បណ្ដុំរូបភាពនៃព្រឹត្តិការណ៍ព័ត៌មាន និងទិដ្ឋភាពនានាមកពីជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០២ មីនា ២០១៨
![ស្ត្រីម្នាក់លោតចូលទៅក្នុងទឹកបឹងដែលត្រជាក់ដល់កកនៅក្នុងក្រុង Shenyang ខេត្ត Liaoning នៅភាគឦសាននៃប្រទេសចិន។](https://gdb.voanews.com/2b22abdd-8fbe-420e-b6d9-1c51d9fed155_w1024_q10_s.jpg)
១
ស្ត្រីម្នាក់លោតចូលទៅក្នុងទឹកបឹងដែលត្រជាក់ដល់កកនៅក្នុងក្រុង Shenyang ខេត្ត Liaoning នៅភាគឦសាននៃប្រទេសចិន។
![សេះពូជប្រទេសអ៊ីស្លង់កំពុងប្រឡែងគ្នានៅក្នុងក្រោលនៅក្រុង Obernhain ក្បែរទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ នៅក្នុងថ្ងៃដ៏ត្រជាក់មួយ។](https://gdb.voanews.com/22e5c004-712d-404a-ad4f-6b7bc9cb7721_w1024_q10_s.jpg)
២
សេះពូជប្រទេសអ៊ីស្លង់កំពុងប្រឡែងគ្នានៅក្នុងក្រោលនៅក្រុង Obernhain ក្បែរទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ នៅក្នុងថ្ងៃដ៏ត្រជាក់មួយ។
![បុរសម្នាក់ប្រឡាក់ទៅដោយម្សៅពណ៌ថតរូបនៅក្នុងពិធីបុណ្យ Holi នៅទីក្រុង Kolkata ប្រទេសឥណ្ឌា។](https://gdb.voanews.com/46f0d26a-832e-4d80-876b-b74a17597bb5_w1024_q10_s.jpg)
៣
បុរសម្នាក់ប្រឡាក់ទៅដោយម្សៅពណ៌ថតរូបនៅក្នុងពិធីបុណ្យ Holi នៅទីក្រុង Kolkata ប្រទេសឥណ្ឌា។
![ប៉ូលិសការពារព្រំដែនអ៊ីស្រាអែលចាប់ខ្លួនសកម្មជនបរទេសម្នាក់ ក្នុងពេលប៉ះទង្គិចគ្នានៅក្នុងការតវ៉ាមួយក្នុងពេលរំឭកខួបទី១៣នៃយុទ្ធនាការប្រឆាំងនឹងរបាំងការពារអ៊ីស្រាអែល នៅភូមិ Bilin ក្នុងតំបន់ West Bank។](https://gdb.voanews.com/6ab3f661-66bb-47ae-8ddd-82f9895962ca_w1024_q10_s.jpg)
៤
ប៉ូលិសការពារព្រំដែនអ៊ីស្រាអែលចាប់ខ្លួនសកម្មជនបរទេសម្នាក់ ក្នុងពេលប៉ះទង្គិចគ្នានៅក្នុងការតវ៉ាមួយក្នុងពេលរំឭកខួបទី១៣នៃយុទ្ធនាការប្រឆាំងនឹងរបាំងការពារអ៊ីស្រាអែល នៅភូមិ Bilin ក្នុងតំបន់ West Bank។
![កុមារជនជាតិស៊ីរី ឈ្មោះ Khaled al-Ghorani កំពុងដេកនៅមន្ទីរពេទ្យបន្ទាប់ពីដៃរបស់គាត់បានពិការនៅក្នុងតំបន់ Kafar Batna នៃទីក្រុង Eastern Ghouta ដែលឡោមព័ទ្ធដោយពួកឧទ្ទាម ក្រោយពេលមានការវាយប្រហារដោយយន្តហោះពីសំណាក់រដ្ឋាភិបាលស៊ីរី។](https://gdb.voanews.com/60208728-b4a0-467d-a158-bbdb5c9a9663_w1024_q10_s.jpg)
៥
កុមារជនជាតិស៊ីរី ឈ្មោះ Khaled al-Ghorani កំពុងដេកនៅមន្ទីរពេទ្យបន្ទាប់ពីដៃរបស់គាត់បានពិការនៅក្នុងតំបន់ Kafar Batna នៃទីក្រុង Eastern Ghouta ដែលឡោមព័ទ្ធដោយពួកឧទ្ទាម ក្រោយពេលមានការវាយប្រហារដោយយន្តហោះពីសំណាក់រដ្ឋាភិបាលស៊ីរី។
