ក្រិក៖ ប្រាក់ជំនួយ១៧២ពាន់លានដុល្លារសម្រាប់ក្រិក បានជួបប្រទះនូវប្រតិកម្មចម្រុះកាលពីថ្ងៃអង្គារ ដោយពលរដ្ឋក្រិកបានសម្តែងនូវភាពធូរស្រាលនិងមន្ទិលសង្ស័យថាតើវិធានការនេះនឹងធ្វើឲ្យប្រទេសនោះអាចងើបឡើងវិញបានឬទេ?
ប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋមន្រ្តីហិរញ្ញវត្ថុតំបន់ប្រើប្រាស់ប្រាក់ អឺរ៉ូ បានអនុម័តវិធានការនោះបាតុករ បានតម្រង់ជួរគ្នានៅប្រាក់ជំនួយ១៧២ពាន់លានដុល្លាសម្រាប់ប្រទេសក្រិក បានជួបប្រទះនូវប្រតិកម្មចម្រុះកាលពីថ្ងៃអង្គារ ដោយប្រជាពលរដ្ឋក្រិកបានសម្តែងនូវភាពធូរស្រាលនិងមន្ទិលសង្ស័យថាតើវិធានការនេះ នឹងធ្វើឲ្យប្រទេសនោះអាចងើបឡើងវិញបានឬទេ។
ប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋមន្រ្តីហិរញ្ញវត្ថុតំបន់ប្រើប្រាស់ប្រាក់ អឺរ៉ូ បានអនុម័តវិធានការនោះបាតុករ បានតម្រង់ជួរគ្នានៅខាងមុខក្រសួងការងារដោយស្រែកនិងកាន់បដាដែលមានសញ្ញា Troika ដែលសំដៅដល់សហភាពអឺរ៉ុប ធនាគារកណ្តាលអឺរ៉ុបនិងអង្គការមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF)ថាជាពួកចោររត់ពន្ធ។ ពួកគេបានស្តីបន្ទោសអ្វីៗមកលើយើងឯពួកគេបែរជារួចខ្លួនដោយអភ័យឯកសិទ្ធិ។ខាងមុខក្រសួងការងារដោយស្រែកនិងកាន់បដាដែលមានសញ្ញា Troika ដែលសំដៅដល់សហភាពអឺរ៉ុប ធនាគារកណ្តាលអឺរ៉ុបនិងអង្គការមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF)ថាជាពួកចោររត់ពន្ធ។ ពួកគេបានស្តីបន្ទោសអ្វីៗមកលើយើងឯពួកគេបែរជារួចខ្លួនដោយអភ័យឯកសិទ្ធិ។
សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានសរសើរសភាចំពោះការបន្តការកាត់បន្ថយពន្ធលើប្រាក់បៀវត្សន៍ តែលោកនិយាយទៀតថា មានការងារច្រើនទៀតដែលត្រូវធ្វើដើម្បីជួយពលរដ្ឋអាមេរិកាំងដែលកំពុងស្ថិតក្នុងស្ថានភាពលំបាកនិងអ្នកនៅវណ្ណៈកណ្តាល។
ចិន៖ កំពុងច្រានចោលការអង្វររបស់កូរ៉េខាងត្បូងកុំឲ្យបញ្ជូនត្រឡប់ទៅវិញនូវជនជាតិកូរ៉េខាងជើង៣០នាក់ដែលត្រូវបានឃាត់ខ្លួនកាលពីពេលថ្មីៗនេះនៅក្នុងទឹកដីចិន។
សហរដ្ឋអាមេរិក៖ កំពុងចរចាជាមួយប្រទេសសំខាន់ៗដែលនាំប្រេងចូលមកពី អ៊ីរ៉ង់ ដោយរួមមានកូរ៉េខាងត្បូងនិងជប៉ុន អំពីការកាត់បន្ថយការទិញរបស់ខ្លួនដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មដែលសំដៅលើធនាគារកណ្តាលរបស់អ៊ីរ៉ង់។
វៀតណាម៖ ទីភ្នាក់ងារព័ត៌មានវៀតណាម VNA ប្រាប់ឲ្យដឹងថាគណៈកម្មាធិការកិច្ចការបរទេសវៀតណាមនិងសភាកម្ពុជា បានព្រមព្រៀងគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងរៀបចំសន្និសីទរួមគ្នានៃគណៈកម្មកាធិការកិច្ចការបរទេសនៃរដ្ឋសភារបស់ប្រទេសវៀតណាម កម្ពុជា និងឡាវ នៅខែកក្កដានៅវៀតណាម។
សូម៉ាលី៖ មហាអំណាចអឺរ៉ុប អាចនឹងពង្រីកយុទ្ធនាការណ៍របស់ខ្លួនប្រឆាំងសកម្មភាពប្លន់តាមសមុទ្រនៅក្នុងឈូងសមុទ្រអាដែន និងផ្ទៃទឹកផ្សេងៗទៀតនៅជិតសូម៉ាលី។
អាហ្វហ្គានីស្ថាន៖ ហ្វូងបាតុករដែលមានការខឹងសម្បារយ៉ាងហោចណាស់ក៏២ពាន់នាក់ដែរ បានប្រមូលផ្តុំគ្នានៅខាងក្រៅបន្ទាយកងទ័ពដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកាលពីថ្ងៃអង្គារ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាកងទ័ពបរទេសនៅខាងក្នុងបន្ទាយនោះបានបោះចោលសៀវភៅកូរ៉ាន Quran ។
ស៊ីរី៖ កងកម្លាំងសន្តិសុខស៊ីរីបានបាញ់ផ្តក់យ៉ាងខ្លាំងចូលក្នុងតំបន់នានាដែលពួកឧទ្ទាមកាន់កាប់នៅក្នុងទីក្រុងហូមកាលពីថ្ងៃអង្គារ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ក៏១៦នាក់ដែរ ហើយធ្វើឲ្យមនុស្សជាង២រយនាក់រងរបួសខណៈដែលការភ័យខ្លាចកាន់តែកើនឡើងចំពោះការវាយប្រហារលើកន្លែងធ្វើបាតុកម្ម។
អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតីអាហ្វហ្គានីស្ថានហាមីដ កាហ្សាយ បានអញ្ជើញ មេដឹកនាំតាលីបានធ្វើការចរចាដោយផ្ទាល់ជាមួយរដ្ឋាភិបាលរបស់លោក នៅខណៈនោះដែរ លោកក៏សុំឲ្យប៉ាគីស្ថានគាំទ្រនិងសម្របសម្រួលការចរចាទាំងនោះដែលមានគោលបំណងបញ្ចប់សង្គ្រាមរយៈពេលមួយទសវត្សរ៍កន្លងមក។