ទីផ្សារមូលបត្ររបស់ប្រទេសកម្ពុជាបានចាប់ផ្ដើមលក់ហ៊ុនតាមផ្លូវការនៅថ្ងៃពុធនេះ នៅ៩ខែក្រោយពីបានបើកទ្វារ។
ការទិញដូរហ៊ុនបានចាប់ផ្ដើមនៅម៉ោង៩ព្រឹកម៉ោងក្នុងស្រុក (ភ្នំពេញ)។ លេខ៩ ដែលបានត្រូវគេចាត់ទុកថា មានលាភនៅក្នុងប្រទេសកម្ពុជា បានត្រូវចប់នៅពេលថ្ងៃត្រង់។ ការទិញដូរហ៊ុន ជាធម្មតាចាប់ផ្ដើមពីម៉ោង៨ព្រឹកដល់ម៉ោង១១កន្លះ។
តែគេមិនទាន់ឃើញក្រុមហ៊ុនណាមួយចុះឈ្មោះនៅក្នុងទីផ្សារនៅឡើយទេ តែនេះជាការផ្សងព្រេងរវាងរដ្ឋភិបាលកម្ពុជានិងទីផ្សារហ៊ុនមូលបត្រកូរ៉េខាងត្បូង។
តែពេលនេះ រដ្ឋករទឹកកម្ពុជា ដែលរដ្ឋកាន់កាប់ បានដាក់ហ៊ុន១៣លានដុល្លារ ឬ៥ភាគរយរបស់ក្រុមហ៊ុន ចាប់ផ្ដើមពី៦.៣០០រៀលក្នុងមួយហ៊ុន។
រដ្ឋកាន់កាប់៨៥ភាគរយនៃហ៊ុន។ នៅពេលបិទទ្វារ តម្លៃហ៊ុនឡើងដល់៩.៣០០រៀល។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
កម្ពុជា៖ យោងតាមទីភ្នាក់ងារព័ត៌មានបារាំងអាអេហ្វប៉េ អតីតមេដឹកនាំខ្មែរក្រហមជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆំាងមនុស្សជាតិ នួន ជា បានបដិសេធកាលពីថ្ងៃពុធ ការចោទប្រកាន់ពីមេគុកទួលស្លែង(ឌុច) ថា មិននិយាយការពិត ហើយថាខ្លួនគាត់មិនដែលធ្វើជាអ្នកទទួលខុសត្រូវក្នុងការធ្វើទារុណកម្មក្នុងគុកទេ។
ចិន៖ អាជ្ញាធរចិនសន្យាថានឹងធ្វើការស៊ើបអង្កេតពេញលេញមកលើការចោទប្រកាន់ពីបទរំលោភអំណាច និងឃាតកម្មពាក់ព័ន្ធនឹងមេដឹកនាំនយោបាយបាក់មុខ ហើយនិយាយថា នឹងចាត់វិធានការតឹងរ៉ឹងមកលើជនទទួលខុសត្រូវ។
កូរ៉េខាងជើង៖ អង្គការថាមពលនុយក្លេអ៊ែរអន្ដរជាតិ ថ្លែងថា ខ្លួនប្រហែលជាមិនបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសកូរ៉េខាងជើងទេ ក្រោយពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានប្រកាសថាខ្លួនឈប់មានការពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងជាមួយស.រ.អ.ទៀតហើយក្នុងការធ្វើតេស្តសាកល្បងកាំជ្រួចមីស៊ីលនិងឧបករណ៍នុយក្លេអែរដទៃ។
កូរ៉េខាងជើង៖ អតីតនាយកអង្គការស៊ើបការណ៍សម្ងាត់ស៊ីអាយអេ (CIA) Michael Hayden ថ្លែងថា កូរ៉េខាងជើងមិនមានជម្រើសទេ ដែលត្រូវសារភាពថាការប៉ុនប៉ងបាញ់បង្ហោះកាំជ្រួចមីស៊ីលបានទទួលបរាជ័យ។
អាហ្វហ្គានីស្ថាន៖ អង្គការអូតង់និយាយថា ខ្លួននឹងមិនបោះបង់ចោលប្រទេស អាហ្វហ្គានីស្ថានឲ្យធ្លាក់ចូលក្នុងដៃខ្មាំងរបស់ខ្លួនទេ ទោះបីជាមានបញ្ហាហិរញ្ញវត្ថុក៏ដោយ។
ស៊ីរី៖ បទឈប់បាញ់គ្នាជិតមួយសប្ដាហ៍កាន់តែយ៉ាប់យ៉ឺនឡើងកាលពីថ្ងៃពុធ នៅពេលដែលគ្រាប់ផ្លោងបានសម្លាប់មន្ដ្រីសន្ដិសុខស៊ីរី ហើយកងកម្លាំងរដ្ឋាភិបាល ដែលបានបាញ់គ្រាប់ផ្លោងឡើងវិញចូលទៅក្នុងតំបន់ក្រុងហូមស៍។
ចិន៖ ចិននិយាយថា មនុស្សប្រមាណ១សែននាក់ ដែលរស់នៅជិត ទំនប់វារីអគ្គិសនីនឹងបានត្រូវផ្លាស់ទីលំនៅទៅរកទីកន្លែងថ្មី ដោយសារតែមានការគំរាមពីមហន្ដរាយធម្មជាតិជិតគម្រោងការដ៏ធំនោះ។
ភូមា៖ ក្រសួងការបរទេសនៃប្រទេសន័រវែសថ្លែងថា មេដឹកនាំលទ្ធិប្រជាធិបតេយ្យភូមាលោកស្រី អ៊ុងសានស៊ូជី នឹងទៅទស្សនាទីក្រុងអូស្លូនៅខែមិថុនា ដោយកត់សម្គាល់ជាលើកដំបូង ដំណើរទស្សនកិច្ចលើកទីមួយនៅក្រៅប្រទេសភូមាជាង២៤ឆ្នាំ មកហើយ។
ចិន៖ មានសេចក្តីរាយការណ៍មកថា មន្ដ្រីអាមេរិកាំងនៅក្នុងប្រទេសចិនបានដាក់អតីត មេប៉ូលីសក្រុងចុងគិញឲ្យស្ថិតនៅក្រោមការការពាររបស់ខ្លួនចំនួន៣៦ម៉ោង ដើម្បីប្រគល់ទៅឲ្យអាជ្ញាធរក្រុងប៉េកាំង ជាជាងប្រគល់ទៅឲ្យប៉ូលីសក្នុងមូលដ្ឋាន។