បណ្ដុំរូបភាពនៃព្រឹត្តិការណ៍ព័ត៌មាននិងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៣ មីនា ២០១៨
![មនុស្សដើរនៅក្រោមផ្កាសេរីហ្ស (cherry) ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ ភ្នាក់ងារឧត្តុនិយមនិយាយថា ផ្កាសេរីហ្សឆ្នាំនេះបានរីក៩ថ្ងៃមុនពេលកំណត់ ដោយសារតែអាកាសធាតុក្តៅ។](https://gdb.voanews.com/224bef30-bb9c-4d8d-a9b2-75880f5d05df_w1024_q10_s.jpg)
១
មនុស្សដើរនៅក្រោមផ្កាសេរីហ្ស (cherry) ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ ភ្នាក់ងារឧត្តុនិយមនិយាយថា ផ្កាសេរីហ្សឆ្នាំនេះបានរីក៩ថ្ងៃមុនពេលកំណត់ ដោយសារតែអាកាសធាតុក្តៅ។
![ក្មេងប្រុសម្នាក់ត្រូវបានជួយសង្គ្រោះពីអាគារខ្ពស់មួយក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងហូជីមីញ ប្រទេសវៀតណាម។ អគ្គិភ័យនេះបានសម្លាប់មនុស្សជាង១០នាក់ ដែលភាគច្រើនស្លាប់ដោយសារឈ្លក់នឹងផ្សេង ឬលោតចេញពីជាន់ខ្បស់ៗ។](https://gdb.voanews.com/580f5aa8-5bfb-4b71-b0c3-76afd53ac034_w1024_q10_s.jpg)
២
ក្មេងប្រុសម្នាក់ត្រូវបានជួយសង្គ្រោះពីអាគារខ្ពស់មួយក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងហូជីមីញ ប្រទេសវៀតណាម។ អគ្គិភ័យនេះបានសម្លាប់មនុស្សជាង១០នាក់ ដែលភាគច្រើនស្លាប់ដោយសារឈ្លក់នឹងផ្សេង ឬលោតចេញពីជាន់ខ្បស់ៗ។
![ភ្ញៀវទេសចរមើលវិមានដ៏ល្បីល្បាញរបស់ឥណ្ឌា ឈ្មោះថា Taj Mahal ក្នុងទីក្រុង Agra។ វិមានពណ៌សធ្វើពីថ្មម៉ាបកាលពីសតវត្សរ៍ទី១៧មួយនេះ គឺជាទិសដៅទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍ដ៏ធំមួយរបស់ប្រទេសឥណ្ឌា ដែលមានអ្នកទៅទស្សនាប្រហែល៣លាននាក់ ក្នុងមួយឆ្នាំ។](https://gdb.voanews.com/c3a8e1f1-7656-4991-9a36-411df55a7a8b_w1024_q10_s.jpg)
៣
ភ្ញៀវទេសចរមើលវិមានដ៏ល្បីល្បាញរបស់ឥណ្ឌា ឈ្មោះថា Taj Mahal ក្នុងទីក្រុង Agra។ វិមានពណ៌សធ្វើពីថ្មម៉ាបកាលពីសតវត្សរ៍ទី១៧មួយនេះ គឺជាទិសដៅទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍ដ៏ធំមួយរបស់ប្រទេសឥណ្ឌា ដែលមានអ្នកទៅទស្សនាប្រហែល៣លាននាក់ ក្នុងមួយឆ្នាំ។
![ក្រុមយោធាប៉ាគីស្ថានដែលជិះលើសត្វអូដ្ឋសម្តែងក្នុងក្បួនយោធាប៉ាគីស្ថាននៅ «ទិវាប៉ាគីស្ថាន» ក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ។](https://gdb.voanews.com/161d6c82-a7f0-4817-9c03-4e011d0c763b_w1024_q10_s.jpg)
