ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ខ្វះយន្តការ​ដោះស្រាយ​វិវាទ​ត្រឹមត្រូវ​ធ្វើ​ឲ្យ​មាន​វិបត្តិ​នយោបាយ​និង​អស្ថិរភាព


លោក​​បណ្ឌិត ឡៅ ម៉ុងហៃ និយាយ​ថា ​កម្ពុជា​មាន​ច្បាប់​ច្រើន​តែ​ពុំ​បាន​ធ្វើ​តាម​ការ​អនុវត្ត​ច្បាប់​ដោយ​ជំហរ​ឯករាជ្យ​ ឥត​សម្អៀង​និង​ដាក់​ទណ្ឌកម្ម​ដល់​អ្នក​ប្រព្រឹត្ត​ល្មើស។​
លោក​​បណ្ឌិត ឡៅ ម៉ុងហៃ និយាយ​ថា ​កម្ពុជា​មាន​ច្បាប់​ច្រើន​តែ​ពុំ​បាន​ធ្វើ​តាម​ការ​អនុវត្ត​ច្បាប់​ដោយ​ជំហរ​ឯករាជ្យ​ ឥត​សម្អៀង​និង​ដាក់​ទណ្ឌកម្ម​ដល់​អ្នក​ប្រព្រឹត្ត​ល្មើស។​
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​គឺ​លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​បាន​អះអាង​ក្នុងកម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា​ វិបត្តិ​នយោបាយ​ អស្ថិរភាព​ ការ​បែក បាក់គ្នា​ក្នុង​ប្រទេស​កម្ពុជា​គឺ​មកពី​គ្មាន​យន្តការ​ត្រឹមត្រូវ​ហើយ​អាច​ឲ្យ​គូជម្លោះ​ទទួល​យក​បាន។

«ខ្ញុំ​សង្កេត​ឃើញ​ថា​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​យើង​ គឺ​កម្ពុជា​យើង​មាន​ ចំណុច​ខ្សោយ​មួយ​ដែល​ជា​មូលហេតុ​ឬ​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​យើង​ចេះ​តែ​មាន ​ការ​ទាស់​ទែងគ្នា​ ហើយ​ទៅ​ជា​មាន​វិបត្តិ​ខាង​នយោបាយ។ ​ដូចជា​មក​ទល់​សព្វ​ ថ្ងៃ​នេះ​យើង​ឃើញ​ដែរ។​ ខ្ញុំ​ថា​ចំណុច​ខ្សោយ​គឺ​ត្រង់តែ​យើង​ហ្នឹង​គឺ​អត់​មានយន្តការ​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​ស្រុកយើង​ហ្នឹង​ ដែល​បំពេញ​ភារកិច្ច​ត្រឹម​ត្រូវ បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​និង​ទទួល​យក​បាន​ពី​ភាគី​ទាំង​ឡាយ»។

លោក​ថ្លែង​ថា​មាន​ស្ថាប័ន​យ៉ាង​ច្រើន​សម្រាប់​ដោះស្រាយ​ជម្លោះ​ មាន​ដូច​ជាព្រះមហាក្សត្រ​ ស្ថាប័ន​រដ្ឋ​ នីតិបញ្ញតិ​ឬ​សភា ​នីតិ​ប្រតិបត្តិ​ឬ​រដ្ឋាភិបាល​ តុលាការ​ អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ស្ថាប័ន​នានា​និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ។

«តែ​ទោះ​ជាមាន​ក៏ដោយ​គឺ​ថា ​បញ្ហា​ហ្នឹង​ដូច​ជា​នៅ​ច្រើន​ណាស់​ឬ​មួយ​មិន​បាន​ ដោះស្រាយ​ឬ​មួយ​ក៏​យឺតយ៉ាវ​ ឬ​មួយ​ដោះស្រាយ​ទៅ​គឺ​ថា​ភាគី​ពាក់ព័ន្ធ​មិន​អាច​ ទទួល​យក​បាន​ដោយ​មាន​អំពើ​សៅហ្មង​អ្វី​ផ្សេងៗ​ដោយ​គេ​យល់​ថា​សេចក្តី​សម្រច​ហ្នឹង​គឺ​អយុត្តិធម៌»។

ជា​ឧទាហរណ៍​លោក​បាន​លើកឡើង​អំពី​ការ​បោះឆ្នោត​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​ដែល​មាន​ទំនាស់​គ្នា​ រហូត​ដល់​មាន​អស្ថិរភាព​យ៉ាង​ធំ​ដោយ​សារ​តែ កម្ពុជា​មិន​បាន​ធ្វើ​ឲ្យ​បាន​ល្អ​រឿង​យន្តការ​ដោះស្រាយ​នោះ។​ ហើយ​មួយ​ទៀត​គឺ​ក្រុម​យោធា​ចេញ​មក​បង្រ្កាប​បាតុករ​ដែល​សុំ​តំឡើង​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​នោះ​ដោយ​ខ្លួន​ឯង​ជំនួស​ឲ្យ​ការ​ដែល​រក​វិធានការ​ដោះស្រាយ​ដោយ​សន្តិវិធី។

លោក​ថា ​កម្ពុជា​មាន​ច្បាប់​ច្រើន​តែ​ពុំ​បាន​ធ្វើ​តាម​ការ​អនុវត្ត​ច្បាប់​ដោយ​ជំហរ​ឯករាជ្យ​ ឥត​សម្អៀង​និង​ដាក់​ទណ្ឌកម្ម​ដល់​អ្នក​ប្រព្រឹត្ត​ល្មើស។​ លោក​ថ្លែង​ថា ​ការ​បណ្តែត​បណ្តោយ​ដូច្នេះ​គឺ​អាច​ជា​បំណង​ដើម្បី​ប្រើប្រាស់​យុទ្ធសាស្ត្រ​ទាំង​ហ្នឹង​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ខ្លួន​ឬ​ក៏​បង្រ្កាប​អ្នក​ដទៃ​ទៀត៕
XS
SM
MD
LG