បណ្ដុំរូបភាពនៃព្រឹត្តិការណ៍ព័ត៌មាន និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២២ មីនា ២០១៨
![អ្នកភូមិជនជាតិឥណ្ឌូនេស៊ី ឈ្មោះ Mama Hasria ហែលបញ្ច្រាសលំហូរទឹកដោយមានចងកំប៉ុងទទេចំនួន២០០ជាប់ទៅនឹងខ្នងរបស់គាត់។ នេះជាការធ្វើដំណើរប្រចាំថ្ងៃរបស់គាត់ក៏ដូចជាស្ត្រីផ្សេងទៀតដើម្បីទៅយកទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងសហគមន៍ នៅលើកោះ Sulawesi។](https://gdb.voanews.com/bc467f4b-9d0c-43a5-8cb9-447d4104e163_w1024_q10_s.jpg)
១
អ្នកភូមិជនជាតិឥណ្ឌូនេស៊ី ឈ្មោះ Mama Hasria ហែលបញ្ច្រាសលំហូរទឹកដោយមានចងកំប៉ុងទទេចំនួន២០០ជាប់ទៅនឹងខ្នងរបស់គាត់។ នេះជាការធ្វើដំណើរប្រចាំថ្ងៃរបស់គាត់ក៏ដូចជាស្ត្រីផ្សេងទៀតដើម្បីទៅយកទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងសហគមន៍ នៅលើកោះ Sulawesi។
![ក្មេងស្រីម្នាក់កំពុងអូសធុងមានទឹកពេញចេញពីអណ្ដូងនៅឯជំរំ Tawakal IDP ស្ថិតនៅជាយក្រុងម៉ូហ្គាឌីស្យូ ប្រទេសសូម៉ាលី។ ព្រឹត្តិការណ៍មួយឈ្មោះថា «ទិវាទឹកពិភពលោក» កាលពីថ្ងៃទី២២មីនា បានអំពាវនាវឲ្យមានការចាប់អារម្មណ៍លើសារៈសំខាន់នៃទឹក ដោយប្រធានបទឆ្នាំនេះគឺ «ធម្មជាតិរបស់ទឹក» និងការស្វែងរកដំណោះស្រាយតាមបែបធម្មជាតិសម្រាប់បញ្ហាប្រឈមនៃកង្វះទឹកដែលយើងជួបប្រទះនៅសតវត្សរ៍ទី២១។](https://gdb.voanews.com/552dcbf2-0fa1-4768-8f8c-0819a5c173c0_w1024_q10_s.jpg)
២
ក្មេងស្រីម្នាក់កំពុងអូសធុងមានទឹកពេញចេញពីអណ្ដូងនៅឯជំរំ Tawakal IDP ស្ថិតនៅជាយក្រុងម៉ូហ្គាឌីស្យូ ប្រទេសសូម៉ាលី។ ព្រឹត្តិការណ៍មួយឈ្មោះថា «ទិវាទឹកពិភពលោក» កាលពីថ្ងៃទី២២មីនា បានអំពាវនាវឲ្យមានការចាប់អារម្មណ៍លើសារៈសំខាន់នៃទឹក ដោយប្រធានបទឆ្នាំនេះគឺ «ធម្មជាតិរបស់ទឹក» និងការស្វែងរកដំណោះស្រាយតាមបែបធម្មជាតិសម្រាប់បញ្ហាប្រឈមនៃកង្វះទឹកដែលយើងជួបប្រទះនៅសតវត្សរ៍ទី២១។
![កម្មករម្នាក់កំពុងភ្ជាប់ឈ្មោះពុទ្ធសាសនិកដែលបានបរិច្ចាគសម្រាប់រៀបចំចង្កៀងគោមត្រៀមសម្រាប់ការប្រារពថ្ងៃកំណើតរបស់ព្រះពុទ្ធ នៅវត្ត Jogye ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/8843b89a-90c4-499e-b9b0-dca25a4be90f_w1024_q10_s.jpg)
៣
កម្មករម្នាក់កំពុងភ្ជាប់ឈ្មោះពុទ្ធសាសនិកដែលបានបរិច្ចាគសម្រាប់រៀបចំចង្កៀងគោមត្រៀមសម្រាប់ការប្រារពថ្ងៃកំណើតរបស់ព្រះពុទ្ធ នៅវត្ត Jogye ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
![ទិដ្ឋភាពពីលើអាកាសនៃការប្រណាំងឡានដែលបើកបរនៅលើផ្លូវកាត់ព្រៃ បន្ទាប់ពីមានធ្លាក់ព្រិលនៅខាងក្រៅទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។](https://gdb.voanews.com/ff819573-bd26-4f4a-8ba0-953e48c740c2_w1024_q10_s.jpg)
៤
ទិដ្ឋភាពពីលើអាកាសនៃការប្រណាំងឡានដែលបើកបរនៅលើផ្លូវកាត់ព្រៃ បន្ទាប់ពីមានធ្លាក់ព្រិលនៅខាងក្រៅទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។
![អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak កំពុងចូលទៅក្នុងឡាននៅពេលលោកត្រូវបានគេនាំទៅកាន់មណ្ឌលឃុំខ្លួននៅឯនិវេសនដ្ឋានរបស់លោក ក្នុងរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ លោកត្រូវបានតុលាការចេញដីកាចាប់ខ្លួនពាក់ព័ន្ធនឹងរឿងពុករលួយ។](https://gdb.voanews.com/a5397bc2-3be6-49d1-bd2b-bdc3f508462c_w1024_q10_s.jpg)
៥
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak កំពុងចូលទៅក្នុងឡាននៅពេលលោកត្រូវបានគេនាំទៅកាន់មណ្ឌលឃុំខ្លួននៅឯនិវេសនដ្ឋានរបស់លោក ក្នុងរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ លោកត្រូវបានតុលាការចេញដីកាចាប់ខ្លួនពាក់ព័ន្ធនឹងរឿងពុករលួយ។
![បុរសម្នាក់បានលោតគេចចេញពីការបាញ់ទឹករបស់ប៉ូលិសក្នុងការធ្វើបាតុកម្មមួយ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ការធ្វើកូដកម្មនៅទូទាំងប្រទេសបានបង្កការរាំងស្ទះដល់រថភ្លើង យន្តហោះ និងសេវាដឹកជញ្ជូនសាធារណៈផ្សេងទៀត នៅពេលដែលក្រុមសហជីពបានរៀបចំឲ្យមានការធ្វើបាតុកម្មជាច្រើនកន្លែងនៅទូទាំងប្រទេស។](https://gdb.voanews.com/409e90ab-b567-4314-825c-621a564533d6_w1024_q10_s.jpg)
៦
បុរសម្នាក់បានលោតគេចចេញពីការបាញ់ទឹករបស់ប៉ូលិសក្នុងការធ្វើបាតុកម្មមួយ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ការធ្វើកូដកម្មនៅទូទាំងប្រទេសបានបង្កការរាំងស្ទះដល់រថភ្លើង យន្តហោះ និងសេវាដឹកជញ្ជូនសាធារណៈផ្សេងទៀត នៅពេលដែលក្រុមសហជីពបានរៀបចំឲ្យមានការធ្វើបាតុកម្មជាច្រើនកន្លែងនៅទូទាំងប្រទេស។
![លោក Deniss Vasiljevs ជនជាតិឡេតូនីកំពុងសម្ដែងក្នុងកម្មវិធីរយៈពេលខ្លីមួយនៅក្នុងការប្រកួតជិះស្គីលំនឹង នៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី។](https://gdb.voanews.com/15567dc9-4cba-462d-84ae-8f9a5a379b60_w1024_q10_s.jpg)
៧
លោក Deniss Vasiljevs ជនជាតិឡេតូនីកំពុងសម្ដែងក្នុងកម្មវិធីរយៈពេលខ្លីមួយនៅក្នុងការប្រកួតជិះស្គីលំនឹង នៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី។
![ស្ត្រីម្នាក់ដើរកាត់ទីលានក្នុងពេលមានព្រិលធ្លាក់ខ្លាំងនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/e9cf916c-618e-4e58-89cc-0222a0d9b6b7_w1024_q10_s.jpg)
៨
ស្ត្រីម្នាក់ដើរកាត់ទីលានក្នុងពេលមានព្រិលធ្លាក់ខ្លាំងនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
![យានអវកាស Soyuz MS-08 កំពុងដឹកអវកាសយានិក លោក Drew Feustel និង Ricky Arnold ជនជាតិអាមេរិក និងអាវកាសយានិកជនជាតិរុស្ស៊ីឈ្មោះ Oleg Artemyev។ យានអវកាសនេះហោះចេញពីស្ថានីយ៍អន្តរជាតិនៅមូលដ្ឋាន Baikonur Cosmodrome ប្រទេសកាហ្សាក់ស្ថាន។](https://gdb.voanews.com/9ef7d6da-3528-4807-a59f-18599744e127_w1024_q10_s.jpg)
៩
យានអវកាស Soyuz MS-08 កំពុងដឹកអវកាសយានិក លោក Drew Feustel និង Ricky Arnold ជនជាតិអាមេរិក និងអាវកាសយានិកជនជាតិរុស្ស៊ីឈ្មោះ Oleg Artemyev។ យានអវកាសនេះហោះចេញពីស្ថានីយ៍អន្តរជាតិនៅមូលដ្ឋាន Baikonur Cosmodrome ប្រទេសកាហ្សាក់ស្ថាន។
![ប្រភេទសត្វ Nutria កំពុងខាំគ្នាដណ្ដើមការ៉ុតនៅក្នុងភក់នៅក្នុងសួនមួយនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/00b7f762-d925-4619-8ec1-b58e58565698_w1024_q10_s.jpg)
១០
ប្រភេទសត្វ Nutria កំពុងខាំគ្នាដណ្ដើមការ៉ុតនៅក្នុងភក់នៅក្នុងសួនមួយនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។