ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការរីកលូតលាស់​មាន​កម្រិត​ស្តីពី​របៀបវារៈបទ​បញ្ញត្តិ​របស់​ប្រធានា​ធិបតី​ត្រាំ ក្នុង​ឆ្នាំ២០១៧


ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សភា​ជាតិ​កូរ៉េ​ខាងត្បូង​ក្នុង​ទីក្រុង​សេអ៊ូល​។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សភា​ជាតិ​កូរ៉េ​ខាងត្បូង​ក្នុង​ទីក្រុង​សេអ៊ូល​។

នៅដំណាច់​ឆ្នាំ​ទី​មួយ​នៃការ​កាន់​ដំណែង​ជា​ប្រធានា​ធិបតី របស់​ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ ពួក​មេដឹកនាំ​សភា​ខាង​គណ បក្ស​​សាធារណរដ្ឋ​បាន​ឆ្ពោះ​ទៅ​កាន់ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិឆ្នាំ​២០១៨ ដោយ​មាន​ការ​សម្រេច​ជោគជ័យ​ច្បាប់​ពន្ធដារ​សហរដ្ឋ​អាមេរិក​ដែល​បាន​ទទួលការ​គាំទ្រ​ល្អតិច​នៅ​ក្នុង​ការ​ស្ទង់មតិ​ភាគ​ច្រើន។

ទោះ​ជាយ៉ាង​នោះ​ក៏ដោយ ​ពួក​គណបក្ស​សាធារណរដ្ឋ​បាន​សម្តែង​នូវ​ទំនុក​ចិត្ត​ថា ​ប្រជា​ពលរដ្ឋ​អាមេរិកកាំង​នឹង​ឲ្យ​តម្លៃ​លើ​ការ​កាត់​បន្ថយ​ពន្ធ​ជា​អចិន្រ្តៃយ៍​សម្រាប់​ក្រុមហ៊ុន​សាជីវកម្ម​និង​ជាបណ្តោះ​អាសន្ន​សម្រាប់​អ្នកធ្វើ​ការងារ​នៅ​ពេល​ដែល​ច្បាប់​នោះ​ចូល​ជាធរមាន។

លោក Paul Ryan ជា​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក​មក​ពី​រដ្ឋ​ Wisconsinនិង​ជា​ប្រធាន​សភា​តំណាង​រាស្រ្តបាន​និយាយថា «លទ្ធ​ផល​នឹងធ្វើ​ឲ្យ​ច្បាប់​នេះ​មាន​ប្រជា​ប្រិយភាព‍»។

លោក Mitch McConnell ​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​រដ្ឋ Kentucky និង​ជា​មេដឹកនាំ​សំឡេងភាគ​ច្រើន​របស់​ព្រឹទ្ធសភា​បាន​និយាយថា «​ប្រសិនបើ យើង​មិន​អាច​ធ្វើ​ច្បាប់​នេះ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ជឿ​ជាក់​ទេ ​យើង​គួរតែរកការងារ​ផ្សេង​ទៀត​ធ្វើ‍»។​ពួក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ទស្សន៍ទាយថា ​ច្បាប់​ពន្ធ​ដារ​នេះ ​នឹង​តាម​បន្លាច​ពួក​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៨។

លោក Chuck Schumer​ សមាជិកព្រឹទ្ធ​សភា​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​មកពី​រដ្ឋ​ញូវយ៉ក​និង​ជាមេ​ដឹកនាំ​សំឡេង​ភាគ​តិច​របស់​ព្រឹទ្ធ​សភានិយាយ​ថា «ដោយ​សារច្បាប់​ពន្ធដារ​នេះ សហ​ការី​ខាង​គណបក្ស​សាធារណរដ្ឋ​របស់​យើង​បាន​ផ្តល់​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​យើង​ខាង​គណបក្ស​ប្រជាធិបតេយ្យ។ ពលរដ្ឋ​អាមេរិ កាំង​នឹងមាន​ឱកាស​នៅ​ឆ្នាំ​២០១៨​ដើម្បី​ច្រានចោល​ទស្សន​នេះ​ហើយ​ជំរុញ​ប្រ ទេស​របស់​យើង​នៅ​ក្នុង​ទិសដៅដែល​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង‍»។

