ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​ម៉ាឡេស៊ី​អនុម័ត​ច្បាប់​សន្តិសុខ​ថ្មី


រូបភាព​ឯកសារ៖ នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​លោក​ Najib Razak ស្តាំ​ ឡើង​ថ្លែង​សុន្ទរកថា​នៅ​ស្តាំ​ដៃ​របស់​គាត់​គឺ​ឧបនាយករដ្ឋមន្រ្តី Muhyiddin Yassin ក្នុង​ការប្រជុំ​សភា​ពិសេស​មួយ​ស្តី​ពី​សោកនាដកម្ម​យន្តហោះ MH317​​ នៅ​ឯ​វិមាន​រដ្ឋសភា​ ក្នុង​ទីក្រុង​កូឡាឡាំ​ពួរ។
រូបភាព​ឯកសារ៖ នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​លោក​ Najib Razak ស្តាំ​ ឡើង​ថ្លែង​សុន្ទរកថា​នៅ​ស្តាំ​ដៃ​របស់​គាត់​គឺ​ឧបនាយករដ្ឋមន្រ្តី Muhyiddin Yassin ក្នុង​ការប្រជុំ​សភា​ពិសេស​មួយ​ស្តី​ពី​សោកនាដកម្ម​យន្តហោះ MH317​​ នៅ​ឯ​វិមាន​រដ្ឋសភា​ ក្នុង​ទីក្រុង​កូឡាឡាំ​ពួរ។

សភា​ជាន់​ទាប​នៃ​ប្រទេសម៉ាឡេស៊ី ​បាន​អនុម័ត​វិធានការណ៍​មួយ ដែល​ធ្វើ​ឲ្យ​មាន​ការ​ឃុំ​ឃាំង​មនុស្សដោយ​គ្មាន​ការ​ចោទ​ប្រកាន់​ដោយសង្ស័យ​ជា​ភេរវករ​ ​នៅ​ក្នុង​ចំណាត់​ការ​មួយ​ដែល​បុគ្គលិក​សិទ្ធិ​មនុស្ស​ បាន​សម្តែង​នូវ​ការ​មិន​ពេញ​ចិត្ត​ថា ​ជា​ជំហាន​ដើរ​ថយ​ក្រោយ។

សមាជិក​សភា​ម៉ាឡេស៊ី​បាន​និយាយ​ថា ​រដ្ឋាភិបាល​ត្រូវ​ការ​ច្បាប់​រារាំងភេរវកម្ម ​ដែល​ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​ដែល​បណ្តាល​មកពី​ក្រុមជន​សកម្ម​ប្រយុទ្ធ​អ៊ីស្លាមក្នុង​ប្រទេស​ម៉ាឡេស៊ី។

អង្គការសិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​ហៅ​ច្បាប់​ថ្មី​នេះ​ថា ​ជា​ជំ​ហាន​ដើរ​ថយ​ក្រោយ​ដ៏​ធំមួយដល់​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​ហើយ​បាន​ព្រមាន​ថា ​ច្បាប់​នេះ​ជា​ការធ្វើ​ឲ្យ​មាន​ច្បាប់​សន្តិសុខ​ផ្ទៃ​ក្នុងឡើង​វិញ​ ដែល​ត្រូវ​បាន​លុប​ចោល​នៅ​ឆ្នាំ​២០១២។

លោក Phil Robertson ​អនុ​ប្រធាន​អង្គការ​សិទ្ធិ​មនុស្សHuman Rights​Watchទទួល​បន្ទុក​តំបន់​អាស៊ី​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ​ដោយ​ការ​ធ្វើ​ឲ្យ​មាន​ឡើង​វិញ​នូវ​ការ​ឃុំ​ឃាំងមិន​កំណត់​ពេល​ដោយ​គ្មាន​ការ​កាត់​ទោស​ ​ម៉ាឡេស៊ី​បាន​ធ្វើ​ឲ្យ​មាន​ឡើង​វិញ​នូវ​បញ្ហា​ជា​ច្រើន​ក្នុង​គោល​បំណង​ខាង​នយោបាយ ​សកម្មភាព​ដែល​រដ្ឋប្រើ​អំណាច​ហួស ​ដែល​មនុស្ស​ជា​ច្រើន​បាន​គិត​ថា ច្បាប់​នោះ​បាន​បិទនៅពេល​ដែល​ច្បាប់​សន្តិសុខ​ផ្ទៃ​ក្នុង​ដ៏​តឹង​រឹង​ត្រូវ​បាន​លុប​ចោល​នៅ​ឆ្នាំ​២០១២។

សភា​ជាន់​ខ្ពស់​នៃ​ប្រទេស​ម៉ាឡេស៊ី​ហើយ​និង​ព្រះ​មហាក្សត្រ ​ត្រូវ​គេ​រំពឹង​ថា​នឹង​គាំទ្រ​វិធានការ​នោះ ​ដែល​នឹង​ក្លាយ​ទៅ​ជា​ច្បាប់។

ច្បាប់​នេះ​មាន​ឡើង​២​ថ្ងៃ បន្ទាប់​ពី​កង​កម្លាំង​សន្តិសុខ​ម៉ាឡេស៊ី​បាន​ចាប់​ខ្លួន​មនុស្ស​១៧​នាក់​ដែល​សង្ស័យ​ពី​ការរៀប​ចំ​ផែនការ​វាយ​ប្រហារ​ទៅ​លើ​ធនាគារ ​ស្ថានីយ​ប៉ូលីស ​និង​ប៉ុស្តិ៍​យោធា​ដើម្បី​ទទួល​បាន​អាវុធ៕

XS
SM
MD
LG