កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២២ មីនា ២០១៩

១
កូនដំរីដើរនៅក្នុងសួនសត្វជាមួយដំរីធំឈ្មោះ Rani (ឆ្វេង) និង Don Chung (ស្ដាំ) ក្នុងពេលគេបង្ហាញឲ្យសាធារណជនបានឃើញនៅសួនសត្វ Leipzig ក្នុងទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់។

២
ផ្កាត្រូវបានគេដាក់នៅកន្លែងចងចាំសង្គ្រាមលោកលើកទី២ ក្នុងអតីតភូមិ Khatyn ប្រទេសបេឡារុស។ កងទ័ពនៃរបបណាស៊ី បានសម្លាប់អ្នកភូមិចំនួន ១៤៩នាក់ កាលពីថ្ងៃទី២២ មីនា ១៩៤៣ ដែលអ្នកស្លាប់ភាគច្រើនជាកុមារនិងស្ត្រី ហើយបានដុតបំផ្លាញផ្ទះរបស់ពួកគេ។ ភូមិនេះមិនបានងើបឡើងវិញទេចាប់ពីពេលនោះមក។

៣
មនុស្សកំពុងសែងសាកសពក្នុងពិធីបញ្ចុះសពជនរងគ្រោះនៃការវាយប្រហារលើវិហារឥស្លាមកាលពីថ្ងៃទី១៥ មីនា ២០១៩ នៅកន្លែងបញ្ចុះសព Memorial Park Cemetery ក្នុងទីក្រុង Christchurch ប្រទេសនូវែលសេឡង់។

៤
ក្រុមអ្នកពន្លត់ភ្លើងកំពុងប្រឹងប្រែងធ្វើការក្រោយពេលមានការផ្ទុះរោងចក្រគីមីមួយនៅក្រុង Yancheng ខេត្តជាំងស៊ូ ប្រទេសចិន។ ការផ្ទុះនេះត្រូវបានគេរាយការណ៍ថាបានសម្លាប់មនុស្ស៤៤នាក់ ដែលធ្វើឲ្យឧប្បត្តិហេតុនេះជាហេតុការណ៍អាក្រក់ជាងគេក្នុងប៉ុន្មានឆ្នាំនេះ។

៥
ជនជាតិអ៊ីរ៉ាក់ឈរនៅជិតទន្លេ Tigris ក្នុងពេលធ្វើពិធីគោរពដល់ជនរងគ្រោះនៃការក្រឡាប់សាឡាងនៅទីក្រុង Mosul។ មនុស្សយ៉ាងតិច១០០នាក់បានស្លាប់នៅពេលសាឡាងដែលដឹកក្រុមគ្រួសារជាច្រើនដែលកំពុងប្រារព្ធបុណ្យចូលឆ្នាំថ្មីសម្រាប់ពួកឃើដ បានលិច កាលពីថ្ងៃទី២១ មីនា ២០១៩។

៦
បុរសម្នាក់កំពុងងូតទឹកនៅលើផ្លូវដែលមានដាក់ក្បាលរ៉ូប៊ីនេ នៅតំបន់លក់ដូរក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា។

៧
អ្នកទស្សនាម្នាក់កំពុងមើលផ្កានៅវាលផ្កានៅចំណុច Carlsbad Ranch នៅពេលដែលផ្កាដែលស្ថិតនៅលើទីវាល៥០អា កំពុងចេញផ្កា ក្នុងក្រុង Carlsbad រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

៨
មនុស្សកំពុងដើរតាមប្រឡាយដែលរងកង្វក់ដោយថង់ផ្លាស្ទិកនិងសំរាមនៅ Estero de San Lazaro ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

៩
ក្រុមសកម្មជនអាកាសធាតុអន្តរជាតិដែលមានឈ្មោះថា 350.org ពាក់ម៉ាស់ធ្វើជាលោក Patrick Pouyanne ប្រធានប្រតិបត្តិក្រុមហ៊ុនថាមពល Total នៅ Marly នៃសារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីស ដើម្បីតវ៉ាប្រឆាំងនឹងការចូលរួមជាដៃគូរវាងក្រុមហ៊ុន Total និងក្រុមហ៊ុន Louvre។

១០
ស្រម៉ោចរាប់ពាន់ក្បាលកំពុងប្រមូលផ្ដុំនៅក្រោមកម្ដៅថ្ងៃនៅលើដំបូកនៅក្នុងព្រៃនៅជាយក្រុងមីនស្តិ៍ ប្រទេសបេឡារុស ក្នុងថ្ងៃនៃរដូវផ្ការីក។

១១
រូបកៅស៊ូដ៏ធំមួយត្រូវបានគេបង្ហាញនៅផែ Victoria ក្នុងទីក្រុងហុងកុង ប្រទេសចិន។ រូបនេះរៀបចំដោយសិល្បករ Brian Donnelly ដែលគេស្គាល់នៅក្នុងការងារជំនាញរបស់គាត់ថាឈ្មោះ Kaws។

១២
កីឡាករ Markus Eisenbichler របស់ប្រទេសអាល្លឺម៉ង់ប្រកួតជុំទី២នៃកីឡាលោកស្គីពិភពលោក នៅទីក្រុង Planica ប្រទេសស្លូវេនី។