ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាលក្រុង​មូស្គូ​បាន​បណ្តេញ​អ្នកការទូត​ពី​ប្រទេស​លោក​ខាង​លិច


ឯក​អគ្គរដ្ឋ​ទូត​អាល្លឺម៉ង់​ប្រចាំ​ប្រទេស​រុស្ស៊ី លោក Rudiger Von Fritsch ចាក់​ចេញ​ពីក្រសួង​ការ​បរទេស​រុស្ស៊ី​ កាល​ពី​ថ្ងៃទី​៣០ មីនា ២០១៨។
ឯក​អគ្គរដ្ឋ​ទូត​អាល្លឺម៉ង់​ប្រចាំ​ប្រទេស​រុស្ស៊ី លោក Rudiger Von Fritsch ចាក់​ចេញ​ពីក្រសួង​ការ​បរទេស​រុស្ស៊ី​ កាល​ពី​ថ្ងៃទី​៣០ មីនា ២០១៨។

រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​បញ្ជា​ដល់ពួក​អ្នក​ការទូត​មក​ពី​ប្រទេស​លោក​ខាង​លិច​ជា​ច្រើន​ឲ្យ​ចាក​ចេញនៅ​ក្នុង​ការ​សងសឹក​ចំពោះប្រទេស​លោក​ខាង​លិច​ដែលរួប​រួម​គ្នា​បណ្តេញអ្នក​ការទូត​រុស្ស៊ី។

​បុគ្គលិកការទូត​របស់​ចក្រ​ភព​អង់គ្លេស​ទំនង​ជា​ទីដៅ​ចំពោះ​ការកាត់​បន្ថយ​បុគ្គលិក​យ៉ាង​ច្រើន ​ដោយ​លោក​ឯកអគ្គ​រាជទូត​ចក្រ​ភព​អង់គ្លេស​បាន​ត្រូវ​គេ​ប្រាប់​ថា ​លោក​មាន​រយៈ​ពេល​មួយ​ខែ​ដើម្បី​កាត់​បន្ថយ​បុគ្គលិក​របស់​លោក​ទៅ​នឹង​ចំនួន​ដូច​គ្នា​នឹង​អ្នកការទូត​រុស្ស៊ី​នៅ​ក្នុង​ចក្រភព​អង់គ្លេស។

វិធានការ​សងសឹក​នេះ​កើត​មាន​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​រុស្ស៊ី​បាន​បណ្តេញ​អ្នកការ ទូត​សហរដ្ឋ​អាមេរិក​ចំនួន​៦០​នាក់​ហើយ​និង​បិទ​ស្ថាន​កុងស៊ុល​នៅ​ទីក្រុងSt. Petersburg។ បេសកជន​ការទូត​របស់​អាល្លឺម៉ង់ ហូឡង់ អ៊ុយក្រែន បារាំង អ៊ីតាលី ប៉ូឡូញ ក្រូអាស៊ី​ ប៊ែលហ្ស៊ិក ស៊ុយអែត ​អូស្រ្តាលី ​កាណាដា ​និង​សាធារណរដ្ឋ​ឆែក ​បាន​ត្រូវ​បាន​គេឃើញ​មក​ដល់​តាម​រថយន្ត​ផ្លូវការ​នៅឯ​អាគារ​ក្រសួង​ការបរទេស​កណ្តាល​ក្រុង​មូស្គូ។

​ក្នុង​ខណៈ​នោះ​ដែរ ​ប្រទេស​រុស្ស៊ី​បាន​សាកល្បង​បាញ់​កាំជ្រួចអន្តរទ្វីប​ថ្មី​២​ដង​កាល​ពី​ថ្ងៃ​សុក្រ ​នេះតាម​ការ​បញ្ជាក់​របស់​ក្រសួងការ​ពារ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​សារ​តាមប្រព័ន្ធ​ Twitter​ ដែល​មាន​ភ្ជាប់វីដូអេ​នៃ​ការ​បាញ់​បង្ហោះ​កាំជ្រួច​ Sarmat នេះ។​កាំជ្រួច​អន្តរទ្វីប​ ICBM ថ្មីៗ​បំផុត​នេះ​មាន​គម្រោង​ជំនួស​កាំ​ជ្រួច​មីស៊ីល ​Veovoda សម័យ​សហភាព​សូវៀត។

​លោក ​Rudiger von Fritsch ឯកអគ្គរដ្ឋ​ទូត​ប្រទេស​អាល្លឺម៉ង់ ​បាន​និយាយថា ​រុស្ស៊ី​មិន​បាន​ឆ្លើយ​និង​សំណួរ​អំពី​ការ​ដាក់​ថ្នាំ​បំពុល​លោក ​Skripal ​ទេ លោក​បាន​និយាយ​បន្ថែម​ទៀត​ថា ​រដ្ឋាភិបាលអាល្លឺម៉ង់​នៅ​តែ​បើក​ទ្វា​ធ្វើ​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូស្គូ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG