រូបភាពជុំវិញពិភពលោកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៧ មានមកពីប្រទេសអ៊ីរ៉ាក់ សហរដ្ឋអាមេរិក អង់គ្លេស ម៉ាដាហ្គាស្កា ឥណ្ឌា អេស៉្បាញ កូរ៉េខាងត្បូង ថៃ ជប៉ុន ម៉ាសេដ្វាន អេហ្ស៊ីប អូទ្រីស ស្រីលង្កា។
រូបភាពជុំវិញពិភពលោក ១០ មីនា ២០១៧
![ក្មេងៗអ៊ីរ៉ាក់ដែលបាត់បង់ទីជម្រកឈរជាជួរដើម្បីទទួលរបបអាហារប្រចាំថ្ងៃនៅស្រុក Tal al-Rumman នៃទីក្រុង Mosul ភាគខាងលិច។ ទីក្រុងនេះកំពុងស្ថិតក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅផ្នេកខាងលិច ដើម្បីដណ្តើមយកទីតាំងនេះពីពួកជីហាដ។](https://gdb.voanews.com/5c425498-0d4d-462d-96f3-5fd8317dcc11_w1024_q10_s.jpg)
១
ក្មេងៗអ៊ីរ៉ាក់ដែលបាត់បង់ទីជម្រកឈរជាជួរដើម្បីទទួលរបបអាហារប្រចាំថ្ងៃនៅស្រុក Tal al-Rumman នៃទីក្រុង Mosul ភាគខាងលិច។ ទីក្រុងនេះកំពុងស្ថិតក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅផ្នេកខាងលិច ដើម្បីដណ្តើមយកទីតាំងនេះពីពួកជីហាដ។
![អ្នករាំរបាំប្រពៃណីឈ្មោះ Little Thunder និងជាសកម្មជនពីអំបូរជនជាតិភាគតិច Lakota កំពុងរាំខណៈលោកធ្វើបាតុកម្មនៅមុខសេតវិមាន ដើម្បីប្រឆាំងនឹងគម្រោងបង្ហូរប្រេង Dakota Access and Keystone XL នៅរដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/2e812136-145d-4059-b291-63658045c125_w1024_q10_s.jpg)
២
អ្នករាំរបាំប្រពៃណីឈ្មោះ Little Thunder និងជាសកម្មជនពីអំបូរជនជាតិភាគតិច Lakota កំពុងរាំខណៈលោកធ្វើបាតុកម្មនៅមុខសេតវិមាន ដើម្បីប្រឆាំងនឹងគម្រោងបង្ហូរប្រេង Dakota Access and Keystone XL នៅរដ្ឋធានីវ៉ាស៊ីនតោន។
![ខ្ទមពណ៌លឿងហ៊ុំព័ទ្ធទៅដោយដើមឈើមានជាប់ទឹកកក បន្ទាប់ពីមានព្យុះទឹកកកមួយកាលពីយប់ នៅទីក្រុង Zelienople រដ្ឋ Pennsylvania។](https://gdb.voanews.com/aaae3748-58d8-42d8-a915-a4bdb87e317f_w1024_q10_s.jpg)
៣
ខ្ទមពណ៌លឿងហ៊ុំព័ទ្ធទៅដោយដើមឈើមានជាប់ទឹកកក បន្ទាប់ពីមានព្យុះទឹកកកមួយកាលពីយប់ នៅទីក្រុង Zelienople រដ្ឋ Pennsylvania។
![សត្វឆ្កែប្រភេទ Dalmation ត្រូវបានគេបង្ហាញនៅក្នុងថ្ងៃទី២នៃការតាំងបង្ហាញសត្វឆ្កែ Crufts នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ជាតិ ក្នុងទីក្រុង Birmingham ភាគកណ្ដាលប្រទេសអង់គ្លេស។](https://gdb.voanews.com/efa08014-c6e4-4d41-a9bf-86c769679453_w1024_q10_s.jpg)
៤
សត្វឆ្កែប្រភេទ Dalmation ត្រូវបានគេបង្ហាញនៅក្នុងថ្ងៃទី២នៃការតាំងបង្ហាញសត្វឆ្កែ Crufts នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ជាតិ ក្នុងទីក្រុង Birmingham ភាគកណ្ដាលប្រទេសអង់គ្លេស។
![ជនទីបេដែលនិរទេសខ្លួនបានផាត់មុខដោយរូបទង់ជាតិទីបេ កំពុងចូលរួមក្នុងការដង្ហែក្បួនមួយដើម្បីប្រារពខួបទី៥៨ នៃទិវាងើបបះបោរជាតិ ក្នុងទីក្រុង Dharmsala ប្រទេសឥណ្ឌា។](https://gdb.voanews.com/7785cd54-f887-4aae-9688-5ca1d58de483_w1024_q10_s.jpg)
៥
ជនទីបេដែលនិរទេសខ្លួនបានផាត់មុខដោយរូបទង់ជាតិទីបេ កំពុងចូលរួមក្នុងការដង្ហែក្បួនមួយដើម្បីប្រារពខួបទី៥៨ នៃទិវាងើបបះបោរជាតិ ក្នុងទីក្រុង Dharmsala ប្រទេសឥណ្ឌា។
![អ្នកស្រុកកំពុងឆ្លងកាត់ទីវាល និង ស្ទឹងមួយដែលបានជន់លិចដើម្បីទៅចាប់ត្រី នៅក្នុងទីក្រុង Antananarivo ដែលជារដ្ឋធានីនៃកោះម៉ាដាហ្គាស្កា ។](https://gdb.voanews.com/2596fa12-b0c4-4918-a90d-2674907a3361_w1024_q10_s.jpg)
៦
អ្នកស្រុកកំពុងឆ្លងកាត់ទីវាល និង ស្ទឹងមួយដែលបានជន់លិចដើម្បីទៅចាប់ត្រី នៅក្នុងទីក្រុង Antananarivo ដែលជារដ្ឋធានីនៃកោះម៉ាដាហ្គាស្កា ។
![ផ្កាដែលក្រៀមស្វិតដែលគេភ្ជាប់នឹងខ្សែ ត្រូវបានគេបង្ហាញក្នុងកម្មវិធីពិព័រណ៍ផ្កានៅក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania ។ ](https://gdb.voanews.com/b47db93d-67a5-42cb-888c-a0e14e80c3b7_w1024_q10_s.jpg)
៧
ផ្កាដែលក្រៀមស្វិតដែលគេភ្ជាប់នឹងខ្សែ ត្រូវបានគេបង្ហាញក្នុងកម្មវិធីពិព័រណ៍ផ្កានៅក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania ។
![កីឡាករ Madison Olsen របស់សហរដ្ឋអាមេរិក ប្រកួតក្នុងកម្មវិធីជើងឯកស្គីលើទឹកកក នៅទីក្រុង Sierra Nevada ប្រទេសអេស៉្បាញ។](https://gdb.voanews.com/883ccc38-8d22-48bd-bfd0-3a270e145a38_w1024_q10_s.jpg)
៨
កីឡាករ Madison Olsen របស់សហរដ្ឋអាមេរិក ប្រកួតក្នុងកម្មវិធីជើងឯកស្គីលើទឹកកក នៅទីក្រុង Sierra Nevada ប្រទេសអេស៉្បាញ។
![មនុស្សម្នាកំពុងចូលរួមការដើរក្បួនអំពាវនាវឲ្យមានការចាប់ខ្លួនលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye នៅទីក្រុងសេអ៊ូល។](https://gdb.voanews.com/40e8fca4-1ada-4014-9999-c28af85a3d39_w1024_q10_s.jpg)
៩
មនុស្សម្នាកំពុងចូលរួមការដើរក្បួនអំពាវនាវឲ្យមានការចាប់ខ្លួនលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye នៅទីក្រុងសេអ៊ូល។
![សត្វក្ងោកកំពុងបើកកន្ទុយរបស់វានៅវត្ត Wat Phra Dhammakaya ក្នុងខេត្ត Pathum Thani ប្រទេសថៃ។](https://gdb.voanews.com/0aae07c9-0434-435e-9862-76911636355b_w1024_q10_s.jpg)
១០
សត្វក្ងោកកំពុងបើកកន្ទុយរបស់វានៅវត្ត Wat Phra Dhammakaya ក្នុងខេត្ត Pathum Thani ប្រទេសថៃ។
