ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ០១ មីនា ២០១៨។
០២ មិនា ២០១៨
VOA News
បណ្ដុំរូបភាពនៃព្រឹត្តិការណ៍ព័ត៌មាននានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
១
មនុស្សរាប់ពាន់នាក់ដែលគោរពព្រះពុទ្ធសាសនាបានចូលរួមជាមួយព្រះសង្ឃក្នុងការបួងសួងនៅវត្ត Phra Dhammakaya ក្នុងពិធីបុណ្យមាឃបូជានៅខេត្ត Pathum Thani ប្រទេសថៃ។
២
រូបភាពបង្ហាញពីការបាញ់បង្ហោះមីស៊ីលមួយប្រភេទដែលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អះអាងថា ជាមីស៊ីលឆ្លងទ្វីបថ្មីដែលបំពាក់ដោយអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី។
៣
មនុស្សចូលរួមគោរពមឈូសរបស់បុព្វជិត Billy Graham ដែលគេដាក់តម្កល់នៅឯអាគារមានរាងមូលនៃវិមានកាពីតូល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ វាជាករណីកម្រណាស់ដែលពលរដ្ឋសាមញ្ញត្រូវបានគេដាក់នៅក្នុងអាគារនេះ។ លោក Graham បានទទួលមរណភាពកាលពីថ្ងៃពុធ ក្នុងដំណេករបស់លោក នៅក្នុងគេហដ្ឋានរបស់គាត់នៅរដ្ឋ North Carolina ក្នុងជន្មាយុ ៩៩ឆ្នាំ។
៤
ជនជាតិជ្វីសដែលគោរពសាសនាដ៏តឹងរ៉ឹង ចូលរួមក្នុងការអាន«សៀវភៅរបស់ Esther»ដែលជាពិធីមួយរៀបចំឡើងនៅថ្ងៃ Purim ដែលជាថ្ងៃឈប់សម្រាករបស់ជនជាតិជ្វីស នៅកន្លែងជួបជុំគ្នាមួយក្នុងក្រុង Ashdod ប្រទេសអ៊ីស្រាអែល។
៥
មនុស្សបង្វិលកំប៉ុងដែលមានដាក់ភ្លើងកំពុងឆេះ ដើម្បីអបអរព្រះចន្ទពេញវង់លើកដំបូងនៃឆ្នាំតាមចន្ទគតិ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
៦
រថភ្លើងប្រើថាមពលចំហេះប្រភេទ Harzer Schmalspurbahn កំពុងធ្វើដំណើរទៅកាន់ភ្នំ Brocken នៅជិតទីក្រុង Schierke ប្រទេសអាល្លឺម៉ង់។
៧
សិស្សជនជាតិឥណ្ឌាកំពុងលេងជាមួយម្សៅពណ៌ដើម្បីអបអរសាទរដល់ពិធីបុណ្យបែបសាសនាមួយនៅទីក្រុង Kolkata។
៨
អ្នកសារព័ត៌មានកំពុងទស្សនាប្រធានាធិបតីរុស្ស៊ី Vladimir Putin ថ្លែងការណ៍ប្រចាំឆ្នាំនៅមហាសាល Manezh ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
៩
បព្វជិត Hyung Jin Moon ដែលជាអ្នកទេសនានៅព្រះវិហារសាសនាគ្រិស្ត និងជាកូនប្រុសរបស់មេដឹកនាំសាសនាគ្រិស្តនៅប្រទេសកូរ៉េខាងត្បូង Sun Myung Moon កំពុងចូលរួមពិធីមួយ នៅខណៈដែលមនុស្សផ្សេងទៀតមានកាំភ្លើង AR-15 នៅក្នុងប្រអប់ កំពុងទស្សនាព្រឹត្តិការណ៍នៅឯព្រះវិហារមួយ នៅក្រុង Newfoundland រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។
១០
បុរសម្នាក់កំពុងឡើងលើជញ្ជាំងទឹកកកសិប្បនិម្មិតនៅទីក្រុង Liberec សាធារណរដ្ឋឆែក។ តំបន់អឺរ៉ុបកណ្ដាលបានទទួលរងភាពត្រជាក់ខ្លាំងមិនធ្លាប់មានក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។
១១
មេដឹកនាំគណបក្ស Forza Italia របស់អ៊ីតាលី គឺលោក Silvio Berlusconi ជូតញើសចេញពីលោក Matteo Salvini មេដឹកនាំគណបក្សសម្ព័ន្ធភាគខាងជើង (Northern League) ក្នុងកិច្ចប្រជុំមួយនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
រូបភាពជុំវិញពិភពលោក ០១ មីនា ២០១៨។
XS
SM
MD
LG