រូបភាពជុំវិញពិភពលោកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ មកពីប្រទេសនេប៉ាល់ ប៉ាគីស្ថាន កូរ៉េខាងត្បូង អង់គ្លេស អាល្លឺម៉ង់ អ៊ីស្រាអែល បារាំង និងអៀវឡង់ខាងជើង។
រូបភាពជុំវិញពិភពលោក ១២ មីនា ២០១៨
![ក្រុមជួយសង្គ្រោះកំពុងរុករកបំណែកបែកបាក់នៃយន្តហោះដឹកអ្នកដំណើរមួយពីបង់ក្លាដែសដែលបានធ្លាក់នៅព្រលានយន្តហោះក្នុងក្រុងកដ្ឋមណ្ឌូ (Kathmandu) ប្រទេសនេប៉ាល់។](https://gdb.voanews.com/5932338b-d017-4aa9-bb34-19edd26dc35e_w1024_q10_s.jpg)
១
ក្រុមជួយសង្គ្រោះកំពុងរុករកបំណែកបែកបាក់នៃយន្តហោះដឹកអ្នកដំណើរមួយពីបង់ក្លាដែសដែលបានធ្លាក់នៅព្រលានយន្តហោះក្នុងក្រុងកដ្ឋមណ្ឌូ (Kathmandu) ប្រទេសនេប៉ាល់។
![បុគ្គលិកសុខាភិបាលម្នាក់ផ្តល់វ៉ាក់សាំងខួរឆ្អឹងខ្នងដល់ក្មេងម្នាក់ ក្នុងយុទ្ធានាការផ្តល់វ៉ាក់សាំងនៅជាយក្រុង Jalalabad ប្រទេសប៉ាគីស្ថាន។](https://gdb.voanews.com/354ae784-f79e-449c-ae92-8456dd26b91b_w1024_q10_s.jpg)
២
បុគ្គលិកសុខាភិបាលម្នាក់ផ្តល់វ៉ាក់សាំងខួរឆ្អឹងខ្នងដល់ក្មេងម្នាក់ ក្នុងយុទ្ធានាការផ្តល់វ៉ាក់សាំងនៅជាយក្រុង Jalalabad ប្រទេសប៉ាគីស្ថាន។
![កីឡាករ Chenyang Wang មកពីប្រទេសចិនប្រកួតនៅក្នុងព្រឹត្តិការណ៍ជិះស្គីឆ្លងប្រទេសដោយសេរីក្នុងចម្ងាយ២០គ.ម. ក្នុងការប្រកួត Pyeongchang 2018 Winter Paralympics នៅមជ្ឈមណ្ឌល Alpensia Biathlon Centre ក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/eaad966b-f43d-4c5e-a98f-56ac9110b8b0_w1024_q10_s.jpg)
៣
កីឡាករ Chenyang Wang មកពីប្រទេសចិនប្រកួតនៅក្នុងព្រឹត្តិការណ៍ជិះស្គីឆ្លងប្រទេសដោយសេរីក្នុងចម្ងាយ២០គ.ម. ក្នុងការប្រកួត Pyeongchang 2018 Winter Paralympics នៅមជ្ឈមណ្ឌល Alpensia Biathlon Centre ក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។
![បុរសៗអារ៉ាប៊ីសាអូឌីតសម្តែងឈុតសាហាវមួយ ដោយមានការជិះរថយន្តដោយប្រើកង់ពីរ ខណៈដែលយុវជនម្នាក់ថតរូបខ្លួនឯងនៅក្នុងក្រុង Tabuk ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨។](https://gdb.voanews.com/d6c910c4-88f4-461c-b7f9-7346d3a9d847_w1024_q10_s.jpg)
៤
បុរសៗអារ៉ាប៊ីសាអូឌីតសម្តែងឈុតសាហាវមួយ ដោយមានការជិះរថយន្តដោយប្រើកង់ពីរ ខណៈដែលយុវជនម្នាក់ថតរូបខ្លួនឯងនៅក្នុងក្រុង Tabuk ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨។
![ទាហានអ៊ីស្រាអែលម្នាក់ព្យាយាមឃាត់ខ្លួនបាតុករប៉ាឡេស្ទីនដែលរងរបួសម្នាក់ ខណៈដែលបុរសនោះត្រូវបានអ្នកស្ម័គ្រចិត្តនៃអង្គភាពការពារជនស៊ីវិលរបស់ប៉ាឡេស្ទីនសែង នៅក្នុងក្រុង Birzeit ក្នុងពេលបាតុកម្មមួយដោយនិស្សិតនៃសាកលវិទ្យាល័យ Birzeit ប្រឆាំងនឹងការចាប់ខ្លួនមេដឹកនាំក្រុមប្រឹក្សានិស្សិតប៉ាឡេស្ទីនដោយក្រុមកុម្មង់ដូសម្ងាត់អ៊ីស្រាអែល។](https://gdb.voanews.com/866a081d-d42e-4fba-a596-ed2bbd502683_w1024_q10_s.jpg)
៥
ទាហានអ៊ីស្រាអែលម្នាក់ព្យាយាមឃាត់ខ្លួនបាតុករប៉ាឡេស្ទីនដែលរងរបួសម្នាក់ ខណៈដែលបុរសនោះត្រូវបានអ្នកស្ម័គ្រចិត្តនៃអង្គភាពការពារជនស៊ីវិលរបស់ប៉ាឡេស្ទីនសែង នៅក្នុងក្រុង Birzeit ក្នុងពេលបាតុកម្មមួយដោយនិស្សិតនៃសាកលវិទ្យាល័យ Birzeit ប្រឆាំងនឹងការចាប់ខ្លួនមេដឹកនាំក្រុមប្រឹក្សានិស្សិតប៉ាឡេស្ទីនដោយក្រុមកុម្មង់ដូសម្ងាត់អ៊ីស្រាអែល។
