រូបភាពជុំវិញពិភពលោកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ មានមកពីប្រទេសអ៊ីរ៉ាក់ សហរដ្ឋអាមេរិក តួកគី អ៊ុយក្រែន អង់គ្លេស ម៉ិកស៊ិក ម៉ាដាហ្គាស្កា និងចិន។
រូបភាពជុំវិញពិភពលោក ០៩ មីនា ២០១៧
![កុមារ Batoul Bashir Ahmad អាយុ៥ខែ ដែលខ្វះជាតិទឹក ត្រូវបានម្តាយរបស់គាត់បី។ ម្តាយរបស់គាតគឺជាស្ត្រីបាត់បង់ទីជម្រកនៅប្រទេសអ៊ីរ៉ាក់ដោយសារការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីរ៉ាក់ និងក្រុមរដ្ឋឥស្លាម នៅក្នុងក្រុង Mosul។](https://gdb.voanews.com/84400b83-ba1e-4a94-b508-832f858143c2_w1024_q10_s.jpg)
១
កុមារ Batoul Bashir Ahmad អាយុ៥ខែ ដែលខ្វះជាតិទឹក ត្រូវបានម្តាយរបស់គាត់បី។ ម្តាយរបស់គាតគឺជាស្ត្រីបាត់បង់ទីជម្រកនៅប្រទេសអ៊ីរ៉ាក់ដោយសារការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីរ៉ាក់ និងក្រុមរដ្ឋឥស្លាម នៅក្នុងក្រុង Mosul។
![មនុស្សទៅទស្សនាសួនផ្កានៅក្នុងក្រុង Xingyi នៅភាគនិរតីនៃខេត្ត Guizhou ប្រទេសចិន។](https://gdb.voanews.com/909d079a-2eeb-46b0-a536-f13f49edaaad_w1024_q10_s.jpg)
២
មនុស្សទៅទស្សនាសួនផ្កានៅក្នុងក្រុង Xingyi នៅភាគនិរតីនៃខេត្ត Guizhou ប្រទេសចិន។
![ក្រុមសកម្មជនដើរក្បួននៅលើដងផ្លូវដែលជាកន្លែងដើរទិញអីវ៉ាន់ដ៏ល្បីមួយនៅលើវិថី Istiklal នៃក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទិវាសិទ្ធិនារី។](https://gdb.voanews.com/3976473d-8faa-46ba-b90d-a04c3fd778a1_w1024_q10_s.jpg)
៣
ក្រុមសកម្មជនដើរក្បួននៅលើដងផ្លូវដែលជាកន្លែងដើរទិញអីវ៉ាន់ដ៏ល្បីមួយនៅលើវិថី Istiklal នៃក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទិវាសិទ្ធិនារី។
![ស្ត្រីជនជាតិអ៊ុយក្រែនម្នាក់ក្នុងសម្លៀកបំពាក់ប្រពៃណី ចូលរួមក្នុងព្រឹត្តិការណ៍មួយនៅវិមានសម្រាប់រំឭកដល់កវីកំណាព្យអ៊ុយក្រែន Taras Shevchenko ដែលជាថ្ងៃខួបទី២០៣ នៃថ្ងៃកំណើតរបស់លោក នៅទីក្រុង Kiev។ ](https://gdb.voanews.com/85ceda10-2b65-403a-9786-7bf2f5a79b04_w1024_q10_s.jpg)
៤
ស្ត្រីជនជាតិអ៊ុយក្រែនម្នាក់ក្នុងសម្លៀកបំពាក់ប្រពៃណី ចូលរួមក្នុងព្រឹត្តិការណ៍មួយនៅវិមានសម្រាប់រំឭកដល់កវីកំណាព្យអ៊ុយក្រែន Taras Shevchenko ដែលជាថ្ងៃខួបទី២០៣ នៃថ្ងៃកំណើតរបស់លោក នៅទីក្រុង Kiev។
![មន្ត្រីប៉ូលិសនៃស្នងការប៉ូលិសក្រុងញូវយ៉ក ចាប់ខ្លួនស្ត្រីម្នាក់ដែលបានចូលរួមក្នុងការហែក្បួន «ទិវាដែលគ្មានស្ត្រី» នៅក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ នៅទីក្រុងញូវយ៉ក។](https://gdb.voanews.com/7c0bbc35-cd61-4332-bba2-6049a5671a67_w1024_q10_s.jpg)
៥
មន្ត្រីប៉ូលិសនៃស្នងការប៉ូលិសក្រុងញូវយ៉ក ចាប់ខ្លួនស្ត្រីម្នាក់ដែលបានចូលរួមក្នុងការហែក្បួន «ទិវាដែលគ្មានស្ត្រី» នៅក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ នៅទីក្រុងញូវយ៉ក។
![បុរសម្នាក់កំពុងបរិភោគអាហារនៅពីមុខសត្វឆ្កែ Basset Hound របស់លោក ដែលជាប្រភេទឆ្កែជើងខ្លីក្នុងថ្ងៃទី១នៃកម្មវិធីបង្ហាញសត្វឆ្កែនៅទីក្រុង Birmingham ប្រទេសអង់គ្លេស។](https://gdb.voanews.com/63891d63-1845-461b-b1c2-87b12bb50b90_w1024_q10_s.jpg)
៦
បុរសម្នាក់កំពុងបរិភោគអាហារនៅពីមុខសត្វឆ្កែ Basset Hound របស់លោក ដែលជាប្រភេទឆ្កែជើងខ្លីក្នុងថ្ងៃទី១នៃកម្មវិធីបង្ហាញសត្វឆ្កែនៅទីក្រុង Birmingham ប្រទេសអង់គ្លេស។
![ស្តង់មួយចំនួនត្រូវបានគេដាក់នៅជិតវិមានវ៉ាស៊ីនតោន ក្នុងការតវ៉ាប្រឆាំងនឹងកម្មវិធីបំពង់បង្ហូរប្រេង Dakota Access Oil Pipeline នៅរដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/963c4224-b817-4eac-acb7-cc183f4f89ef_cx0_cy6_cw0_w1024_q10_r1_s.jpg)
៧
ស្តង់មួយចំនួនត្រូវបានគេដាក់នៅជិតវិមានវ៉ាស៊ីនតោន ក្នុងការតវ៉ាប្រឆាំងនឹងកម្មវិធីបំពង់បង្ហូរប្រេង Dakota Access Oil Pipeline នៅរដ្ឋធានីវ៉ាស៊ីនតោន។
![កាំជ្រួចបានផ្ទុះនៅក្នុងគំនរក្រដាសដែលគេរៀបចំសម្រាប់តុបតែងកាំជ្រួច ក្នុងកម្មវិធីតាំងបង្ហាញកាំជ្រួចនៅក្នុងក្រុង Tultepec នៅជាយក្រុង Mexico City ប្រទេសម៉ិកស៊ិក។](https://gdb.voanews.com/a95699aa-4058-4eb4-90d2-e26704a3020b_w1024_q10_s.jpg)
៨
កាំជ្រួចបានផ្ទុះនៅក្នុងគំនរក្រដាសដែលគេរៀបចំសម្រាប់តុបតែងកាំជ្រួច ក្នុងកម្មវិធីតាំងបង្ហាញកាំជ្រួចនៅក្នុងក្រុង Tultepec នៅជាយក្រុង Mexico City ប្រទេសម៉ិកស៊ិក។
![អ្នកស្រុកកំពុងឆ្លងកាត់ទីវាលដែលលិចលង់ដោយទឹកជំនន់នៅទីក្រុង Antananarivo នៃកោះ Madagasca។](https://gdb.voanews.com/2e2fcb7b-bf7b-4ce2-aae7-fc729fd7f1f7_w1024_q10_s.jpg)
៩
អ្នកស្រុកកំពុងឆ្លងកាត់ទីវាលដែលលិចលង់ដោយទឹកជំនន់នៅទីក្រុង Antananarivo នៃកោះ Madagasca។