រូបភាពជុំវិញពិភពលោកថ្ងៃទី ២០ ខែ មីនា ២០១៧ មានមកពីប្រទេសដូចជា ស្វីស ឥណ្ឌូនេស៊ី ស៊ីរី ប៉េរូ ប្រេស៊ីល រ៉ូម៉ានី ម៉ាឡេស៊ី ក្វាតេម៉ាឡា និងកេនយ៉ា។
រូបភាពជុំវិញពិភពលោក ២០ មីនា ២០១៧
![សត្វឃ្មុំមួយក្បាលស្វែងរកលម្អងផ្កាក្នុងចំណោមផ្កាឈើរីដែលរីកនៅក្នុងទីក្រុង Lausanne ប្រទេសស្វីស។](https://gdb.voanews.com/c4358cde-3033-4fb1-a81e-0c71ac18aed0_w1024_q10_s.jpg)
១
សត្វឃ្មុំមួយក្បាលស្វែងរកលម្អងផ្កាក្នុងចំណោមផ្កាឈើរីដែលរីកនៅក្នុងទីក្រុង Lausanne ប្រទេសស្វីស។
![សកម្មជនជនជាតិ Papuan ម្នាក់ពាក់មួកបែបប្រពៃណីដែលមានតុបតែងសត្វចាបមួយក្បាលចូលរួមក្នុងបាតុកម្មប្រឆាំងនឹងក្រុមហ៊ុនរុករករ៉ែអាមេរិកដ៏ធំ Freeport-McMoRan Copper & Gold Inc. ក្នុងរដ្ឋធានីហ្សាការតាប្រទេសឥណ្ឌូនេស៊ី។ សកម្មជនជាច្រើននាក់ទាមទារក្រុមហ៊ុនរ៉ែដែលមានមូលដ្ឋាននៅទីក្រុង New Orleans នេះបិទការរុករករ៉ែរបស់ខ្លួនក្នុងខេត្ត Papua ដោយនិយាយថាក្រុមហ៊ុននេះលួចយកទ្រព្យសម្បត្តិរបស់តំបន់នេះនិងផ្តល់មកវិញបានតិចតួចបំផុត។](https://gdb.voanews.com/3b2175d8-8170-41a4-99d3-ed15ba4b95cb_w1024_q10_s.jpg)
២
សកម្មជនជនជាតិ Papuan ម្នាក់ពាក់មួកបែបប្រពៃណីដែលមានតុបតែងសត្វចាបមួយក្បាលចូលរួមក្នុងបាតុកម្មប្រឆាំងនឹងក្រុមហ៊ុនរុករករ៉ែអាមេរិកដ៏ធំ Freeport-McMoRan Copper & Gold Inc. ក្នុងរដ្ឋធានីហ្សាការតាប្រទេសឥណ្ឌូនេស៊ី។ សកម្មជនជាច្រើននាក់ទាមទារក្រុមហ៊ុនរ៉ែដែលមានមូលដ្ឋាននៅទីក្រុង New Orleans នេះបិទការរុករករ៉ែរបស់ខ្លួនក្នុងខេត្ត Papua ដោយនិយាយថាក្រុមហ៊ុននេះលួចយកទ្រព្យសម្បត្តិរបស់តំបន់នេះនិងផ្តល់មកវិញបានតិចតួចបំផុត។
![ផ្សែងបានកំសួលឡើងក្រោយពីមានការវាយប្រហារតាមអាកាសក្នុងតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាមក្នុងស្រុក Jobar ភាគខាងកើតជាយក្រុង Damascus ប្រទេសស៊ីរី។](https://gdb.voanews.com/d546e331-4a7b-429f-b65e-674f28deecf3_w1024_q10_s.jpg)
៣
ផ្សែងបានកំសួលឡើងក្រោយពីមានការវាយប្រហារតាមអាកាសក្នុងតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាមក្នុងស្រុក Jobar ភាគខាងកើតជាយក្រុង Damascus ប្រទេសស៊ីរី។
![ប្រជាជនព្យាយាមឆ្លងកាត់ទន្លេ Rimac បន្ទាប់ពីច្រាំងទន្លេបានបាក់ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្តាលឲ្យមានទឹកជំនន់និងការខូចខាតផ្សេងៗរីករាលដាលនៅក្នុង Huachipa រដ្ឋធានី Lima ប្រទេសប៉េរូកាលពីថ្ងៃទី១៩ ខែមីនា ២០១៧។](https://gdb.voanews.com/3e58b9c0-c56b-4566-9f7a-b30d86b36b25_w1024_q10_s.jpg)
៤
ប្រជាជនព្យាយាមឆ្លងកាត់ទន្លេ Rimac បន្ទាប់ពីច្រាំងទន្លេបានបាក់ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្តាលឲ្យមានទឹកជំនន់និងការខូចខាតផ្សេងៗរីករាលដាលនៅក្នុង Huachipa រដ្ឋធានី Lima ប្រទេសប៉េរូកាលពីថ្ងៃទី១៩ ខែមីនា ២០១៧។
