រូបភាពជុំវិញពិភពលោកទី ១៦ មីនា ២០១៧ មានមកពីប្រទេសដូចជា សហរដ្ឋអាមេរិក អ៊ីរ៉ាក់ ទីក្រុងវ៉ាទីកង់ ឥណ្ឌូណេស៊ី អាល្លឺម៉ង់ អូស្ត្រាលី ប្រេស៊ីល ហ្វីលីពីន និង កាណាដា។
រូបភាពជុំវិញពិភពលោក ១៦ មីនា ២០១៧
![អ្នកស្រុកដែលបាត់បង់ទីជម្រកកំពុងជម្លៀសអ្នកស្រុកម្នាក់នៅក្នុងស្រុកមួយនៅទីក្រុង Mosul ភាគខាងលិច ក្នុងពេលដែលរដ្ឋាភិបាលកំពុងវាយលុកយកទីក្រុងធំទី២របស់អ៊ីរ៉ាក់នេះ ពីក្រុមរដ្ឋឥស្លាមមកវិញ។](https://gdb.voanews.com/e7394c2a-64c1-45d0-8377-b923dae3c320_w1024_q10_s.jpg)
១
អ្នកស្រុកដែលបាត់បង់ទីជម្រកកំពុងជម្លៀសអ្នកស្រុកម្នាក់នៅក្នុងស្រុកមួយនៅទីក្រុង Mosul ភាគខាងលិច ក្នុងពេលដែលរដ្ឋាភិបាលកំពុងវាយលុកយកទីក្រុងធំទី២របស់អ៊ីរ៉ាក់នេះ ពីក្រុមរដ្ឋឥស្លាមមកវិញ។
![សន្តិសុខរបស់ប្រទសស្វ៊ីស ឈរយាមនៅពេលប្រធានាធិបតីលីបង់ Michel Aoun មកដល់ ដើម្បីជួបជាមួយសម្តេចប៉ាប Francis នៅទីក្រុងវ៉ាទីកង់។](https://gdb.voanews.com/22483081-0742-4e0b-b8e4-226a524ae44b_w1024_q10_s.jpg)
២
សន្តិសុខរបស់ប្រទសស្វ៊ីស ឈរយាមនៅពេលប្រធានាធិបតីលីបង់ Michel Aoun មកដល់ ដើម្បីជួបជាមួយសម្តេចប៉ាប Francis នៅទីក្រុងវ៉ាទីកង់។
![អ្នកភូមិដែលមានជើងកំពុងជាប់ក្នុងប្រអប់ស៊ីម៉ង់ត៍កំពុងអង្គុយលើកៅអី ដែលជាវិធីមួយដែលពួកគេប្រើដើម្បីធ្វើការតវ៉ា និងទាក់ទាញការចាប់អារម្មណ៍ទៅលើអ្វីដែលពួកគេហៅថា ការខូចខាតដល់បរិស្ថាននៅលើចម្ការរបស់ពួកគេ ដោយសារតែរោងចក្រស៊ីម៉ង់ត៍មួយ នៅទីក្រុង Rembang ខេត្ត Java កណ្ដាល ប្រទេសឥណ្ឌូណេស៊ី។](https://gdb.voanews.com/9a04ee34-77b5-4a51-b5ca-87e9e0c6931a_w1024_q10_s.jpg)
៣
អ្នកភូមិដែលមានជើងកំពុងជាប់ក្នុងប្រអប់ស៊ីម៉ង់ត៍កំពុងអង្គុយលើកៅអី ដែលជាវិធីមួយដែលពួកគេប្រើដើម្បីធ្វើការតវ៉ា និងទាក់ទាញការចាប់អារម្មណ៍ទៅលើអ្វីដែលពួកគេហៅថា ការខូចខាតដល់បរិស្ថាននៅលើចម្ការរបស់ពួកគេ ដោយសារតែរោងចក្រស៊ីម៉ង់ត៍មួយ នៅទីក្រុង Rembang ខេត្ត Java កណ្ដាល ប្រទេសឥណ្ឌូណេស៊ី។
![តារាកំពុងរះនៅលើមេឃពេលយប់ ដែលគេមើលឃើញនៅចន្លោះដើមឈើក្នុងព្រៃមួយនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/ef72d6e1-6264-4d6d-a1c9-ed86c0875c2e_w1024_q10_s.jpg)
៤
តារាកំពុងរះនៅលើមេឃពេលយប់ ដែលគេមើលឃើញនៅចន្លោះដើមឈើក្នុងព្រៃមួយនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
![មន្ត្រីប៉ូលិសអ៊ីរ៉ាក់ម្នាក់កំពុងអង្គុយខណៈដែលនៅជុំវិញលោកមានពោរពេញទៅដោយសាកសពនៅជិតរណ្ដៅសាកសពដែលមានមនុស្សជាង២០នាក់ ភាគច្រើនជាកូនក្មេង នៅក្នុងតំបន់មួយដែលទើបតែវាយយកបានពីក្រុមរដ្ឋឥស្លាម នៅទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់។](https://gdb.voanews.com/0f58e822-6a6f-4516-bde6-89edc2ac9c4b_w1024_q10_s.jpg)
៥
