ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
មេដឹកនាំអាស៊ានឈើរគោរពភ្លេងជាតិ ក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។
មេដឹកនាំអាស៊ានឈើរគោរពភ្លេងជាតិ ក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

LIVE BLOG: កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី ៤១

01:29 11.11.2022

ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា ស្ថានភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ជា​បញ្ហា​ចម្បងធំៗ​ដែល​នឹង​ត្រូវ​ពិភាក្សា​នៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ លោក​បាន​ថ្លែង​ថា៖ «យើង​នឹង​ពិភាក្សា​អំពី​បញ្ហា​ក្នុង​តំបន់​ជាច្រើន ក្នុង​នោះ​រួមមាន​វិបត្តិ​កូវីដ ស្ថានភាព​នៅ​មីយ៉ាន់ម៉ា ស្ថានភាព​វិវត្ត​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង និង​ជម្លោះ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន»។ លោក​បាន​ថ្លែង​ដូច្នេះ មុន​ពេល​លោក​បាន​ធ្វើ​ដំណើរ​មក​ដល់​រាជធានី​ភ្នំពេញ៕

រូបឯកសារ៖ លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពិន ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន The Associated Press នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងទី ២៣ ខែកញ្ញា ឆ្នាំ ២០២២។
រូបឯកសារ៖ លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពិន ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន The Associated Press នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងទី ២៣ ខែកញ្ញា ឆ្នាំ ២០២២។

22:28 10.11.2022

ប្រមុខរដ្ឋអាស៊ានចូលគាល់ព្រះមហាក្សត្រកម្ពុជា​មុនបើកកិច្ចប្រជុំកំពូល

ប្រមុខរដ្ឋអាស៊ានចូលគាល់ព្រះមហាក្សត្រកម្ពុជា​មុនបើកកិច្ចប្រជុំកំពូល
សូម​រង់ចាំ

No media source currently available

0:00 0:01:28 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

20:51 10.11.2022

លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងជួបពិភាក្សាក្នុងជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន អំពីសារៈសំខាន់នៃអព្យាក្រឹតភាពរបស់អាស៊ាន និងសណ្តាប់ធ្នាប់ក្នុងតំបន់ដែលផ្អែកតាមរដ្ឋធម្មនុញ្ញអាស៊ាន នៅក្នុងដំណើររបស់លោកមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។ នេះ​បើយោងតាម​កាលវិភាគរបស់ប្រធានាធិបតីអាមេរិកដែលចេញផ្សាយដោយ​សេតវិមាន កាលពីល្ងាចថ្ងៃពុធ ទី៩ ខែវិច្ឆិកា។ នៅ​រាជធានីភ្នំពេញ លោក Biden នឹងចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដោយលោកអាចនឹងត្រូវគេរំពឹងថានឹងធ្វើសេចក្តីថ្លែងការណ៍មួយ។ ក្រៅពីនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកក៏នឹងជួបពិភាក្សាក្នុងជំនួបត្រីភាគីជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន និងលោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូងផងដែរ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងនៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងនៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២។

20:22 10.11.2022

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានដឹកនាំមហាសន្និបាតអន្តរសភាអាស៊ាន ជាមួយប្រមុខមេដឹកនាំផ្សេងៗទៀតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍កាលពីរសៀលថ្ងៃព្រហស្បតិ៍ នាថ្ងៃទី ១ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ ដោយពិភាក្សាគ្នាអំពីកិច្ចការ​ក្នុងតំបន់​មួយ​ចំនួន។

មេដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ានជួបពិភាក្សាគ្នាក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២។
មេដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ានជួបពិភាក្សាគ្នាក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG