បណ្ដុំរូបភាពនៃព្រឹត្តិការណ៍ព័ត៌មាន និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៦ មីនា ២០១៨
![សត្វក្ងោកមួយក្បាលដែលមានកន្ទុយគ្រប់ដណ្ដប់ដោយទឹកកក កំពុងដើរនៅក្នុងសួន Lazienki ក្នុងរដ្ឋធានីវ៉ាសូវី ប្រទេសប៉ូឡូញ នៅពេលមានធ្លាក់ព្រិលនៅក្នុងទីក្រុងនេះ ខណៈដែលអាកាសធាតុបានត្រឡប់ទៅរកភាពត្រជាក់ក្នុងកម្រិត ៣អង្សាសេក្រោមសូន្យ។](https://gdb.voanews.com/f0bc1a66-fea4-4600-bdea-b38ef1bdfc75_w1024_q10_s.jpg)
១
សត្វក្ងោកមួយក្បាលដែលមានកន្ទុយគ្រប់ដណ្ដប់ដោយទឹកកក កំពុងដើរនៅក្នុងសួន Lazienki ក្នុងរដ្ឋធានីវ៉ាសូវី ប្រទេសប៉ូឡូញ នៅពេលមានធ្លាក់ព្រិលនៅក្នុងទីក្រុងនេះ ខណៈដែលអាកាសធាតុបានត្រឡប់ទៅរកភាពត្រជាក់ក្នុងកម្រិត ៣អង្សាសេក្រោមសូន្យ។
![ក្រុមជនស៊ីវិលស៊ីរី ដែលត្រូវបានជម្លៀសចេញពីតំបន់កាន់កាប់ដោយពួកឧទ្ធាមនៅតំបន់ Eastern Ghouta បានប្រមូលផ្តុំគ្នានៅឯសាលារៀនមួយក្នុងតំបន់ Hosh Nasri ដែលគ្រប់គ្រងដោយរបបស៊ីរី នៅជាយក្រុងភាគខាងឦសាននៃរដ្ឋធានីដាម៉ាស។](https://gdb.voanews.com/28183c99-d9ee-43af-8e15-34c1c60941cd_w1024_q10_s.jpg)
២
ក្រុមជនស៊ីវិលស៊ីរី ដែលត្រូវបានជម្លៀសចេញពីតំបន់កាន់កាប់ដោយពួកឧទ្ធាមនៅតំបន់ Eastern Ghouta បានប្រមូលផ្តុំគ្នានៅឯសាលារៀនមួយក្នុងតំបន់ Hosh Nasri ដែលគ្រប់គ្រងដោយរបបស៊ីរី នៅជាយក្រុងភាគខាងឦសាននៃរដ្ឋធានីដាម៉ាស។
![ស្ពានសម្រាប់អ្នកដំណើរបានបាក់សង្កត់ឡាននៅជិតសាកលវិទ្យាល័យ Florida អន្តរជាតិ នៅតំបន់ Miami។ ស្ពានសម្រាប់អ្នកដំណើរនេះ កំពុងស្ថិតក្រោមការសាងសង់នៅឡើយ។](https://gdb.voanews.com/1d675f04-20ea-4c26-a4fd-33e291e6d7e3_w1024_q10_s.jpg)
៣
ស្ពានសម្រាប់អ្នកដំណើរបានបាក់សង្កត់ឡាននៅជិតសាកលវិទ្យាល័យ Florida អន្តរជាតិ នៅតំបន់ Miami។ ស្ពានសម្រាប់អ្នកដំណើរនេះ កំពុងស្ថិតក្រោមការសាងសង់នៅឡើយ។
![ក្មេងប្រុសម្នាក់លេងជាមួយសត្វទុងនៅឃុំ Yoff ក្នុងរដ្ឋធានីដាកា ប្រទេសសេណេហ្គាល់។](https://gdb.voanews.com/2191d6a1-3663-4341-982d-1fd335ffcd75_w1024_q10_s.jpg)
៤
ក្មេងប្រុសម្នាក់លេងជាមួយសត្វទុងនៅឃុំ Yoff ក្នុងរដ្ឋធានីដាកា ប្រទេសសេណេហ្គាល់។
![អ្នកស្រី Maryam Ahmed Al-Moalem ដែលជាស្ត្រីអាចជិះម៉ូតូ កំពុងទទួលការណែនាំអំពីការជិះម៉ូតូពីអ្នកបង្ហាត់ឈ្មោះ Rebal Mohammed ក្នុងពេលនាងរៀនបើកបរនៅមជ្ឈមណ្ឌល Harley Davidson ក្នុងទីក្រុង Manama ប្រទេសបារ៉ែន។](https://gdb.voanews.com/09daab0a-17c0-43b6-82ea-c99fb43a2102_w1024_q10_s.jpg)
៥
អ្នកស្រី Maryam Ahmed Al-Moalem ដែលជាស្ត្រីអាចជិះម៉ូតូ កំពុងទទួលការណែនាំអំពីការជិះម៉ូតូពីអ្នកបង្ហាត់ឈ្មោះ Rebal Mohammed ក្នុងពេលនាងរៀនបើកបរនៅមជ្ឈមណ្ឌល Harley Davidson ក្នុងទីក្រុង Manama ប្រទេសបារ៉ែន។