​នៅ​ក្នុង​សុន្ទរក​ថា​លើក​ដំបូង​របស់​លោក​ទៅកាន់​សភា​កាល​ពី​ខែ​កុម្ភៈ ​ប្រធានា​ធិប​តី​ត្រាំ​បាន​លាត​ត្រដាង​របៀបវារៈ​ប្រកប​ដោយមហិច្ឆិតា​សម្រាប់​ពួក​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​ដើម្បី​ដោះ​ស្រាយ ​រួមមាន​ការ​កាត់​បន្ថយ​ពន្ធដារ ការ​ធ្វើកំណែ​ទម្រង់​ខាង​សុខភាព ការ​ចំណាយ​លើ​ហេដ្ឋា រចនា​សម្ព័ន្ធ ​ការ​សាង​សង់​របង​នៅតាម​ព្រំដែន ​ការ​ធ្វើ​កំណែ​ទម្រង់​អន្តោ​ប្រវេសន៍​ហើយ​នឹង​ការ​ពង្រីកឱកាស​ខាង​សិក្សា​អប់​រំ។

លោកស្រី Molly Reynolds អ្នក​វិភាគ​ខាង​នយោបាយ​នៅ​វិទ្យា​ស្ថាន Brookings បាន​និយាយថា​ «ប្រសិនបើ​ យើង​គិតអំពី​ច្បាប់​នោះ ​ពួកគណបក្ស​សាធារណរដ្ឋ​មិនបានបង្ហាញនូវការបង្រួប​បង្រួមគណបក្ស​ដើម្បី​ត្រួតត្រា​ទេ។ ពួកគេ​បាន​ចំ​ណាយ​ពេល​ប្រហែល​៧ខែ​ក្នុង​មួយ​ឆ្នាំ​លើ​ការ​ខំ​ប្រឹងប្រែង​មិនបាន​ជោគជ័យ​ដើម្បី​លុបចោល​និង​ជំនួស​ច្បាប់​ថែទាំ​សុខភាព Obamacare។ ពួកគេ​នឹងត្រូវមាន​អ្វី​ដើម្បី​បង្ហាញខ្លួនឯង​ដូចជាច្បាប់​ពន្ធដារ ក៏ប៉ុន្តែ ​ដំណើរ​ការ​នេះ​ក៏មិនមាន​ភាព​រលូន​ដូចដែល​ពួកគេ​ចង់​បាន​ទេ‍»។

ពួក​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ព្រឹទ្ធសភា ​អាច​មាន​អ្វីច្រើន​ទៀត​ដើម្បី​បង្ហាញពួក​អ្នកគាំទ្រ​អភិរក្ស​និយម​របស់​ខ្លួនច្រើនជាង​ពួក​គណបក្ស​សាធារណរដ្ឋនៅ​សភាតំណាងរាស្រ្ត​ដោយសាររដ្ឋ​ធម្មនុញ្ញ​ដាក់​ភារៈ​កិច្ច​ឲ្យ​ព្រឹទ្ធសភាផ្តល់​ការយល់​ព្រមដល់ការ​តែង​តាំង​បេក្ខជន​ប្រធានា​ធិបតី។​ នៅ​ឆ្នាំ​២០១៧​ព្រឹទ្ធសភាផ្តល់ការ​យល់​ព្រមដល់​អ្នក​ទទួលការតែងតាំង​និយមស្តាំ​ដោយ​ប្រធានាធិបតី​ត្រាំ​នៅគ្រប់​កម្រិត​នៃ​តុលាការ​សហព័ន្ធ ជា​ពិសេសគឺ​លោក Neil Gorsuch ចៅក្រម​តុលាការ​កំពូល។

