រូបភាពជុំវិញពិភពលោកថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០១៨ មានមកពីប្រទេសដូចជា ស៊ីរី ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន បារាំង អេក្វាឌ័រ និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ១៤ មីនា ២០១៨

១
សិល្បករពូនខ្សាច់ លោក Sudarsan Patnaik ពូនរូបលោក Stephen Hawking រូបវិទូនិងអ្នកនិពន្ធឈ្នះពានរង្វាន់ជនជាតិអង់គ្លេសនៅឆ្នេរPuri ដែលមានចម្ងាយប្រមាណ៦៥គីឡូម៉ែត្រពីទីក្រុង Bhubaneswar ប្រទេសឥណ្ឌា។ រូបវិទូដ៏ល្បីឈ្មោះម្នាក់នេះត្រូវបានគេស្គាល់ដោយសារភាពឆ្លាតវៃនិងពិការភាពដែលបានជំរុញលើកទឹកចិត្តមនុស្សទូទាំងសាកល លោកបានស្លាប់កាលពីថ្ងៃពុធ ក្នុងអាយុ៧៦ឆ្នាំ។

៣
និស្សិតមកពីវិទ្យាល័យ Harvest Collegiate ឈរនៅសួនវ៉ាស៊ីនតោន ក្នុងបុរីញូវយ៉ក ដើម្បីចូលរួមក្នុងបាតុកម្មប្រឆាំងនឹងការប្រើប្រាស់កាំភ្លើង មួយខែបន្ទាប់ពីមានការបាញ់ប្រហារនៅក្នុងទីក្រុង Parklandរដ្ឋ Florida ដែលបានសម្លាប់មនុស្ស១៧នាក់។

៤
កីឡាករជិះស្គីកំពុងប្រកួតក្នុងជុំទីមួយនៃការប្រកួតជិះស្គី Pierra Menta តាមភ្នំលើកទី៣៣ នៅក្នុងទីក្រុង Areches-Beaufort ប្រទេសបារាំង។

៥
បុរសជនជាតិស៊ីរីម្នាក់ដែលត្រូវរបួសរង់ចាំទទួលការព្យាបាលនៅក្នុងគ្លីនីកបណ្តោះអាសន្នមួយអំឡុងការវាយប្រហារដោយរដ្ឋាភិបាលស៊ីរីលើទីក្រុង Zamalka ក្នុងតំបន់ Ghouta ភាគកើត ដែលត្រូវបានកាន់កាប់ដោយក្រុមឧទ្ទាមជាយរដ្ឋធានី Damascus កាលពីថ្ងៃទី១៣ មីនា ២០១៨។

៧
បុរសគោរពសាសនាហិណ្ឌូជនជាតិបាលីម្នាក់ព្យាយាមចាក់ខ្លួនឯងជាមួយនឹងកាំបិតបុរាណ Kris ខណដែលកំពុងបាត់បង់សតិអំឡុងពិធីបុណ្យសាសនា Melasti នៅឆ្នេរសមុទ្រ Gianyar ទីក្រុង Bali ប្រទេសឥណ្ឌូណេស៊ី។

៨
ភ្ញៀវទេសចរម្នាក់មើលផ្កា Kanzakura ដែលកំពុងរីកនៅក្នុងសួនឧទ្យានជាតិ Shinjuku Gyoen ក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។

៩
សមាជិកនៃក្រុមគាំទ្រភាពរស់រានមានជីវិតនិងឪពុកម្តាយចិញ្ចឹមដែលត្រូវបានគេជ្រើសរើសឱបម្ឈូសដាក់ទារកដែលត្រូវគេរំលូតដែលត្រូវបានគេរកឃើញនៅក្នុងកន្លែងដាក់សាកសពមួយក្នុងទីក្រុង Quito ប្រទេសអេក្វាឌ័រ កាលពីថ្ងៃទី១៣ មីនា ២០១៨។