រូបភាពជុំវិញពិភពលោកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ មកពីប្រទេសអូស្រ្តាលី ឥណ្ឌា នូវែលសេឡង់ ជប៉ុន សូម៉ាលី អ៊ីរ៉ាក់ សហរដ្ឋអាមេរិក អង់គ្លេស និងចិន។
រូបភាពជុំវិញពិភពលោក ១២ មីនា ២០១៧
![មនុស្សម្នាមើលប៉ោងៗហោះនៅពីលើរដ្ឋធានីរបស់អូស្រា្តលី ក្នុងពិធីបុណ្យ Canberra Balloon។](https://gdb.voanews.com/d47396da-e202-481e-9a6d-dac93b2f04b0_w1024_q10_s.jpg)
១
មនុស្សម្នាមើលប៉ោងៗហោះនៅពីលើរដ្ឋធានីរបស់អូស្រា្តលី ក្នុងពិធីបុណ្យ Canberra Balloon។
![សិស្សឥណ្ឌាលេងជាមួយនឹងម្ស៉ៅពណ៌ នៅពេលពួកគេប្រារព្ធពិធីបុណ្យពណ៌ នៅក្នុងក្រុង Kolkata។](https://gdb.voanews.com/4d1129df-f71e-43ef-a510-545971658c7d_w1024_q10_s.jpg)
២
សិស្សឥណ្ឌាលេងជាមួយនឹងម្ស៉ៅពណ៌ នៅពេលពួកគេប្រារព្ធពិធីបុណ្យពណ៌ នៅក្នុងក្រុង Kolkata។
![ក្រុមជួយសង្រ្គោះជួយមនុស្សដែលមិនអាចចេញពីទឹកជំនន់បាននៅក្នុងជាយក្រុង Auckland ក្នុងប្រទេសនូវែលសេឡង់។](https://gdb.voanews.com/2e416a8f-026d-4b47-ab9d-74ef1a37a06f_w1024_q10_s.jpg)
៣
ក្រុមជួយសង្រ្គោះជួយមនុស្សដែលមិនអាចចេញពីទឹកជំនន់បាននៅក្នុងជាយក្រុង Auckland ក្នុងប្រទេសនូវែលសេឡង់។
![គ្រួសារមួយមើលគោមក្រដាស់ក្នុងព្រឹត្តិការណ៍មួយដើម្បីកាន់ទុក្ខជនរងគ្រោះនៃការរញ្ជួយដី និងព្យុះរលកយក្សស៊ូណាមី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ នៅក្នុងក្រុង Natori ខេត្ត Miyagi ប្រទេសជប៉ុន។](https://gdb.voanews.com/ef3e50a9-f4d6-4ee9-85ed-4230a3ad163f_w1024_q10_s.jpg)
៤
គ្រួសារមួយមើលគោមក្រដាស់ក្នុងព្រឹត្តិការណ៍មួយដើម្បីកាន់ទុក្ខជនរងគ្រោះនៃការរញ្ជួយដី និងព្យុះរលកយក្សស៊ូណាមី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ នៅក្នុងក្រុង Natori ខេត្ត Miyagi ប្រទេសជប៉ុន។
![ជនភៀសខ្លួនម្នាក់ញ៉ាំពោតដែលផ្តល់ដោយកម្មវិធីផ្តល់អាហាររបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ នៅក្នុងជំរំ Sorrdo នៅក្នុងស្រុក Hodan ប្រទេសសូម៉ាលី។](https://gdb.voanews.com/4fddd169-efc3-44dc-ab0e-eb3e53301c38_w1024_q10_s.jpg)
៥
ជនភៀសខ្លួនម្នាក់ញ៉ាំពោតដែលផ្តល់ដោយកម្មវិធីផ្តល់អាហាររបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ នៅក្នុងជំរំ Sorrdo នៅក្នុងស្រុក Hodan ប្រទេសសូម៉ាលី។
![កងកម្លាំងអ៊ីរ៉ាក់បាញ់កាំភ្លើងធំដាក់មូលដ្ឋានក្រុមរដ្ឋឥស្លាមជីហាដ នៅភាគខាងលិចក្រុង Mosul កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ក្នុងពេលប្រយុទ្ធដណ្តើមយកក្រុងនេះវិញ។](https://gdb.voanews.com/989f8fbb-8058-4f83-b0db-efb3661541a1_w1024_q10_s.jpg)
៦
កងកម្លាំងអ៊ីរ៉ាក់បាញ់កាំភ្លើងធំដាក់មូលដ្ឋានក្រុមរដ្ឋឥស្លាមជីហាដ នៅភាគខាងលិចក្រុង Mosul កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ក្នុងពេលប្រយុទ្ធដណ្តើមយកក្រុងនេះវិញ។