​លោក McConnell មេដឹកនាំ​សំឡេង​ភាគច្រើន​របស់​ព្រឹទ្ធសភា ​បាន​និយាយថា «នេះ​ជា​ឆ្នាំ​សម្រេច​ជោគ​ជ័យ​ដ៏​អស្ចារ្ស​មួយ។​យើង​បាន​ពង្រឹង​តុលាការ​កំពូល​ដែល​ស្ថិត​នៅ​ខាង​ស្តាំនិយម​សម្រាប់​មនុស្ស​មួយ​ជំនាន់»។

ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ​អ្វី​ដែល​ពួក​គណបក្ស​សាធារណរដ្ឋ​មើល​ឃើញ​ថាជា​កា​រ​សម្រេច​ជោគជ័យ​នោះ ​ពួកមាន​គំនិត​ជឿន​លឿន​និយមមើល​ឃើញ​ថា​ជា យល់​ដឹង​ដើម្បី​បោះ​ឆ្នោត​ជ្រើសរើស​បេក្ខជន​ឆ្វេង​និយម​កណ្តាល​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​ក្រោយ។

ក្រុម​គាំទ្រ​សិទ្ធិ​ស្រ្តី​ពន្លូត​ទារក​ហៅថា NARAL Pro-Choice American បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ពេល​ថ្មី​ៗនេះ​ថា «យើង​បាន​ឃើញ​ម្តង​ហើយ​ម្តងទៀត​ថា ពួក​គណបក្ស​សាធារណរដ្ឋ​ដែល​ប្រឆាំងការ​ពន្លូតទារក​មាន​គោល​បំណងធ្វើ​ឲ្យ​ប៉ះពាល់​ស្រ្តី​និង​ក្រុម​គ្រួសារ។ ​យើង​នឹង​បន្ត​រៀប​ចំ​និង​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​ខុសត្រូវ​នៅ​ឆ្នាំ​២០១៨‍»។

សេដ្ឋកិច្ច​ជា​រឿយ​ៗ​ជាកត្តាដ៏សំខាន់​មួយ​សម្រាប់​លទ្ធផល​នៃ​ការបោះឆ្នោត។​ការរីក​លូតលាស់សេដ្ឋ​កិច្ច​របស់​សហរដ្ឋ​អាមេរិក​ស្ថិត​ក្នុង​ល្បឿន​មធ្យម​ក្នុង​អំឡុងឆ្នាំ​ទី១​នៃការ​កាន់​ដំណែង​របស់​ប្រធានាធិបតី​ត្រាំ ​ហើយ​ពួក​គណបក្ស​សាធារណ រដ្ឋ​កំពុង​ទស្សន៍ទាយ​ពីការ​រីកលូតលាស់​សេដ្ឋ​កិច្ច​នៅ​ពេល​ដែល​ពន្ធដារត្រូវបាន​កាត់​បន្ថយ ​រួមផ្សំ​ជាមួយ​ការរុះ​រើ​បទ​បញ្ញត្តិ​សហព័ន្ធ​ដែល​ចូល​ជា​ធរមាន​ផង។

លោក McConnell មេដឹកនាំ​សំឡេង​ភាគច្រើន​របស់​ព្រឹទ្ធសភា ​បាន​និយាយ​ថា «ប្រទេស​អាមេរិក​ប្រុងប្រៀប​ខ្លួន​ចាប់​ចេញ​ដំណើរ​ហើយ។​ យើង​មាន​ការរីកលូត លាស់​សេដ្ឋកិច្ច​ចំនួន​៣ភាគរយ​ក្នុង​២ត្រីមាស​ជាប់​ៗ​គ្នា។ ផ្សារ​ភាគ​ហ៊ុន​បានឡើង​ថ្លៃ។ សុទិដ្ឋិនិយមមាន​កម្រិត​ខ្ពស់។ដោយ​មានការ​គួប​ផ្សំ​ការ​ធ្វើ​កំណែ​ទម្រង់​ពន្ធ ដារ​នេះ ​អាមេរិក​កំពុង​ប្រុងប្រៀប​ចាប់ផ្តើម​ដ៏​ល្អ‍»។

