កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២១ មីនា ២០១៩

១
អ្នកទស្សនាម្នាក់ថតរូបដោយប្រើទូរស័ព្ទលើផ្ទាំងគំនូរ «រូបជិះសេះរបស់ស្ដេច Philipp ទី២» (Michael Jackson) ដែលគូរដោយវិចិត្រករអាមេរិក Kehinde Wiley នៅកន្លែងតាំងពិព័រណ៍ «Michael Jackson៖ នៅលើជញ្ជាំង» នៅសារមន្ទីរ Bundeskunsthalle ក្នុងទីក្រុង Bonn ប្រទេសអាល្លឺម៉ង់។

២
មនុស្សម្នាក់សប្បាយរីករាយជិះសេះនៅពេលគាត់កាន់ទង់ជាតិសម្រាប់ទីក្រុង ក្នុងពេលដង្ហែសម្រាប់ថ្ងៃឈប់សម្រាក equinox នៅក្នុងពិធីចូលឆ្នាំ Nowruz នៅទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន។

៣
មនុស្សម្នាប្រមូលផ្ដុំគ្នាដើម្បីប្រារពពិធីបុណ្យ Nowruz ដែលជាការចាប់ផ្ដើមនៃរដូវផ្ការីក និងចូលឆ្នាំថ្មី នៅទីក្រុង Diyarbakir ប្រទេសតួកគី។

៤
ជនជាតិថៃដើមកំណើតអាល្លឺម៉ង់ David Pfizenmaier ដើរកាត់ចំណុចប្រសព្វនៃផ្លូវដោយកាន់សញ្ញាមួយដែលលើកទឹកចិត្តឲ្យជនជាតិថៃទៅបោះឆ្នោត នៅក្នុងការបោះឆ្នោតដែលនឹងមកដល់ នៅទីក្រុងបាងកក ប្រទេសថៃ។

៥
ស្ត្រីម្នាក់បង្ហាញអារម្មណ៍ក្រោយពេលប្រកាសសាលដីកាសាលាឧទ្ធរណ៍សម្រាប់មេដឹកនាំនយោបាយស៊ែប៊ី Radovan Karadzic ដែលជាប់ទោស៤០ឆ្នាំ សម្រាប់បទឧក្រិដ្ឋកម្មសង្គ្រាម នៅមជ្ឈមណ្ឌលចងចាំ Potocari នៅជិតក្រុង Srebrenica ប្រទេសបុស្នី និង Herzegovina។

៦
ជនជាតិរុស្ស៊ី Evgenia Tarasova និង Vladimir Morozov កំពុងស្ថិតក្នុងសកម្មភាពនៃការប្រកួតជិះស្គីជាគូនៅក្នុងការប្រកួតជិះស្គីពិភពលោក ISU World Figure Skating Championships នៅទីលានប្រកួត Saitama Super ទីក្រុង Saitama ប្រទេសជប៉ុន។

៧
ស៊ុតដែលមានផាត់ពណ៌ហើយត្រូវបានរៀបជារូបស៊ុតដ៏ធំមួយ ត្រូវបានដាក់បង្ហាញនៅឧទ្យាននៅ Baroque Castle ដែលជាផ្នែកមួយនៃការរចនានៅទីក្រុង Ludwigsburg ប្រទេសអាល្លឺម៉ង។

៨
សិល្បករឥណ្ឌាស្លៀកពាក់ជាស្ដេចហនុមាន កំពុងសម្ដែងរបាំប្រពៃណីក្នុងពិធីបុណ្យ Holi នៅក្នុងវិហារមួយនៅទីក្រុង Amritsar ប្រទេសឥណ្ឌា។

៩
កង់បី (ទុក ទុក) បើកកាត់ហ្វូងមនុស្សដែលកំពុងរង់ចាំឡានក្រុងនៅចំណតឡានក្រុងក្នុងទីក្រុងបាងកក ប្រទេសថៃ។

១០
លោក Louis ដែលជាបុគ្គលិកសណ្ឋាគារ Martinez ឈប់នៅលើជណ្ដើរនៃសណ្ឋាគារ នៅទីក្រុង Cannes ស្ថិតនៅភាគខាងត្បូងនៃប្រទេសបារាំង។

១១
ព្រះចន្ទពេញវង់រះឡើងនៅជិតប្រាសាទបុរាណ Mithymna Molyvos នៅលើកោះ Lesbos ប្រទេសក្រិក។