![ជនជាតិប៉ាឡេស្ទីនម្នាក់កំពុងរត់ចេញពីឧស្ម័នបង្ហូរទឹកភ្នែកដែលបាញ់ដោយទាហានអ៊ីស្រាអែល ក្នុងពេលប៉ះទង្គិចគ្នាជាមួយបាតុករដែលប្រឆាំងនឹងការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ អំពីការទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានីរបស់អ៊ីស្ត្រាអែល។ បាតុកម្មនេះកើតមាននៅជិតទីក្រុង Ramallah ក្នុងតំបន់ West Bank។](https://gdb.voanews.com/c3cdc67f-33b7-4544-98e8-7a2fe55c7555_w1024_q10_s.jpg)
៦
ជនជាតិប៉ាឡេស្ទីនម្នាក់កំពុងរត់ចេញពីឧស្ម័នបង្ហូរទឹកភ្នែកដែលបាញ់ដោយទាហានអ៊ីស្រាអែល ក្នុងពេលប៉ះទង្គិចគ្នាជាមួយបាតុករដែលប្រឆាំងនឹងការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ អំពីការទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានីរបស់អ៊ីស្ត្រាអែល។ បាតុកម្មនេះកើតមាននៅជិតទីក្រុង Ramallah ក្នុងតំបន់ West Bank។
![សត្វស្វាប្រភេទ«ពីងពាងខ្មៅ»ដែលទើបកើតនៅក្នុងសួន Artis Zoo ក្នុងទីក្រុង Amsterda ប្រទេសហូឡង់។ សត្វស្វានេះបានកើតកាលពីថ្ងៃទី១៣ មីនា ២០១៨ តែមិនទាន់ដឹងភេទញីឬឈ្មោលទេ។](https://gdb.voanews.com/c857230b-fe05-4a12-ab80-0f20491c3e2c_w1024_q10_s.jpg)
៧
សត្វស្វាប្រភេទ«ពីងពាងខ្មៅ»ដែលទើបកើតនៅក្នុងសួន Artis Zoo ក្នុងទីក្រុង Amsterda ប្រទេសហូឡង់។ សត្វស្វានេះបានកើតកាលពីថ្ងៃទី១៣ មីនា ២០១៨ តែមិនទាន់ដឹងភេទញីឬឈ្មោលទេ។
![មនុស្សប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងមរណភាពរបស់អ្នកលក់អីវ៉ាន់តាមផ្លូវ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/76473733-3d8c-478a-9f18-40d4f7643aee_w1024_q10_s.jpg)
៨
មនុស្សប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងមរណភាពរបស់អ្នកលក់អីវ៉ាន់តាមផ្លូវ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។
![ស្ត្រីនៅតំបន់កាស្មៀរឈរនៅជិតផ្ទះរបស់គាត់ដែលត្រូវបានកម្ទេចដោយការវាយប្រយុទ្ធដោយប្រដាប់អាវុធនៅជាយក្រុង Srinagar ប្រទេសឥណ្ឌា គឺនៅតំបន់ កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។](https://gdb.voanews.com/b11ebcfe-a132-4347-9e35-427defea8c2e_w1024_q10_s.jpg)
៩
ស្ត្រីនៅតំបន់កាស្មៀរឈរនៅជិតផ្ទះរបស់គាត់ដែលត្រូវបានកម្ទេចដោយការវាយប្រយុទ្ធដោយប្រដាប់អាវុធនៅជាយក្រុង Srinagar ប្រទេសឥណ្ឌា គឺនៅតំបន់ កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។
![ទិដ្ឋភាពនៅខាងក្នុងព្រះវិហារ Katharinen ដែលមានបញ្ចាំងដោយភ្លើងក្នុងពេលសាកល្បងការបំភ្លឺភ្លើងមុនចាប់ផ្តើមពិធី Luminale ក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/7acd0f7d-2d91-42c2-9dcb-9a6190c44ebf_w1024_q10_s.jpg)
១០
ទិដ្ឋភាពនៅខាងក្នុងព្រះវិហារ Katharinen ដែលមានបញ្ចាំងដោយភ្លើងក្នុងពេលសាកល្បងការបំភ្លឺភ្លើងមុនចាប់ផ្តើមពិធី Luminale ក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។