ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​នឹង​មិន​ចូល​រួម​​ធនាគារ​ AIIB របស់​ចិន​ទេ


រូបភាព​ឯកសារ៖ ប្រធានាធិបតី​ចិន​លោក​ Xi Jinping កណ្តាល​ បង្ហាញ​ផ្លូវ​ជូន​ភ្ញៀវ​កិត្តិយស​ដែល​ចូលរួម​ពិធី​ចុះ​ហត្ថលេខា​នៃ​ធនាគារ​វិនិយោគទុន​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី នៅ​ឯ​វិមាន​ Great Hall of the People កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា​ ឆ្នាំ​២០១៤។
រូបភាព​ឯកសារ៖ ប្រធានាធិបតី​ចិន​លោក​ Xi Jinping កណ្តាល​ បង្ហាញ​ផ្លូវ​ជូន​ភ្ញៀវ​កិត្តិយស​ដែល​ចូលរួម​ពិធី​ចុះ​ហត្ថលេខា​នៃ​ធនាគារ​វិនិយោគទុន​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី នៅ​ឯ​វិមាន​ Great Hall of the People កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា​ ឆ្នាំ​២០១៤។

ប្រទេស​ជប៉ុន​គ្មាន​ផែនការ​ចូលរួម​ធនាគារ​វិនិយោគទុន​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី​ដែល​ដឹកនាំ​ដោយ​ប្រទេស​ចិន​ទេ ​នេះ​បើ​តាម​ការបញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ជប៉ុន​នៅ​ថ្ងៃ​អង្គារ​នេះ ​ខណៈ​ដែល​កោះ​តៃវ៉ាន់​បាន​ប្រកាស​ថា​ខ្លួន​នឹង​ដាក់​ពាក្យ​សុំ​ជា​សមាជិកភាព​ដើម្បី​ចូល​រួម​ជាមួយ​ប្រទេស​រាប់​សិប​ទៀត​នៅ​ក្នុង​ការចុះ​ហត្ថលេខា​លើ​កិច្ច​ផ្តួច​ផ្តើម​មួយ​ដែល​ត្រូវ​បាន​ជំទាស់​ប្រឆាំង​ដោយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីន​តោន។

លោកYoshihide Suga​ នាយ​ខុទ្ទកាល័យបាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ​ជប៉ុន​ដែល​ជា​ប្រទេសមាន​សេដ្ឋកិច្ច​ធំ​ទី​៣​របស់​ពិភពលោក​នៅ​កំពុង​ស្វះស្វែង​រក​ចម្លើយ​អំពី​ថា​តើ​ស្ថាប័ន​ផ្តល់​ហិរញ្ញវត្ថុ​ក្នុង​តំបន់​នោះ​នឹង​ត្រូវ​គ្រប់​គ្រងយ៉ាង​ដូចម្តេច។

លោកSugaបាន​និយាយ​ថា​នៅ​ថ្ងៃ​នេះ​ថា ​ជប៉ុន​នឹង​មិន​ចូល​រួម​ជាមួយ​ធនា​គារវិនិយោគ​ទុន​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី​នោះ​ទេ ​ហើយ​ជប៉ុន​មិន​ទាន់​បាន​ទទួល​ការពន្យល់​ដ៏​ច្បាស់លាស់ពី​ប្រទេស​ចិន​នៅ​ឡើយ​ទេ។

សហរដ្ឋ​អាមេរិក​បាន​ផ្តាច់​ខ្លួន​ពី​ធនាគារ​នោះ ​ដោយ​មាន​ប្រទេស​៤០​រួម​មាន​សម្ព័ន្ធមិត្ត​សំខាន់​ៗ​ក្នុង​តំបន់​អាស៊ី​និង​អឺរ៉ុប​បាន​ចូល​រួម​ធនាគារ​នោះ។

រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីន​តោន​និយាយ​ថា ​ធនាគារ​ក្នុង​តំបន់​ដែល​មាន​ទីតាំង​ក្នុងទីក្រុង​ប៉េកាំង​ ​គួរតែ​ធ្វើ​ការ​ក្នុង​ភាព​ជាដៃគូ​ជាមួយ​ស្ថាប័ន​ដែល​មាន​ស្រាប់​ដូចជា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)​ ដែល​គ្រប់​គ្រង​ដោយ​ប្រទេស​ជប៉ុន ​ហើយ​និង​ធនាគារ​ពិភពលោក​ដែល​គ្រប់​គ្រង​ដោយ​សហរដ្ឋ​អាមេរិក​ និង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ៕

XS
SM
MD
LG