ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រយុទ្ធជន Kurd ​និយាយថា ​ពួកគេបានដ​ក​ចេញ​ពី​តំបន់​ភាគ​ខាង​ជើង​ស៊ីរី


រូបឯកសារ៖ ការវាយប្រហារដោយកងកម្លាំងតួកគីមកលើយុទ្ធជន Kurd នៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃ១០ ខែតុលា ឆ្នាំ២០១៩។
រូបឯកសារ៖ ការវាយប្រហារដោយកងកម្លាំងតួកគីមកលើយុទ្ធជន Kurd នៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃ១០ ខែតុលា ឆ្នាំ២០១៩។

កងកម្លាំង Kurd ដើម​កំណើត​ស៊ីរីបាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ពួកគេបាន​ដក​ទាំង​ស្រុង​ចេញ​ពី​តំបន់​ភាគ​ខាង​ជើងស៊ីរី​ មុនពេល​ការបញ្ចប់​កិច្ច​ព្រម​ព្រៀងឈប់​បាញ់​គ្នានៅ​ក្នុងការ​វាយ​ប្រហារ​របស់​តួកគី​ប្រឆាំង​នឹង​ពួកគេនៅ​ពេល​ដែល​ប្រធា​នា​ធិបតី​តួកគី​លោក Recep Tayyip Erdogan បាន​សន្យាថា ​នឹង​បន្ត​ការ​វាយ​ប្រ​ហារ ​ប្រសិន​បើពួកគេមិន​ចាក​ចេញ​ទេ។

មន្រ្តី Kurd ម្នាក់​និយាយ​ថា ពួក​អ្នក​ប្រយុទ្ធបាន​ចាក​ចេញ​ពី​តំបន់ព្រំ​ដែន​ជាមួយ​តួកគី ​ខណៈ​ដែល​មន្រ្តី​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិកបាន​និយាយ​ថា លោក Mazlum Abdi ​ប្រធានកងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដែល​កាន់កាប់​ដោយ​ជន​ជាតិ​ Kurd បាន​ប្រាប់​អនុ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក Mike Pence ថា ពួក​អ្នក​ប្រយុទ្ធ​ជន​ជាតិ Kurd ទាំងអស់បាន​ដក​ចេញពី​តំបន់​នោះ​ហើយ។

មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​សហរដ្ឋ​អាមេរិកបាន​និយាយ​ថា សហរដ្ឋ​អាមេរិកកំពុង​ធ្វើ​ការ​ជាមួយ​តួកគី​ដើម្បី​ពិនិត្យ​មើល​ការ​ឈប់​បាញ់​គ្នា​នៅ​ក្នុងការ​វាយ​ប្រហារ​របស់​តួកគី​ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​ការ​ឈប់​បាញ់​គ្នា​ជាអចិន្រ្តៃយ៍​មួយ។

រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​និយាយ​ថា «មាន​ការ​ជឿនលឿន​ខ្លះ ​បាន​ធ្វើ​ឡើង។ ការពិតគឺ​ថា វា​មិន​មែន​ជាផល​ប្រយោជន៍​របស់​តួកគី​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អង្គការអូតង់​ដើម្បី​បន្តការ​វាយ​ប្រហារ​នោះ​ប្រឆាំង​នឹងពួក​អ្នក​ប្រយុទ្ធ Kurds ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ចាប់​ផ្តើម​នៅ​ដើម​ខែ​នេះ​បន្ទាប់​ពី​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់ ​ត្រាំ ​បាន​ដក​កងទ័ព​សហ រដ្ឋ​អាមេរិក​ភាគ​ច្រើន​ចេញ​ពី​តំបន់​នោះ។ ក៏ប៉ុន្តែតួកគីចាត់​ទុក​ពួកអ្នក​ប្រយុទ្ធ Kurd ជាសម្ព័ន្ធមិត្ត​ជាមួយ​ពួក​ជនទាម​ទារ​បំបែករដ្ឋ​ Kurd ដែល​បាន​ប្រយុទ្ធ​ជា​យូរយា​រណាស់​មក​ហើយ​ដើម្បី​ស្វ័យភាព​នៅ​ខាង​ក្នុង​ប្រទេស​តួកគី៕

XS
SM
MD
LG