គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងផ្សាយផ្ទាល់តាមហ្វេសប៊ុកអំពីលទ្ធផលបឋមនៃការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។
លោក សុខ ខេមរា នៃវីអូអេ កំពុងសម្ភាសន៍លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ អំពីលទ្ធផលបោះឆ្នោតបឋមៗនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃអាទិត្យទី៤ខែមិថុនាឆ្នាំ២០១៧។ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍នេះ ដែលកំពុងផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុករបស់ VOA ដូចតទៅ៕
ថ្ងៃអាទិត្យនេះជាថ្ងៃដ៏រវល់បំផុតមួយសម្រាប់អ្នកយកព័ត៌មាន VOA នៅកម្ពុជាដែលប្រមូលព័ត៌មានពីការបោះឆ្នោតឃុំសង្កាត់ ហើយក៏ជាថ្ងៃមមាញឹកមួយសម្រាប់ក្រុមផ្សាយវិទ្យុនៅវ៉ាស៊ីនតោនផងដែរ ដែលភ្ជាប់ការផ្សាយផ្ទាល់ទៅអ្នកយកព័ត៌មាន VOA នៅតាមទីតាំងផ្សេងៗនៅកម្ពុជា។
លោកអ្នកអាចស្តាប់កម្មវិធីផ្សាយវិទ្យុនៅយប់ថ្ងៃអាទិត្យនេះឡើងវិញត្រង់នេះ៖
https://khmer.voanews.com/a/3863745.html
យើងខ្ញុំនឹងមានរូបថតនៃសកម្មភាពក្រុមផ្សាយ VOA នៅកម្ពុជានៅពេលខាងមុខ។
ការផ្សាយផ្ទាល់តាមហ្វេសប៊ុក៖ លោក សាយ មុន្នី និងលោក ម៉ែន គឹមសេង នៃ VOA ពិភាក្សាពីលទ្ធផលបឋមនេះនឹងតើ វានឹងមានផលប៉ះពាល់យ៉ាងណាចំពោះការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខ ដោយផ្អែកតាមសេចក្តីរាយការណ៍របស់សហការី VOA នៅតាមការិយាល័យបោះឆ្នោតនានា លទ្ធផលបឋមរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ការអង្កេតរបស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងការលើកឡើងរបស់អ្នកនយោបាយមកពីគណបក្សនយោបាយផ្សេងៗ។