![មនុស្សចូលរួមក្នុងបាតុកម្មសម្រាប់អ្នកចូលនិវត្តន៍ដើម្បីទាមទារឲ្យរដ្ឋផ្តល់ប្រាក់ចូលនិវត្តន៍ខ្ពស់ជាងមុន នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/d5db23ce-88cc-4ff2-86e2-e18fa96e31d9_w1024_q10_s.jpg)
៦
មនុស្សចូលរួមក្នុងបាតុកម្មសម្រាប់អ្នកចូលនិវត្តន៍ដើម្បីទាមទារឲ្យរដ្ឋផ្តល់ប្រាក់ចូលនិវត្តន៍ខ្ពស់ជាងមុន នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។
![រូបសំណាកលោក Harvey Weinstein នៅលើកៅអី ដែលសាងឡើងដោយវិចិត្រករ Plastic Jesus។ រូបនេះត្រូវបានគេដាក់នៅលើវិថីហូលីវូដ នៅជិតរោងភាពយន្ត Dolby ដើម្បីត្រៀមសម្រាប់ពិធីប្រគល់រង្វាន់អូស្ការ នៅហូលីវូដ ក្នុងទីក្រុង Los Angeles រដ្ឋ California។](https://gdb.voanews.com/bf457522-6094-4060-aeb7-0032afdb63b5_w1024_q10_s.jpg)
៧
រូបសំណាកលោក Harvey Weinstein នៅលើកៅអី ដែលសាងឡើងដោយវិចិត្រករ Plastic Jesus។ រូបនេះត្រូវបានគេដាក់នៅលើវិថីហូលីវូដ នៅជិតរោងភាពយន្ត Dolby ដើម្បីត្រៀមសម្រាប់ពិធីប្រគល់រង្វាន់អូស្ការ នៅហូលីវូដ ក្នុងទីក្រុង Los Angeles រដ្ឋ California។
![កសិករម្នាក់ភ្ជួរស្រែដើម្បីដាំស្រូវនៅខេត្ត Naypyitaw ប្រទេសមីយ៉ាន់ម៉ា។ ប្រទេសមីយ៉ាន់ម៉ាកំពុងប្រារពពិធីបុណ្យជាតិប្រចាំឆ្នាំឈ្មោះថា «ទិវាកសិករ» នៅរៀងរាល់ថ្ងៃទី២ ខែមីនា ដើម្បីបង្ហាញការកោតសរសើរដល់កម្លាំងពលកររបស់ខ្លួន។](https://gdb.voanews.com/d0044dde-5ca1-4843-a056-c82e399fdb1d_w1024_q10_s.jpg)
៨
កសិករម្នាក់ភ្ជួរស្រែដើម្បីដាំស្រូវនៅខេត្ត Naypyitaw ប្រទេសមីយ៉ាន់ម៉ា។ ប្រទេសមីយ៉ាន់ម៉ាកំពុងប្រារពពិធីបុណ្យជាតិប្រចាំឆ្នាំឈ្មោះថា «ទិវាកសិករ» នៅរៀងរាល់ថ្ងៃទី២ ខែមីនា ដើម្បីបង្ហាញការកោតសរសើរដល់កម្លាំងពលកររបស់ខ្លួន។
![ប្រធានាធិបតីបារាំង Emmanuel Macron ទស្សនាការសម្តែងជំនាញបាល់បោះ ក្នុងពេលលោកធ្វើទស្សនកិច្ចទៅកាន់ទីលានហាត់កីឡា Jesse Owens នៅ Villetaneuse ភាគខាងជើងនៃទីក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/f4eb957f-1137-4408-ba4f-8442fdb9ce28_w1024_q10_s.jpg)
៩
ប្រធានាធិបតីបារាំង Emmanuel Macron ទស្សនាការសម្តែងជំនាញបាល់បោះ ក្នុងពេលលោកធ្វើទស្សនកិច្ចទៅកាន់ទីលានហាត់កីឡា Jesse Owens នៅ Villetaneuse ភាគខាងជើងនៃទីក្រុងប៉ារីស ប្រទេសបារាំង។