ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ច្បាប់៖ ​ពួក​យោធា​ថៃ​ស្វែងរក​វិធី​ត្រួតត្រា​រដ្ឋាភិបាល​បន្ត​ទៀត


ពលរដ្ឋ​ថៃ​បោះឆ្នោត​ប្រជាមតិ​មួយ​លើ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នៅ​ស្ថានីយ​បោះឆ្នោត​នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦។
ពលរដ្ឋ​ថៃ​បោះឆ្នោត​ប្រជាមតិ​មួយ​លើ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នៅ​ស្ថានីយ​បោះឆ្នោត​នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦។

ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និយាយ​ថា ​ពួក​យោធា​នៃ​ប្រទេស​ថៃ ​កំពុង​ស្វះស្វែង​ការ​ត្រួតត្រា​រដ្ឋាភិបាល​បន្ត​ទៀត បន្ទាប់​ពី​ការ​អនុម័ត​រដ្ឋ​ធម្មនុញ្ញ​ដែល​គាំទ្រ​ដោយ​ក្រុម​ប្រឹក្សា​យោធា​កាលពី​ថ្ងៃ​អាទិត្យ។

​នាយក​រដ្ឋ​មន្រ្តី ប្រាយុទ្ធ ​ចាន់​អូចា ​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ការ​បោះឆ្នោត ​នឹងធ្វើ​ទៅ​តាម​ការ​គ្រោង​ទុក​បន្ទាប់​ពី​ពួក​អ្នក​បោះឆ្នោត ​បាន​គាំទ្រ​ធម្មនុញ្ញ​ដែល​គាំទ្រ​ដោយ​ពួក​យោ​ធា។​ កាល​ពី​ចុង​សប្តាហ៍ ​មាន​ពលរដ្ឋ​ជាង​១៥​លាននាក់ ឬ​ចំនួន​៦១​ភាគ​រយ​នៃ​សន្លឹកឆ្នោត​ទាំងអស់​២៥លាន ​បាន​គាំទ្រ​ធម្មនុញ្ញ។

ដោយ​មាន​សំឡេង​ភាគ​ច្រើន៥៨​ភាគរយ ​ពួក​អ្នក​បោះឆ្នោត​ក៏​យល់​ព្រម​ឲ្យមាន​សមាជិក​យោធា​២៥០​នាក់ ​ធ្វើ​ការ​តែងតាំង​ព្រឹទ្ធ​សភា​ដើម្បី​ចូល​រួម​ជាមួយ​សមាជិក​សភា​តំណាងរាស្រ្ត​ជាប់​ឆ្នោត​៥រយនាក់​ដើម្បី​ជ្រើសរើស​នាយករដ្ឋ​មន្រ្តី​ថ្មី​បន្ទាប់​ពី​ការ​បោះ​ឆ្នោត។

ប្រជារាស្រ្ត​ថៃ បាន​ទៅ​បោះ​ឆ្នោត​ចុង​ក្រោយ​នៅ​ឆ្នាំ​២០១១​ហើយការណ៍​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ជាប់​ឆ្នោត​ចូល​កាន់​តំណែង​នៃ​គណបក្ស​ភឿ​ថៃ​ដែល​ដឹកនាំ​លោកស្រី Yingluck Shinawatra ដែល​រដ្ឋាភិបាល​របស់​លោកស្រី ​បាន​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែង​ដោយ​ប្រហារនៅ​ខែ​ឧសភា ​ឆ្នាំ​២០១៤ ដែល​ដឹកនាំ​ដោយ​លោកប្រាយុទ្ធ​ដែល​ជា​មេដឹកនាំ​ក្រុម​ប្រឹក្សា​ជាតិ​រក្សា​សន្តិភាព​ ឬ (NCPO) ដែរ។

លោក Thitinan Pongsudhirak អ្នក​វិទ្យាសាស្រ្ត​នយោបាយ​នៅ​ឯ​សាកលវិទ្យាល័យ​ Chulalongkorn បាន​និយាយ​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ ​បញ្ជាក់​ពី​បំណង​របស់​ពួក​អ្នក​បោះឆ្នោត​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​សាកល។

លោក ​និយាយ​ថា «លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ ​មិនមែន​ជា​ការ​យល់​ព្រម​ដោយ​ផ្ទាល់​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​រដ្ឋាភិបាល​យោ​ធា​នោះ​ទេ។ ក៏ប៉ុន្តែ ប្រជារាស្រ្ត​ថៃ ​មិន​ចង់​បោះឆ្នោត​គាំទ្រ​រដ្ឋ​ធម្មនុញ្ញ​នោះ​ទេ។ ​ពួកគេ​ធ្លាប់​បោះឆ្នោត​ឲ្យ​បុគ្គល​នីមួយៗ។​ដូច្នេះ ​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត​នោះ​ទាំង​មូល ​ប្រាប់​ថា ​ប្រជារាស្រ្តចង់​ឲ្យ​មាន​សំឡេង​របស់​ខ្លួន​នៅ​ឯ​ស្ថានីយ​បោះឆ្នោត‍។ នេះ​ជាគោល​បំណង​នៃ​ការ​បោះឆ្នោត​នេះ»៕

XS
SM
MD
LG