ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កាត់​ទោស​លោក​ម៉ម សុណង់ដូ និង​ឥទ្ធិពល​របស់​វា​លើ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា


លោក ម៉ម សុណង់ដូ ប្រធាន​វិទ្យុ​និង​ជា​សកម្មជន​កាពារ​សិទ្ធិ​ដីធ្លី​អាយុ​៧១​ឆ្នាំ ធ្វើ​សញ្ញា​​ជោគជ័យ នៅ​ក្រោយ​ពេល​លោក​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ឲ្យ​​លោក​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ កាល​ពី​​ថ្ងៃ​ច័ន្ទ​ទី​០១ តុលា នេះ។
លោក ម៉ម សុណង់ដូ ប្រធាន​វិទ្យុ​និង​ជា​សកម្មជន​កាពារ​សិទ្ធិ​ដីធ្លី​អាយុ​៧១​ឆ្នាំ ធ្វើ​សញ្ញា​​ជោគជ័យ នៅ​ក្រោយ​ពេល​លោក​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ឲ្យ​​លោក​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ កាល​ពី​​ថ្ងៃ​ច័ន្ទ​ទី​០១ តុលា នេះ។

លោក អ៊ូ វីរៈ ពិភាក្សា​អំពី​ការ​កាត់​ទោស​លោក​ម៉ម សុណង់ដូ។ វីអូអេ​លើក​ពេល​ការ​ពិភាក្សា​អំពី​ការ​បោះឆ្នោត​ទៅ​ខែ​ក្រោយ​វិញ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ លោក ម៉ម សុណង់ដូ ​នាយក​វិទ្យុ​សំបុកឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​នៅ​ថ្ងៃ​នេះ​ ឱ្យ​ជាប់​ពន្ធនាគា​រយៈ​ពេល​២០​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល​ពី​បទ​ទាក់ទង​នឹង​ការ​ធ្វើ​ចលនា​អបគមន៍​និង​មាន​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។

លោក ម៉ម​ សុណង់ដូ​ ស្ថិត​ក្នុង​ចំណោម​សកម្មជន​ដី​ធ្លី​និង​សិទ្ធិ​មនុស្ស​ដទៃ​ទៀត​ដែល​ត្រូវ​បានរដ្ឋាភិបាល​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ដាក់​ទោ​សនិង​ចោទ​ប្រកាន់។

ដោយ​សារ​តែ​មាន​ករណី​វិវត្តន៍​ទាក់ទង​នឹង​រឿងរ៉ាវ​របស់​លោក​ ម៉ម សុណង់ដូ​នេះ​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដែល​ជា​កម្មវិធី​ហេឡូវីអូអេ​ប្រចាំ​ខែ​ជាមួយ​នឹង​លោក​អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ដែល​ពិភាក្សា​លើ​បញ្ហា​ទាក់​ទង​នឹង​ការបោះ​ឆ្នោត នឹង​ត្រូវ​ប្តូរ​ទៅ​ជា​ការ​ពិភាក្សា​របស់​លោក​អ៊ូ វីរៈ​អំពី​ផល​ប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស​ដែល​បង្ក​ឡើង​ពី​ការ​កាត់​ទោស​លោក​ម៉ម សុណង់ដូ​ វិញ។​

វីអូអេ​នឹង​លើក​យក​បញ្ហា​បោះ​ឆ្នោត​ទៅ​ពិភាក្សា​គ្នា​នៅ​ខែ​ក្រោយ​វិញ៕

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​អំពី​ការ​កាត់ទោស​ចុង​ក្រោយ​នេះ?
XS
SM
MD
LG