រូបភាពជុំវិញពិភពលោកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសអាហ្វហ្គានីស្ថាន អៀវឡង់ ម៉ិកស៊ិក អ៊ីរ៉ាក់ អាហ្វ្រិកខាងត្បូង សិង្ហបុរី អ៊ីរ៉ង់ ជប៉ុន ហុងកុង និងប៊ែលហ្ស៊ិក។
រូបភាពជុំវិញពិភពលោក ២១ មីនា ២០១៧
![បុរសម្នាក់លក់ស្ករសំឡីនៅក្នុងក្រុងកាប៊ុល ក្នុងពេលចូលឆ្នាំថ្មីអាហ្វហ្គានីស្ថាន។](https://gdb.voanews.com/c6f859e9-8b39-4521-ad90-f3513e28f33e_w1024_q10_s.jpg)
១
បុរសម្នាក់លក់ស្ករសំឡីនៅក្នុងក្រុងកាប៊ុល ក្នុងពេលចូលឆ្នាំថ្មីអាហ្វហ្គានីស្ថាន។
![មនុស្សម្នាសែងក្តាមឈូសរបស់លោក Martin McGuinness តាមផ្លូវនៅក្នុងក្រុង Londonderry ប្រទេសអៀវឡង់ខាងជើង។ លោក McGuinness ជាថ្នាក់ដឹកនាំនៃកងទ័ពសាធារណរដ្ឋអៀវឡង់ ដែលបានដឹកនាំចលនាក្រោមដីដើម្បីផ្សះផ្សារជាមួយនឹងចក្រភពអង់គ្លេស និងជាអនុរដ្ឋមន្ត្រីទី១អស់រយៈពេល១ទសវត្សរ៍នៅក្នុងជួររដ្ឋាភិបាល។](https://gdb.voanews.com/914b3f79-9146-41f7-95e2-470f640ff6bc_w1024_q10_s.jpg)
២
មនុស្សម្នាសែងក្តាមឈូសរបស់លោក Martin McGuinness តាមផ្លូវនៅក្នុងក្រុង Londonderry ប្រទេសអៀវឡង់ខាងជើង។ លោក McGuinness ជាថ្នាក់ដឹកនាំនៃកងទ័ពសាធារណរដ្ឋអៀវឡង់ ដែលបានដឹកនាំចលនាក្រោមដីដើម្បីផ្សះផ្សារជាមួយនឹងចក្រភពអង់គ្លេស និងជាអនុរដ្ឋមន្ត្រីទី១អស់រយៈពេល១ទសវត្សរ៍នៅក្នុងជួររដ្ឋាភិបាល។
![ព្រះអាទិត្យរះចំទ្វារនៃប្រាសាទ Seven Dolls Temple នៅក្នុងរដ្ឋ Yucatan ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។](https://gdb.voanews.com/ad243145-cb99-40af-bced-886b4efcb8c7_w1024_q10_s.jpg)
៣
ព្រះអាទិត្យរះចំទ្វារនៃប្រាសាទ Seven Dolls Temple នៅក្នុងរដ្ឋ Yucatan ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។
![ពលរដ្ឋ Kurd ក្នុងប្រទេសអ៊ីរ៉ាក់កាន់ភ្លើងនៅពេលពួកគេប្រារព្ធទិវា Nowruz Day ដែលជាពិធីបុណ្យមួយដើម្បីសាទររដូវផ្ការីក និងពិធីចូលឆ្នាំថ្មី នៅក្នុងក្រុង Akra កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។](https://gdb.voanews.com/bfe61b1e-bea5-46eb-9d05-a4a6e4ca3a53_w1024_q10_s.jpg)
៤
ពលរដ្ឋ Kurd ក្នុងប្រទេសអ៊ីរ៉ាក់កាន់ភ្លើងនៅពេលពួកគេប្រារព្ធទិវា Nowruz Day ដែលជាពិធីបុណ្យមួយដើម្បីសាទររដូវផ្ការីក និងពិធីចូលឆ្នាំថ្មី នៅក្នុងក្រុង Akra កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។
![ស្ត្រីម្នាក់អង្គុយនៅក្នុងកន្លែងដាំផ្កា Giant Tecolote Ranunculus នៅក្នុងក្រុង Carlsbad រដ្ឋ California សហរដ្ឋអាមេរិក នៅថ្ងៃទី១នៃរដូវផ្ការីក កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។](https://gdb.voanews.com/a39a51e9-be69-4d7f-9e3c-49b62cda3996_w1024_q10_s.jpg)
៥
ស្ត្រីម្នាក់អង្គុយនៅក្នុងកន្លែងដាំផ្កា Giant Tecolote Ranunculus នៅក្នុងក្រុង Carlsbad រដ្ឋ California សហរដ្ឋអាមេរិក នៅថ្ងៃទី១នៃរដូវផ្ការីក កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។
![អ្នកប្រកួតធ្វើការសម្តែងក្នុងការប្រកួតរបាំប្រពៃណី Ingoma ប្រចាំឆ្នាំ នៅក្នុងក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូង។](https://gdb.voanews.com/518ce542-9b10-4645-8c69-bd7545f1e8c4_w1024_q10_s.jpg)
៦
អ្នកប្រកួតធ្វើការសម្តែងក្នុងការប្រកួតរបាំប្រពៃណី Ingoma ប្រចាំឆ្នាំ នៅក្នុងក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូង។