មន្ត្រីប៉ូលិសអ៊ីរ៉ាក់ម្នាក់កំពុងអង្គុយខណៈដែលនៅជុំវិញលោកមានពោរពេញទៅដោយសាកសពនៅជិតរណ្ដៅសាកសពដែលមានមនុស្សជាង២០នាក់ ភាគច្រើនជាកូនក្មេង នៅក្នុងតំបន់មួយដែលទើបតែវាយយកបានពីក្រុមរដ្ឋឥស្លាម នៅទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់។
![ផ្កាថ្មដែលភ្លឺត្រូវបានគេថតនៅថ្មប៉ប្រះទឹក Great Barrier ប្រទេសអូស្ត្រាលី នៅជិតកំពង់ផែ Douglas។ រូបភាពនេះផ្តល់ឲ្យដោយ Greenpeace។](https://gdb.voanews.com/a23617f8-5189-4df2-a08b-6663f07d2b1c_w1024_q10_s.jpg)
៦
ផ្កាថ្មដែលភ្លឺត្រូវបានគេថតនៅថ្មប៉ប្រះទឹក Great Barrier ប្រទេសអូស្ត្រាលី នៅជិតកំពង់ផែ Douglas។ រូបភាពនេះផ្តល់ឲ្យដោយ Greenpeace។
![ក្រុមអ្នកតវ៉ាវាយបំបែកកញ្ចក់ធនាគារមួយ ក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងកំណែទម្រង់របស់រដ្ឋាភិបាលសហព័ន្ធ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។](https://gdb.voanews.com/1e4a915d-bd9b-4f6b-b855-9cc3fb0ffa71_w1024_q10_s.jpg)
៧
ក្រុមអ្នកតវ៉ាវាយបំបែកកញ្ចក់ធនាគារមួយ ក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងកំណែទម្រង់របស់រដ្ឋាភិបាលសហព័ន្ធ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
![ភ្នាក់ងារម្នាក់នៃទីភ្នាក់ងារអនុវត្តការបង្ក្រាបគ្រឿងញៀនប្រទេសហ្វីលីពីន កំពុងបណ្តើរជនសង្ស័យនៅក្នុងការវាយឆ្មក់មួយលើសំណង់អនាធិបតេយ្យ នៅជិតកន្លែងបូជាសពមួយនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។](https://gdb.voanews.com/ec67ac40-0fcb-4aa3-8817-ac320c8c1d4b_w1024_q10_s.jpg)
៨
ភ្នាក់ងារម្នាក់នៃទីភ្នាក់ងារអនុវត្តការបង្ក្រាបគ្រឿងញៀនប្រទេសហ្វីលីពីន កំពុងបណ្តើរជនសង្ស័យនៅក្នុងការវាយឆ្មក់មួយលើសំណង់អនាធិបតេយ្យ នៅជិតកន្លែងបូជាសពមួយនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
![ទឹកកកបានកកពេញផ្លូវសម្រាប់រត់គេចគ្រាមានអគ្គិភ័យ នៅក្នុងអាគារអាផាតមិតមួយដែលធ្លាប់ត្រូវបានភ្លើងឆេះនៅក្នុងក្រុង Yonkers របស់ទីក្រុងញូវយ៉ក។](https://gdb.voanews.com/d7be2da9-6d29-48e6-8287-491a820a8dde_w1024_q10_s.jpg)
៩
ទឹកកកបានកកពេញផ្លូវសម្រាប់រត់គេចគ្រាមានអគ្គិភ័យ នៅក្នុងអាគារអាផាតមិតមួយដែលធ្លាប់ត្រូវបានភ្លើងឆេះនៅក្នុងក្រុង Yonkers របស់ទីក្រុងញូវយ៉ក។
![ជនភៀសខ្លួន Yazidi ម្នាក់ពីតំបន់ឃើដក្នុងប្រទេសអ៊ីរ៉ាក់ កំពុងសើចនៅពេលគាត់រៀនកីឡាវាយកូនបាល់លើទឹកកក នៅក្នុងក្លឹបកីឡាកូនបាល់លើទឹកកកមួយដែលរៀបចំឡើងដោយ «គម្រោងទាំងអស់គ្នា» នៅទីក្រុងតូរ៉ន់តូ ប្រទេសកាណាដា។](https://gdb.voanews.com/4ba9682e-2ee1-44d1-814c-f4362b22814b_w1024_q10_s.jpg)
១០
ជនភៀសខ្លួន Yazidi ម្នាក់ពីតំបន់ឃើដក្នុងប្រទេសអ៊ីរ៉ាក់ កំពុងសើចនៅពេលគាត់រៀនកីឡាវាយកូនបាល់លើទឹកកក នៅក្នុងក្លឹបកីឡាកូនបាល់លើទឹកកកមួយដែលរៀបចំឡើងដោយ «គម្រោងទាំងអស់គ្នា» នៅទីក្រុងតូរ៉ន់តូ ប្រទេសកាណាដា។