លោកEven Kraft ​ជា​សេដ្ឋ​វិទូ​នៃ​សាកល​វិទ្យាល័យ American University បាន​និយាយថា​ «ខ្ញុំ​ប្រហែល​មើល​ឃើញ​ច្បាប់​ពន្ធដា​របស់​គណបក្ស​សាធារណរដ្ឋ​នឹង​ទទួល​បាន​ការ​ឡក​មក​វិញ។ ខ្ញុំ​មិន​មើល​ឃើញ​ជាការ​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​រីក​ចម្រើន​នៅ​ក្នុង​រយៈ​ពេល​ខ្លី​ទេ។ ក្នុង​រយៈ​ពេល​យូរ ​ខ្ញុំ​មើល​ឃើញ​ច្បាប់​ពន្ធដារ​នេះមាន​ភាព​អវិជ្ជមាន​យ៉ាង​ខ្លាំង ពីព្រោះ​វា​ប៉ះពាល់​ដល់​វិស័យ​ជា​ច្រើន​ដូចជា ​ការ​សិក្សា​អប់​រំ​ជាន់​ខ្ពស់ ​សុខភាព​ដែល​ជា​ការ​សំខាន់​ដល់​ការរីក​លូតលាស់​សេដ្ឋ​កិច្ច​រយៈ​ពេល​យូរ‍»។

ប្រធានា​ធិប​តី​ត្រាំ បាននិយាយថា ​លោក​រំពឹង​ថានឹង​មាន​ចំណាត់ការ​បន្ថែម​ទៀតពីសភា​នៅឆ្នាំ​២០១៨។ប្រធានា​ធិបតី​ត្រាំ​បាន​ផ្ញើរ​សារ​តាម​ប្រព័ន្ធTwitterថា «ក្រុម​របស់​យើងនឹង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ទទួល​ជោគជ័យ‍​កាន់​តែ​ច្រើន​ឡើង»។

ក៏​ប៉ុន្តែ ប្រសិន​បើ របៀបវារៈ​របស់​ប្រធានា​ធិបតីត្រាំបាន​ជួប​ប្រទះ​បញ្ហា​នៅ​វិមាន​រដ្ឋសភា Capitol Hill ​នៅ​ឆ្នាំ​២០១៧​នេះ ​ប្រវត្តិសាស្រ្ត​ប្រាប់​ឲ្យ​ដឹងថា ​ឆ្នាំ​២០១៨​នឹង​មិនមាន​ភាព​ប្រសើរ​ទេ។

លោកReynoldបាន​និយាយ​ថា «យើង​កម្រ​រំពឹង​ថា ​សភា​នឹង​ធ្វើ​កិច្ចការបាន​ច្រើនបន្ទាប់​ពីការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នោះ។ ការណ៍​នេះ​នឹង​មាន​ភាព​ប្រសើរ​ឡើង​នៅ​ក្នុងការប្រកួត​ប្រជែងការ​បោះឆ្នោតឆ្នាំ​២០១៨ដែល​មិនមាន​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​សភា​ដើម្បី​ធ្វើ​កិច្ចការ ហើយពួក​សមាជិក​សភា​នឹង​មាន​ប្រយ័ត្នប្រយែងកាន់​តែ​ខ្លាំង​ឡើងពីការ​បោះឆ្នោត​ដ៏​លំបាក​ដែល​នឹង​ត្រូវ​គេ​ប្រើ​ប្រាស់​ដើម្បី​ប្រឆាំង​នឹងពួក​គេ​នៅ​ក្នុង​យុទ្ធនាការ​ឈរឈ្មោះ​បោះឆ្នោតឡើង​វិញ​នៅ​ខែ​វិច្ឆិកា៕

ប្រែ​សម្រួល​ដោយ​ជឹង ​ប៉ូជីន

XS
SM
MD
LG