![សុនខ Collooney Tartan Tease ឈ្នះការប្រកួត Best in Show នៅថ្ងៃចុងក្រោយនៃការសម្តែងបង្ហាញរបស់សុនខ Crufts នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ជាតិ នៅក្នុងក្រុង Birmingham ប្រទេសអង់គ្លេស កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨។](https://gdb.voanews.com/36a8578b-1c18-49d7-9df9-ef6246321c13_w1024_q10_s.jpg)
៦
សុនខ Collooney Tartan Tease ឈ្នះការប្រកួត Best in Show នៅថ្ងៃចុងក្រោយនៃការសម្តែងបង្ហាញរបស់សុនខ Crufts នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ជាតិ នៅក្នុងក្រុង Birmingham ប្រទេសអង់គ្លេស កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨។
![បុរសម្នាក់កាត់តាមបណ្តាយដើមឈើដ៏វែងនៅជាយក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/363eb6e8-c61b-4071-8d8a-1ec886eb9bcf_w1024_q10_s.jpg)
៧
បុរសម្នាក់កាត់តាមបណ្តាយដើមឈើដ៏វែងនៅជាយក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
![សកម្មជនដេកនៅលើកម្រាលព្រំនៅក្នុងសារមន្ទីរ Louvre ខណៈដែលពួកគេធ្វើបាតុកម្មដោយអំពាវនាវឲ្យមានការចាប់អារម្មណ៍លើបញ្ហាចំណាកស្រុក ដែលបង្កឡើងដោយការបម្រែបម្រួលអាកាសធាតុ និងរិះគន់យ៉ាងខ្លាំងលើសកម្មភាពរបស់ក្រុមហ៊ុន Total ដែលជាក្រុមហ៊ុនប្រេងឥន្ធនៈរបស់ប្រទេសបារាំង ដោយសារក្រុមហ៊ុននេះបានឧបត្ថម្ភដល់សកម្មភាពរបស់សារមន្ទីរ Louvre ក្នុងក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/b719242e-9b27-452f-9d99-910ec37bf698_w1024_q10_s.jpg)
៨
សកម្មជនដេកនៅលើកម្រាលព្រំនៅក្នុងសារមន្ទីរ Louvre ខណៈដែលពួកគេធ្វើបាតុកម្មដោយអំពាវនាវឲ្យមានការចាប់អារម្មណ៍លើបញ្ហាចំណាកស្រុក ដែលបង្កឡើងដោយការបម្រែបម្រួលអាកាសធាតុ និងរិះគន់យ៉ាងខ្លាំងលើសកម្មភាពរបស់ក្រុមហ៊ុន Total ដែលជាក្រុមហ៊ុនប្រេងឥន្ធនៈរបស់ប្រទេសបារាំង ដោយសារក្រុមហ៊ុននេះបានឧបត្ថម្ភដល់សកម្មភាពរបស់សារមន្ទីរ Louvre ក្នុងក្រុងប៉ារីស ប្រទេសបារាំង។
![លោក Ciaron Davies បង្ហាញអារម្មណ៍របស់លោក ដោយមានសត្វឥន្ទ្រីអឺរ៉ុបឈ្មោះ Cracker ក្នុងពេលចូលរួមព្រឹត្តិការណ៍នៃការធ្វើដំណើរមកផែនដីរបស់សាវ័ក Saint Patrick នៅក្នុងតំបន់ទេសចរណ៍ Inch Abbey ក្នុងក្រុង Downpatrick ប្រទេសអៀវឡង់ខាងជើង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨។](https://gdb.voanews.com/451933f1-675f-44f3-9390-d7fe89a92b50_w1024_q10_s.jpg)
៩
លោក Ciaron Davies បង្ហាញអារម្មណ៍របស់លោក ដោយមានសត្វឥន្ទ្រីអឺរ៉ុបឈ្មោះ Cracker ក្នុងពេលចូលរួមព្រឹត្តិការណ៍នៃការធ្វើដំណើរមកផែនដីរបស់សាវ័ក Saint Patrick នៅក្នុងតំបន់ទេសចរណ៍ Inch Abbey ក្នុងក្រុង Downpatrick ប្រទេសអៀវឡង់ខាងជើង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨។
![អ្នករាំម្នាក់សម្តែង ខណៈដែលភ្ញៀវនានាអញ្ជើញទៅដល់កម្មវិធី Commonwealth Service ក្នុងព្រះវិហារ Westminster Abbey ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/be4c6367-0136-4e72-a7fd-a9ef17fb5826_w1024_q10_s.jpg)
១០
អ្នករាំម្នាក់សម្តែង ខណៈដែលភ្ញៀវនានាអញ្ជើញទៅដល់កម្មវិធី Commonwealth Service ក្នុងព្រះវិហារ Westminster Abbey ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។