ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖ ការ​សម្តែងល្ខោនខោលនៅសមាគមសិល្បៈ​សុវណ្ណភូមិ

សិល្បករ​សម្តែង​ល្ខោនខោល (ល្ខោនខោលវត្តស្វាយ​អណ្តែត) ​នៅ​សមាគម​សិល្បៈ​សុវណ្ណភូមិកាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៨កន្លង​ទៅ​នេះ។
ការ​សម្តែង​ល្ខោនខោល​នេះ​ធ្វើ​ឡើង​ នៅ​ស្រប​ពេល​ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ស្នើ​សុំអង្គការ⁠យូណេស្កូ⁠ (UNESCO) ​ឲ្យ​ដាក់​ល្ខោនខោល​ចូល​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ អង្គការ​យូណេស្កូ​នឹង​សេចក្តីសម្រេច​នៅ​ចុង​ឆ្នាំ​២០១៨​នេះ។
សំណើ​ពី​កម្ពុជា​ធ្វើ​ឡើង​ចំ​ពេល​ប្រទេស​ថៃ​ក៏បាន​ដាក់​ល្ខោន​ខន⁠ ដែល​ជា​របាំ​បិទ​មុខ​របស់​ខ្លួន​ទៅ​កាន់​អង្កការ​យូណេស្កូ​ដូចគ្នា​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​បញ្ចេញ​មតិយោបល់​បែប​ជាតិ​និយម​យ៉ាងច្រើន​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ។ ជាមួយ​នឹង​ការ​ប្រកួតប្រជែង​ធ្វើ​ជា​ម្ចាស់​របាំ​មួយ​នេះ ​គេ​ក៏​ឃើញមានអះអាងទៅ​វិញ​ទៅ​មក​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ដែលជាជនជាតិខ្មែរ និង​ជនជាតិ​ថៃ ដោយ​ថា ប្រទេស​របស់​ខ្លួនគឺជា​ ម្ចាស់​នៃ​របាំនេះរៀងៗខ្លួន។

XS
SM
MD
LG