![កុមារតូចៗកំពុងក្រាបចូលក្រោមតុ ក្នុងការហ្វឹកហាត់ដើម្បីការពារខ្លួនពីគ្រោះរញ្ជួយដី ក្នុងកម្មវិធីហ្វឹកហ្វឺនក្នុងសាលាមួយនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ការហ្វឹកហាត់នេះធ្វើឡើង១ថ្ងៃមុនពេលមកដល់នៃខួបទី ៦ នៃថ្ងៃរលកស៊ូណាមី កាលពីឆ្នាំ២០១១។](https://gdb.voanews.com/070455d5-1339-476a-98a0-5a3b74f48d45_w1024_q10_s.jpg)
១១
កុមារតូចៗកំពុងក្រាបចូលក្រោមតុ ក្នុងការហ្វឹកហាត់ដើម្បីការពារខ្លួនពីគ្រោះរញ្ជួយដី ក្នុងកម្មវិធីហ្វឹកហ្វឺនក្នុងសាលាមួយនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ការហ្វឹកហាត់នេះធ្វើឡើង១ថ្ងៃមុនពេលមកដល់នៃខួបទី ៦ នៃថ្ងៃរលកស៊ូណាមី កាលពីឆ្នាំ២០១១។
![ស្ត្រីជនជាតិជ្វីសដាក់ថ្មនិងទៀននៅវិមានរំឭកមួយដើម្បីឧទ្ទិសជួនជនរងគ្រោះនៃការសម្លាប់ជនជាតិជ្វីស សញ្ជាតិម៉ាសេដ្វាន នៅក្នុងទីក្រុងស្កុបជេ ប្រទេសម៉ាសេដ្វាន។](https://gdb.voanews.com/0bed69f5-8b4d-41d5-b175-4c61b3a6bf9e_w1024_q10_s.jpg)
១២
ស្ត្រីជនជាតិជ្វីសដាក់ថ្មនិងទៀននៅវិមានរំឭកមួយដើម្បីឧទ្ទិសជួនជនរងគ្រោះនៃការសម្លាប់ជនជាតិជ្វីស សញ្ជាតិម៉ាសេដ្វាន នៅក្នុងទីក្រុងស្កុបជេ ប្រទេសម៉ាសេដ្វាន។
![អ្នកនេសាទអេហ្ស៊ីប កំពុងអង្គុយនៅលើទូករបស់គាត់ក្នុងតំបន់ដីសណ្តរទន្លេនីល ក្នុងខេត្ត al-Minufiyah នៅជិតទីក្រុង Ashmun។](https://gdb.voanews.com/61282b15-d417-4ec9-aaf5-203a421ad29b_w1024_q10_s.jpg)
១៣
អ្នកនេសាទអេហ្ស៊ីប កំពុងអង្គុយនៅលើទូករបស់គាត់ក្នុងតំបន់ដីសណ្តរទន្លេនីល ក្នុងខេត្ត al-Minufiyah នៅជិតទីក្រុង Ashmun។
![ក្រុមនិស្សិតកំពុងប្រាពបុណ្យ Holi ដោយមានលេងម្សៅពណ៌នៅសាកលវិទ្យាល័យ Guru Nanak Dev University ក្នុងទីក្រុង Amritsar ប្រទេសឥណ្ឌា។](https://gdb.voanews.com/baf1d662-7eed-4d17-bf6b-d002995d3654_w1024_q10_s.jpg)
១៤
ក្រុមនិស្សិតកំពុងប្រាពបុណ្យ Holi ដោយមានលេងម្សៅពណ៌នៅសាកលវិទ្យាល័យ Guru Nanak Dev University ក្នុងទីក្រុង Amritsar ប្រទេសឥណ្ឌា។
![ខ្លាឃ្មុំ Fu Feng នៅក្នុងសួនសត្វ Schoenbrunn ក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស។](https://gdb.voanews.com/5528ee04-351b-4078-ab96-6d20ae54cca9_w1024_q10_s.jpg)
១៥
ខ្លាឃ្មុំ Fu Feng នៅក្នុងសួនសត្វ Schoenbrunn ក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស។
![ថ្ងៃកំពុងលិចនៅបន្ទាយ Dutch Fort ក្នុងទីក្រុង Galle ប្រទេសស្រីលង្កា។](https://gdb.voanews.com/798ae712-62ec-4c05-88f8-1d15e71f0689_w1024_q10_s.jpg)
១៦
ថ្ងៃកំពុងលិចនៅបន្ទាយ Dutch Fort ក្នុងទីក្រុង Galle ប្រទេសស្រីលង្កា។