![ស្រ្តីដែលតុបតែងជាអ្នកបម្រើដើម្បីលើកកម្ពស់រឿង The Handmaid's Tale ឈរនៅតាមផ្លូវសាធារណៈ ក្នុងពិធីបុណ្យ South by Southwest (SXSW) Music Film Interactive នៅក្នុងក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧។](https://gdb.voanews.com/a2726ba3-18a7-4a85-8352-d38ad826f335_w1024_q10_s.jpg)
៧
ស្រ្តីដែលតុបតែងជាអ្នកបម្រើដើម្បីលើកកម្ពស់រឿង The Handmaid's Tale ឈរនៅតាមផ្លូវសាធារណៈ ក្នុងពិធីបុណ្យ South by Southwest (SXSW) Music Film Interactive នៅក្នុងក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧។
![នាង Katie McCloughlin គេងជាមួយនឹង Topsy ដែលជាប្រភេទសុនខម្យ៉ាង នៅថ្ងៃទី៣នៃការតាំងបង្ហាញ Crufts Dog Show នៅក្នុងក្រុង Birmingham ចក្រភពអង់គ្លេស កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧។](https://gdb.voanews.com/3da88951-6deb-4bfb-a70c-4950e61527c4_w1024_q10_s.jpg)
៨
នាង Katie McCloughlin គេងជាមួយនឹង Topsy ដែលជាប្រភេទសុនខម្យ៉ាង នៅថ្ងៃទី៣នៃការតាំងបង្ហាញ Crufts Dog Show នៅក្នុងក្រុង Birmingham ចក្រភពអង់គ្លេស កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧។
![ក្រុម Nerds (រូបឆ្វេង) ទម្លាក់ក្តាមឈូសរបស់ខ្លួន ធ្វើឲ្យក្រុម Eldora Mountain នាំមុខ នៅក្នុងប្រកួតសែងក្តាមឈូសនៅក្នុងពិធីបុណ្យ Frozen Dead Guy Days ប្រចាំឆ្នាំ នៅក្នុងក្រុង Nederland រដ្ឋ Colorado សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧។](https://gdb.voanews.com/65d4336c-eb92-4286-9193-ca1c69b02fe6_w1024_q10_s.jpg)
៩
ក្រុម Nerds (រូបឆ្វេង) ទម្លាក់ក្តាមឈូសរបស់ខ្លួន ធ្វើឲ្យក្រុម Eldora Mountain នាំមុខ នៅក្នុងប្រកួតសែងក្តាមឈូសនៅក្នុងពិធីបុណ្យ Frozen Dead Guy Days ប្រចាំឆ្នាំ នៅក្នុងក្រុង Nederland រដ្ឋ Colorado សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧។
![បុគ្គលិកផ្នែកបដិសណ្ឋារកិច្ចម្នាក់ញញឹម នៅពេលមានខ្យល់បក់ ក្នុងសម័យប្រជុំពេញអង្គនៃសភា ational People's Congress (NPC) នៅវិមាន Great Hall of the People ក្នុងក្រុងប៉េកាំង ប្រទេសចិន។](https://gdb.voanews.com/8adccdc3-cea2-4d63-86ab-44a5402c22f6_w1024_q10_s.jpg)
១០
បុគ្គលិកផ្នែកបដិសណ្ឋារកិច្ចម្នាក់ញញឹម នៅពេលមានខ្យល់បក់ ក្នុងសម័យប្រជុំពេញអង្គនៃសភា ational People's Congress (NPC) នៅវិមាន Great Hall of the People ក្នុងក្រុងប៉េកាំង ប្រទេសចិន។
![លោក John Cena ប្រឡាក់ដីភក់ នៅក្នុងកម្មវិធី Kids' Choice Awards នៅមជ្ឈមណ្ឌល Galen ក្នុងក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧។](https://gdb.voanews.com/8fa0885b-1489-4af6-9ca7-d7fa71337007_w1024_q10_s.jpg)
១១
លោក John Cena ប្រឡាក់ដីភក់ នៅក្នុងកម្មវិធី Kids' Choice Awards នៅមជ្ឈមណ្ឌល Galen ក្នុងក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧។