រូបភាពជុំវិញពិភពលោកថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា ចិន អេត្យូពី កូរ៉េខាងត្បូង អាល្លឺម៉ង់ និងអាល់ហ្សេរី។
រូបភាពជុំវិញពិភពលោក ១៣ មីនា ២០១៩

១
ព្រះសង្ឃគណៈប្រតិភូមួយអង្គឈរក្នុងចំណោមគណៈប្រតិភូផ្សេងទៀតអំឡុងការគោរពភ្លេងជាតិនៅក្នុងសន្និសីទពិគ្រោះយោបល់នយោបាយរបស់ប្រជាជនចិនក្នុងសាលមួយក្នុងទីក្រុងប៉េកាំង។

៣
សាច់ញាតិរបស់ជនរងគ្រោះក្នុងការធ្លាក់យន្តហោះ Boeing 737 Max 8 នៃក្រុមហ៊ុនហោះហើរ Ethiopian Airlines ទួញយំបន្ទាប់ពីអ្នកដំណើរទាំង១៥៧នាក់បាត់បង់ជីវិតទាំងអស់នៅក្នុងទីក្រុង Bishoftu ភាគខាងត្បូងទីក្រុង Addis Ababa ប្រទេសអេត្យូពី។

៥
បាតុករម្នាក់ជូនផ្កាទៅឲ្យប៉ូលិសខណៈដែលគ្រូបង្រៀននិងសិស្សានុសិស្សចូលរួមបាតុកម្មទាមទារការផ្លាស់ប្តូរនយោបាយក្នុងទីក្រុង Algiers ប្រទេសអាល់ហ្សេរី។

៧
សេះនៃប្រទេសអ៊ីស្លង់រលាស់ចំបើងចេញពីខ្លួននៅក្នុងកសិដ្ឋានមួយក្បែរទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៨
បុគ្គលិកម្នាក់បំពាក់ឈ្មោះសាសនិកព្រះពុទ្ធដែលបានបរិច្ចាគសម្រាប់ការប្រារព្ធថ្ងៃកំណើតព្រះពុទ្ធដែលនឹងធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា នៅព្រះវិហារ Jogye ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។