ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ប្រជាជន​កម្ពុជា​បាន​មក​បោះឆ្នោត​នៅ​ក្នុង​ថ្ងៃបោះឆ្នោត​ជាតិ​កម្ពុជា​នៅ​ថ្ងៃអាទិត្យ​ទី២៣ កក្កដា ឆ្នាំ២០២៣​នេះ ក្នុង​មណ្ឌល​បោះឆ្នោតនៅសង្កាត់បឹងព្រលិត ខណ្ឌ ៧ មករា​ក្នុង​រាជធានីភ្នំពេញ ប្រទេស​កម្ពុជា។(ស៊ុន ណារិន/វីអូអេ)

Live Blog: ពលរដ្ឋកម្ពុជាចេញបោះឆ្នោតជាតិអាណត្តិទី ៧ ដែលអវត្តមានគណបក្សប្រឆាំងចម្បង

ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ ធ្វើឡើងដោយគ្មានការប្រជែងពីគណបក្សប្រឆាំងដ៏ចម្បងជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលគេរំពឹងថានឹងឈ្នះអាសនៈទាំង ១២៥ នៅរដ្ឋសភា និងបន្តដឹកនាំប្រទេសដោយឯកបក្ស៕

០៧:៤០ ២៣.៧.២០២៣

ការិយាល័យបោះឆ្នោតបើកដំណើរ ខណៈពលរដ្ឋនាំគ្នាចេញបោះឆ្នោតដែលអវត្តមានគណបក្សប្រឆាំង

នៅថ្ងៃអាទិត្យនេះ ការិយាល័យបោះឆ្នោតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តក្នុងទូទាំងប្រទេសកម្ពុជាបានបើកដំណើរការនៅម៉ោង ៧ ព្រឹក ស្របពេលដែលពលរដ្ឋដែលមានឈ្មោះបោះឆ្នោតក៏នាំគ្នាចេញបោះឆ្នោតនៅក្នុងការបោះឆ្នោតមួយដែលគ្មានការប្រជែងចម្បងពីគណបក្សប្រឆាំង។

XS
SM
MD
LG