០៧:១៦
៩.១១.២០១៦
ខ្មែរអាមេរិកាំងនៅស្រុក Fairfax ចូលរួមការបោះឆ្នោតរើសប្រធានាធិបតីអាមេរិកាំងនៅព្រឹកថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៦។លោក Sok Khemara VOA សុខ ខេមរា ចុះយកព័ត៌មានផ្ទាល់ជូនកិច្ចសន្ទនា។
០៧:០៩
៩.១១.២០១៦
កម្រងរូបភាព៖ ពលរដ្ឋអាមេរិកាំងទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០១៦
1/7
ពលរដ្ឋអាមេរិកាំងតម្រង់ជួរទាំងព្រឹកព្រលឹម ដើម្បីបោះឆ្នោតជ្រើសរសើប្រធានាធិបតីអាមេរិកនៅមណ្ឌលបោះឆ្នោតមួយកន្លែងគឺអនុវិទ្យាល័យ Saunders Middle School នៅសង្កាត់ Prince William រដ្ឋ Virginia នៅព្រឹកថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
2/7
បុគ្គលិកនៅមណ្ឌលបោះឆ្នោតកំពុងត្រួតពិនិត្យ និងសម្រួលដល់ដំណើរការបោះឆ្នោតរបស់ពលរដ្ឋអាមេរិកាំង នៅក្នុងមណ្ឌលបោះឆ្នោតមួយកន្លែងនៅព្រះវិហារ Great Falls United Methodist នៃទីក្រុង Great Falls នៃសង្កាត់ Fairfax រដ្ឋ Virginia នៅព្រឹកថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
3/7
លោក យ័ប គឹមទឹង ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ បានទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅព្រះវិហារ Great Falls United Methodist នៃទីក្រុង Great Falls នៃសង្កាត់ Fairfax រដ្ឋ Virginia នៅព្រឹកថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
4/7
បុគ្គលិកនៅមណ្ឌលបោះឆ្នោតកំពុងត្រួតពិនិត្យ និងសម្រួលដល់ដំណើរការបោះឆ្នោតរបស់ពលរដ្ឋអាមេរិកាំង នៅក្នុងមណ្ឌលបោះឆ្នោតមួយកន្លែងនៅព្រះវិហារ Great Falls United Methodist នៃទីក្រុង Great Falls នៃសង្កាត់ Fairfax រដ្ឋ Virginia នៅព្រឹកថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
5/7
មណ្ឌលបោះឆ្នោតមួយកន្លែងនៅព្រះវិហារ Great Falls United Methodist នៅទីក្រុង Great Falls នៃសង្កាត់ Fairfax នៃរដ្ឋ Virginia ដែលពលរដ្ឋអាមេរិកាំង និងពលរដ្ឋខ្មែរអាមេរិកាំងដូចជាលោក យ័ប គឹមទឹង បានទៅបោះឆ្នោតប្រធានាធិបតីនៅព្រឹកថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
6/7
បដាគាំទ្របេក្ខជនប្រធានាធិបតីអាមេរិក និងបេក្ខជនអនុប្រធានាធិបតីអាមេរិកត្រូវបានដាក់នៅក្នុងបរិវេណមណ្ឌលបោះឆ្នោតមួយកន្លែងគឺអនុវិទ្យាល័យ Saunders Middle Schoolនៅសង្កាត់ Prince William រដ្ឋ Virginia នៅព្រឹកថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
Previous slide
Next slide
០៧:០៥
៩.១១.២០១៦
ផែនទីប្រវត្តិលទ្ធផលនៃការបោះឆ្នោតសហរដ្ឋអាមេរិកចាប់ពីឆ្នាំ១៩៩២
០៧:០០
៩.១១.២០១៦
WATCH: លោក ប៉ូច រាសី @ReaseyPoch ផ្សាយផ្ទាល់ពីការិយាល័យបោះឆ្នោតមួយនៅរដ្ឋ Virginia: https://t.co/V3DiwGvl9U #voakhmerelection2016
— VOA Khmer (@voakhmer) ៩.១១.២០១៦