![មនុស្សម្នាលេងជាមួយនឹងទូកមួយប្រភេទនៅក្បែរឆ្នេរ Marina Bay ប្រទេសសិង្ហបុរី។](https://gdb.voanews.com/35514ff6-3e70-4408-8564-3ee862487d25_w1024_q10_s.jpg)
៧
មនុស្សម្នាលេងជាមួយនឹងទូកមួយប្រភេទនៅក្បែរឆ្នេរ Marina Bay ប្រទេសសិង្ហបុរី។
![ស្ត្រីអ៊ីរ៉ង់ម្នាក់ធ្វើការអធិដ្ឋាននៅផ្នូររបស់ទាហានដែលគេមិនស្គាល់ឈ្មោះ និងត្រូវបានសម្លាប់នៅក្នុងសង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់ចន្លោះឆ្នាំ១៩៨០ដល់១៩៨៨ នៅខាងក្រៅក្រុងតេហេរ៉ង់ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ មុនមួយថ្ងៃនៃពិធីចូលឆ្នាំថ្មីរបស់អ៊ីរ៉ង់។](https://gdb.voanews.com/5241af9b-2958-490d-af05-b4ce2c854694_w1024_q10_s.jpg)
៨
ស្ត្រីអ៊ីរ៉ង់ម្នាក់ធ្វើការអធិដ្ឋាននៅផ្នូររបស់ទាហានដែលគេមិនស្គាល់ឈ្មោះ និងត្រូវបានសម្លាប់នៅក្នុងសង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់ចន្លោះឆ្នាំ១៩៨០ដល់១៩៨៨ នៅខាងក្រៅក្រុងតេហេរ៉ង់ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ មុនមួយថ្ងៃនៃពិធីចូលឆ្នាំថ្មីរបស់អ៊ីរ៉ង់។
![អ្នកបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដដែលច្នៃដោយ Nguyen Cong Tri ជនជាតិវៀតណាមក្នុងពេលតាំងពិព័រណ៍សម្លៀកបំពាក់សម្រាប់រដូវរងា ឬរដូវស្លឹកឈើជ្រុះសម្រាប់ឆ្នាំ២០១៧ នៅក្នុងកម្មវិធី Tokyo Fashion Week ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។](https://gdb.voanews.com/62e76460-8ff5-4c59-bb84-caa502235640_w1024_q10_s.jpg)
៩
អ្នកបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដដែលច្នៃដោយ Nguyen Cong Tri ជនជាតិវៀតណាមក្នុងពេលតាំងពិព័រណ៍សម្លៀកបំពាក់សម្រាប់រដូវរងា ឬរដូវស្លឹកឈើជ្រុះសម្រាប់ឆ្នាំ២០១៧ នៅក្នុងកម្មវិធី Tokyo Fashion Week ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។
![អគារខ្ពស់ៗត្រូវបានគ្របដណ្តប់ដោយអ័ព្ទដ៏ក្រាស់នៅផែ Victoria ក្នុងក្រុងហុងកុង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។](https://gdb.voanews.com/8bfe023e-85a0-44a0-931d-d6d67da3c4cd_w1024_q10_s.jpg)
១០
អគារខ្ពស់ៗត្រូវបានគ្របដណ្តប់ដោយអ័ព្ទដ៏ក្រាស់នៅផែ Victoria ក្នុងក្រុងហុងកុង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។
![លោកយាយ Catherine Bloemen ជនជាតិប៊ែលហ្ស៊ិក វ័យ៨៦ឆ្នាំ អង្គុយជាមួយនឹងឧបករណ៍ក្មេងលេងចំនួន២០.០០០ ដែលគាត់បានប្រមូលអស់រយៈពេលជាង៦៥ឆ្នាំ នៅក្នុងផ្ទះរបស់គាត់នៅក្នុងក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។](https://gdb.voanews.com/19464f03-14da-48c7-85e3-dc07b12e2c0c_w1024_q10_s.jpg)
១១
លោកយាយ Catherine Bloemen ជនជាតិប៊ែលហ្ស៊ិក វ័យ៨៦ឆ្នាំ អង្គុយជាមួយនឹងឧបករណ៍ក្មេងលេងចំនួន២០.០០០ ដែលគាត់បានប្រមូលអស់រយៈពេលជាង៦៥ឆ្នាំ នៅក្នុងផ្ទះរបស់គាត់នៅក្នុងក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។
![អ្នកគាំទ្រឈោងចាប់បាល់ នៅពេលក្រុម Atlanta Braves ធ្វើការហាត់សម នៅមុនពេលប្រកួតជាមួយនឹងក្រុង Washington Nationals នៅក្នុងក្រុង West Palm Beach រដ្ឋ Florida សហរដ្ឋអាមេរិក។](https://gdb.voanews.com/9869d318-70b8-486a-88ac-e1590a9dae45_w1024_q10_s.jpg)
១២
អ្នកគាំទ្រឈោងចាប់បាល់ នៅពេលក្រុម Atlanta Braves ធ្វើការហាត់សម នៅមុនពេលប្រកួតជាមួយនឹងក្រុង Washington Nationals នៅក្នុងក្រុង West Palm Beach រដ្ឋ Florida សហរដ្ឋអាមេរិក។