត់គេចពីក្រុមរដ្ឋឥស្លាម កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។
![អ្នកកាសែតចាំងនឹងវ៉ែនតារបស់ស្ត្រីម្នាក់ ក្នុងពេលបាតុកម្មប្រឆាំងនឹងឃាតកម្មលើនាង Miroslava Breach អ្នកកាសែតម៉ិកស៊ិក នៅខាងក្រៅការិយាល័យក្រសួងយុត្តិធម៌ នៅក្នុងក្រុង Ciudad Juarez ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។](https://gdb.voanews.com/60d79af1-79ce-4180-bd29-a8e99ed5d7ba_w1024_q10_s.jpg)
៥
អ្នកកាសែតចាំងនឹងវ៉ែនតារបស់ស្ត្រីម្នាក់ ក្នុងពេលបាតុកម្មប្រឆាំងនឹងឃាតកម្មលើនាង Miroslava Breach អ្នកកាសែតម៉ិកស៊ិក នៅខាងក្រៅការិយាល័យក្រសួងយុត្តិធម៌ នៅក្នុងក្រុង Ciudad Juarez ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។
![កាំភ្លើងបាញ់ចេញពីភ្នំ Lycabettus ក្នុងទិវាបុណ្យឯករាជ្យជាតិនៅក្នុងក្រុងអាថែន ប្រទេសក្រិក កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។](https://gdb.voanews.com/e452316e-2044-4785-82f4-723a2ce8de73_w1024_q10_s.jpg)
៦
កាំភ្លើងបាញ់ចេញពីភ្នំ Lycabettus ក្នុងទិវាបុណ្យឯករាជ្យជាតិនៅក្នុងក្រុងអាថែន ប្រទេសក្រិក កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។
![បុរសម្នាក់គ្រវីកាំបិតបុរាណ នៅពេលលោកចូលរួមជាមួយនឹងអ្នកគាំទ្ររបស់ចលនា Houthi និងលោក Ali Abdullah Saleh អតីតប្រធានាធិបតីយេម៉ែន ក្នុងពេលប្រមូលផ្តុំមួយដើម្បីប្រារព្ធខួបពីរឆ្នាំនៃការលូកដៃរបស់យោធាធ្វើឡើងដោយសម្ព័ន្ធដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត ក្នុងក្រុងសាណា ប្រទេសយេម៉ែន។](https://gdb.voanews.com/d9bc065c-9adf-4aa2-9826-7b48e47b2368_w1024_q10_s.jpg)
៧
បុរសម្នាក់គ្រវីកាំបិតបុរាណ នៅពេលលោកចូលរួមជាមួយនឹងអ្នកគាំទ្ររបស់ចលនា Houthi និងលោក Ali Abdullah Saleh អតីតប្រធានាធិបតីយេម៉ែន ក្នុងពេលប្រមូលផ្តុំមួយដើម្បីប្រារព្ធខួបពីរឆ្នាំនៃការលូកដៃរបស់យោធាធ្វើឡើងដោយសម្ព័ន្ធដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត ក្នុងក្រុងសាណា ប្រទេសយេម៉ែន។
![វិមាន Belvedere ចាំងនឹងទឹក មុនពេលភ្លើងត្រូវបានគេកាត់ផ្តាច់សម្រាប់ប្រារព្ធទិវា Earth Hour នៅក្នុងក្រុងវីយែន ប្រទេសអូទ្រីស កាលពីថ្ងៃទី២៥ ខែមីនា ឆ្នា២០១៧។](https://gdb.voanews.com/a6d9f2f9-79bc-42f8-aa8a-080382c951b3_w1024_q10_s.jpg)
៨
វិមាន Belvedere ចាំងនឹងទឹក មុនពេលភ្លើងត្រូវបានគេកាត់ផ្តាច់សម្រាប់ប្រារព្ធទិវា Earth Hour នៅក្នុងក្រុងវីយែន ប្រទេសអូទ្រីស កាលពីថ្ងៃទី២៥ ខែមីនា ឆ្នា២០១៧។