៤
ក្រុមយោធាប៉ាគីស្ថានដែលជិះលើសត្វអូដ្ឋសម្តែងក្នុងក្បួនយោធាប៉ាគីស្ថាននៅ «ទិវាប៉ាគីស្ថាន» ក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ។
![ក្មេងស្រីសិស្សសាលាជនជាតិនីហ្សេរីយ៉ា ដែលត្រូវបានដោះលែងមកវិញក្រោយពេលត្រូវបានចាប់ពង្រត់ចេញពីសាលារបស់ពួកគេនៅទីក្រុង Dapchi ក្នុងរដ្ឋ Yobe កំពុងរង់ចាំប្រធានាធិបតីនីហ្សេរីយ៉ា នៅផ្ទះវីឡារបស់ប្រធានាធិបតី ក្នុងទីក្រុងអាប៊ូហ្សា។](https://gdb.voanews.com/e5fd8eb3-7790-4208-b571-c4c656a93039_w1024_q10_s.jpg)
៥
ក្មេងស្រីសិស្សសាលាជនជាតិនីហ្សេរីយ៉ា ដែលត្រូវបានដោះលែងមកវិញក្រោយពេលត្រូវបានចាប់ពង្រត់ចេញពីសាលារបស់ពួកគេនៅទីក្រុង Dapchi ក្នុងរដ្ឋ Yobe កំពុងរង់ចាំប្រធានាធិបតីនីហ្សេរីយ៉ា នៅផ្ទះវីឡារបស់ប្រធានាធិបតី ក្នុងទីក្រុងអាប៊ូហ្សា។
![ក្មេងស្រីម្នាក់កំពុងមើលមកអ្នកថតរូប ក្នុងពេលមានការជម្លៀសមួយចេញពីក្រុង Douma ដែលត្រូវបានឡោមព័ទ្ធ ស្ថិតនៅក្នុងតំបន់ Ghouta នៅខាងកើតនៃរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី។](https://gdb.voanews.com/ce847dbf-0bac-4505-be75-ff09e4497b86_w1024_q10_s.jpg)
៦
ក្មេងស្រីម្នាក់កំពុងមើលមកអ្នកថតរូប ក្នុងពេលមានការជម្លៀសមួយចេញពីក្រុង Douma ដែលត្រូវបានឡោមព័ទ្ធ ស្ថិតនៅក្នុងតំបន់ Ghouta នៅខាងកើតនៃរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី។
![ក្រុមប៉ូលិសនៅកន្លែងកើតហេតុករណីចាប់មនុស្សធ្វើជាចំណាប់ខ្មាំងមួយនៅឃុំ Trebes ក្រុង Aude ប្រទេសបារាំង។ រូបភាពនេះត្រូវបានយកចេញពីវីដេអូដេលបង្ហោះលើបណ្ដាញសង្គម។](https://gdb.voanews.com/10cf3011-321f-4e1d-b96c-e0cde161612b_w1024_q10_s.jpg)
៧
ក្រុមប៉ូលិសនៅកន្លែងកើតហេតុករណីចាប់មនុស្សធ្វើជាចំណាប់ខ្មាំងមួយនៅឃុំ Trebes ក្រុង Aude ប្រទេសបារាំង។ រូបភាពនេះត្រូវបានយកចេញពីវីដេអូដេលបង្ហោះលើបណ្ដាញសង្គម។
![ស្ត្រីជនជាតិសូម៉ាលីរង់ចាំយកទឹកនៅឯជំរំ New Kabasa ដែលជាជំរំសម្រាប់ជនបាត់បង់ទីជម្រកក្នុងក្រុង Dollow ប្រទេសសូម៉ាលី។](https://gdb.voanews.com/5c865978-b44c-4fdb-8bc6-1dc06d612a9f_w1024_q10_s.jpg)
៨
ស្ត្រីជនជាតិសូម៉ាលីរង់ចាំយកទឹកនៅឯជំរំ New Kabasa ដែលជាជំរំសម្រាប់ជនបាត់បង់ទីជម្រកក្នុងក្រុង Dollow ប្រទេសសូម៉ាលី។