![យុទ្ធជនប្រឆាំងម្នាក់មកពីកងពលតូច Failaq al-Rahman បាញ់កាំភ្លើងធំក្នុងស្រុក Jobar ដែលកាន់កាប់ដោយក្រុមឧទ្ទាមនៅភាគខាងកើតជាយក្រុង Damascus ប្រទេសស៊ីរីកាលពីថ្ងៃទី១៩ មីនា ២០១៧។](https://gdb.voanews.com/f9b5036e-89c5-42d1-b0be-3e736089a47e_w1024_q10_s.jpg)
៥
យុទ្ធជនប្រឆាំងម្នាក់មកពីកងពលតូច Failaq al-Rahman បាញ់កាំភ្លើងធំក្នុងស្រុក Jobar ដែលកាន់កាប់ដោយក្រុមឧទ្ទាមនៅភាគខាងកើតជាយក្រុង Damascus ប្រទេសស៊ីរីកាលពីថ្ងៃទី១៩ មីនា ២០១៧។
![ប្រធានាធិបតីប្រេស៊ីល Michel Temer កំពុងបរិភោគសាច់គោអាំងក្នុងភោជនីយដ្ឋានបម្រើសាច់គោបន្ទះមួយបន្ទាប់ពីកិច្ចប្រជុំជាមួយនឹងអគ្គរដ្ឋទូតនៃប្រទេសនាំចូលសាច់ គឺប្រទេសប្រេស៊ីលក្នុងទីក្រុង Brasilia កាលពីថ្ងៃទី១៩ មីនា ២០១៧។](https://gdb.voanews.com/facd9261-29b8-402c-935f-616881961d1e_w1024_q10_s.jpg)
៦
ប្រធានាធិបតីប្រេស៊ីល Michel Temer កំពុងបរិភោគសាច់គោអាំងក្នុងភោជនីយដ្ឋានបម្រើសាច់គោបន្ទះមួយបន្ទាប់ពីកិច្ចប្រជុំជាមួយនឹងអគ្គរដ្ឋទូតនៃប្រទេសនាំចូលសាច់ គឺប្រទេសប្រេស៊ីលក្នុងទីក្រុង Brasilia កាលពីថ្ងៃទី១៩ មីនា ២០១៧។
![ឆ្មារ Don Sphinx មួយក្បាលកំពុងត្រូវបានវាយតម្លៃក្នុងទីក្រុង Bucharest ប្រទេសរ៉ូម៉ានីកាលពីថ្ងៃទី១៩ មីនា ២០១៧។](https://gdb.voanews.com/caa5a15c-9242-4147-8872-43a9bdccfa15_w1024_q10_s.jpg)
៧
ឆ្មារ Don Sphinx មួយក្បាលកំពុងត្រូវបានវាយតម្លៃក្នុងទីក្រុង Bucharest ប្រទេសរ៉ូម៉ានីកាលពីថ្ងៃទី១៩ មីនា ២០១៧។
![សត្វសេក Scarlet Macaw ស្វាគមន៏ភ្ញៀវទេសចរនៅខាងមុខច្រកចូលធំក្នុងអគារសួនសសត្វខ្នាតតូចមួយទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។](https://gdb.voanews.com/6ccc7fd6-9cef-40cd-9160-b7c19db60b09_w1024_q10_s.jpg)
៨
សត្វសេក Scarlet Macaw ស្វាគមន៏ភ្ញៀវទេសចរនៅខាងមុខច្រកចូលធំក្នុងអគារសួនសសត្វខ្នាតតូចមួយទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
![អ្នកទោសកំពុងឡើងលើដំបូលនៅពេលដែលមានភ្លើងឆេះអំឡុង កុបកម្មមួយនៅក្នុងមន្ទីរកែប្រែយុវជននិងបុរសនៅ Centro Correccional Etapa II ក្នុងទីក្រុង San Jose Pinula ប្រទេសក្វាតេម៉ាឡាកាលពីថ្ងៃទី១៩ មីនា ២០១៧។](https://gdb.voanews.com/92ffe75b-fb2a-4630-bdcd-c178cf5c4ce3_w1024_q10_s.jpg)
៩
អ្នកទោសកំពុងឡើងលើដំបូលនៅពេលដែលមានភ្លើងឆេះអំឡុង កុបកម្មមួយនៅក្នុងមន្ទីរកែប្រែយុវជននិងបុរសនៅ Centro Correccional Etapa II ក្នុងទីក្រុង San Jose Pinula ប្រទេសក្វាតេម៉ាឡាកាលពីថ្ងៃទី១៩ មីនា ២០១៧។
![សត្វដំរីមួយក្បាលដើរក្នុងសួនឧទ្យានជាតិ Amboseli ខាងមុខភ្នំ Kilimanjaro ប្រទេសកេនយ៉ាកាលពីថ្ងៃទី១៩ មីនា ២០១៧។](https://gdb.voanews.com/a88ff21c-1a7a-4227-bb68-d65314e8e800_w1024_q10_s.jpg)
១០
សត្វដំរីមួយក្បាលដើរក្នុងសួនឧទ្យានជាតិ Amboseli ខាងមុខភ្នំ Kilimanjaro ប្រទេសកេនយ៉ាកាលពីថ្ងៃទី១៩ មីនា ២០១៧។