ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
មេដឹកនាំអាស៊ានឈើរគោរពភ្លេងជាតិ ក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។
មេដឹកនាំអាស៊ានឈើរគោរពភ្លេងជាតិ ក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

LIVE BLOG: កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី ៤១

២២:២៤ ១១.១១.២០២២

មេធាវី​ការពារ​ក្តី​របស់កញ្ញា សេង ធារី​ បាន​ស្នើ​ឲ្យ​អង្គការ​សហប្រជាជាតិ​ទទួល​យក​សំណុំរឿង​ឃុំឃាំងដោយ​ខុស​នីតិវិធី​របស់មេធាវីនិងសកម្មជនសិទ្ធិមនុស្សខ្មែរអាមេរិកាំងរូបនេះ ដែលកំពុងជាប់ឃុំនៅខេត្តព្រះវិហារ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​មួយ​ ដែល​វីអូអេ​ទទួលបាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ​សេចក្តី​ប្រកាសនេះ​ធ្វើឡើង​ ​មុន​លោក Joe Biden ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សៅរ៍ស្អែក​នេះ។ លោក Jared Genser បាន​អះអាង​នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ​ថា ការ​ស្នើ​ដាក់​សំណុំ​រឿង​នេះ​ទៅ​កាន់​ក្រុមការងាររបស់អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​មិន​បាន​ចាត់វិធានការ​ច្បាស់លាស់​អ្វី​មួយ ដើម្បី​ជួយ​ដល់​ករណី​កាត់ទោស​និង​ឃុំខ្លួន​របស់​ កញ្ញា​ សេង ធារី ដែល​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​បាន​ចាត់ទុក​ថា​ ធ្វើ​ឡើង​ដោយ​គ្មាន​ភស្តុតាង​និង​មិន​ត្រឹម​ត្រូវតាម​នីតិវិធី​នោះ៕

រូបឯកសារ៖ កញ្ញា សេង ធារី មេធាវីខ្មែរ-អាមេរិកាំង តែងខ្លួនជាស្រ្តីនៃសេរីភាព ឈរថ្លែងនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ កញ្ញា សេង ធារី មេធាវីខ្មែរ-អាមេរិកាំង តែងខ្លួនជាស្រ្តីនៃសេរីភាព ឈរថ្លែងនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

០០:០១ ១២.១១.២០២២

ថ្មី៖ លោក Joe Biden ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បាន​ចាកចេញពីទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប ហើយ​កំពុង​ធ្វើ​ដំណើរ​តាម​យន្តហោះ​ប្រធានាធិបតី Air Force One នាយប់ថ្ងៃសុក្រ ទី ១១ ខែវិច្ឆិកា ​ឆ្ពោះទៅ​កាន់​រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន។ លោក​នឹង​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃសៅរ៍ ប្រហែល​ម៉ោង​ ៨:៣០ នាទី​ព្រឹក ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក Biden គឺជា​ប្រធានាធិបតី​អាមេរិក​កំពុង​កាន់តំណែង​ទី ២ ដែល​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ ក្នុង​ពេល​កម្ពុជា​កាន់​តួនាទី​ជា​ប្រធាន​អាស៊ាន​ប្តូរវេន។ កាលពី​ឆ្នាំ ២០១២ លោក Barack Obama ដែល​ជា​ប្រធានាធិបតី​កាន់តំណែង​នា​ពេល​នោះ បាន​ធ្វើ​ដំណើរទៅ​កម្ពុជា​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​និង​សកល​លោក​នេះ។

គួរ​បញ្ជាក់​ថា នៅ​រាជធានី​ភ្នំពេញ លោក​ប្រធានាធិបតី Joe Biden ​នឹងជួប​ពិភាក្សា​ក្នុង​ជំនួបទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក ហ៊ុន សែន អំពី​សារៈសំខាន់​នៃ​អព្យាក្រឹតភាព​របស់​អាស៊ាន និង​សណ្តាប់ធ្នាប់​ក្នុង​តំបន់ ដែល​ផ្អែកតាម​រដ្ឋធម្មនុញ្ញ​អាស៊ាន។ បន្ទាប់​មក លោក Biden នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន ដោយ​លោក​អាច​នឹង​ត្រូវគេ​រំពឹង​ថា នឹង​ធ្វើ​សេចក្តីថ្លែង​ការណ៍​មួយ។ ក្រៅពីនេះ លោក​ក៏នឹង​ជួប​ពិភាក្សា​ក្នុង​ជំនួប​ត្រីភាគី​ជាមួយ​លោក Fumio Kishida នាយក​រដ្ឋមន្ត្រី​ជប៉ុន និង​លោក Yoon Suk-yeol ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ផងដែរ៕

លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក ពេលឡើងយន្តហោះប្រធានាធិបតី Air Force One ចាកចេញពីទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប នាយប់ថ្ងៃសុក្រ ទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ ធ្វើដំណើរឆ្ពោះទៅកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។

០៩:៣៦ ១២.១១.២០២២

ទស្សនាទិដ្ឋភាពនៃការធ្វើដំណើរមកដល់រាជធានីភ្នំពេញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងគណៈប្រតិភូអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។

១០:២០ ១២.១១.២០២២

មេដឹកនាំអាស៊ានមកពី ៩ ប្រទេសលើកលែងមីយ៉ាន់ម៉ា បានជួបពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol និងលោក Li Keqiang នាយករដ្ឋមន្ត្រីចិន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី ២៥ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាព្រឹកថ្ងៃសៅរ៍នេះ។ កិច្ចពិភាក្សារវាងមេដឹកនាំទាំងនេះ ផ្តោតសំខាន់លើសន្តិសុខ និងកិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងតំបន់អាស៊ី ខណៈភាពតានតឹងនៅឧបទ្វីបកូរ៉េ កោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងនៅតែជាបញ្ហាប្រឈម៕

លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន និងលោក Li Keqiang នាយករដ្ឋមន្ត្រីចិន ចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកបី នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG