ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​ និង​ប្រទេស​មហាអំណាចប្តូរ​សំណើ​គ្នា​ក្នុង​កិច្ច​ចរចា​នុយក្លេអ៊ែរ


កិច្ច​ប្រជុំ​មួយ​នៅ​ក្រុង​បាកដាដ​ក្ចំពោះ​លទ្ធភាព​យោធា​នៃ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។​
កិច្ច​ប្រជុំ​មួយ​នៅ​ក្រុង​បាកដាដ​ក្ចំពោះ​លទ្ធភាព​យោធា​នៃ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។​

អ៊ីរ៉ង់​និង​ប្រទេស​មហាអំណាច​ពិភពលោក​ បាន​ផ្តោះ​ប្តូរ​សំណើ​ទៅ​វិញ​ទៅ​មក​ កាល​ពី​ថ្វៃ​ពុធ​ នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ក្រុង​បាកដាដ​ក្នុង​គោល​ដៅ​ដោះស្រាយ​ការ​ព្រួយបារម្ភ​របស់​អន្តរជាតិ​ចំពោះ​លទ្ធភាព​យោធា​នៃ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។​ ទី​ភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់​ IRNA​ និយាយ​ថា​ក្រុម​អ្នក​ចរចា​អ៊ីរ៉ង់​ បាន​ជូន​សំណើ​ប្រាំ​ចំណុច​ ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​និង​មិន​មែន​នុយក្លេអ៊ែរ​កាល​ពី​ថ្ងៃ​ពុធ​ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ប្រទេស​មហា​អំណាច​បាន​បើក​កិច្ច​ប្រជុំ​ដោយ​មាន​សំណើ​ផ្ទាល់​របស់​ខ្លួន​ដែរ។​ IRNA​ និយាយ​ថា​ ភាគី​ទាង​សងខាង​បាន​ធ្វើ​សំណើ​របស់​ខ្លួន​តាម​ពាក្យ​សំដី​ ហើយ​មាន​ផែនការ​នឹង​ធ្វើ​កិច្ច​ចរចា​ទី​ពីរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ម្តង​ទៀត។​ IRNA​ រិះគន់​សំណើ​ របស់​ក្រុម​ប្រទេស​ទាំង​៦​ ថាជា​ការ​ទាម​ទារ​ច្រើន​ពេក​ពី​អ៊ីរ៉ង់​ ដោយ​មិន​បាន​ផ្តល់​អ្វី​ច្រើន​ជា​សំណង​មក​វិញ។​ អ្នក​នាំ​ពាក្យ​ម្នាក់​របស់​សហភាព​អឺរ៉ុប​និយាយ​ថា​ សេចក្តី​ស្នើ​របស់​ប្រទេស​ទាំង​៦​គឺ​ចង់​ដោះស្រាយ​បញ្ហា​ការ​ព្រួយបារម្ភ​របស់​ពួក​គេអំពី​កម្មវិធី​ចម្រាញ់​ធាតុ​អ៊ុយរ៉ាញ៉ូម​Uranium​ របស់​ប្រទេស​អ៊ីរ៉ង់​ឲ្យ​បាន​សុទ្ធ​ដល់​កម្រិត​ ២០%។

ប្រជាពលរដ្ឋ​ អេហ្ស៊ីប​ ជា​ច្រើន​លាន​នាក់​បាន​ឈរ​បន្ត​កន្ទុយ​គ្នា​យ៉ាង​វែង​កាល​ពី​ថ្ងៃ​ពុធ​ ដើម្បី​ចាំ​ចូល​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ ជា​លើក​ដំបូង​ ចាប់​តាំង​ពី​ពេល​លោក​ប្រធានាធិបតី​ Hosni Mubarak​ បាន​លា​ឈប់​ពី​តំណែង​កាល​ពី​ឆ្នាំ​មុន​ ដោយ​សារ​មាន​បាតុកម្ម​ប្រឆាំង​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។​

អ៊ឹរ៉ុប៖ ប្រទេស​ចំនួន​១៦​ នៅ​ក្នុង​សហភាព​ប្រើប្រាស់​រូបីយប័ណ្ណ​ អឺរ៉ូ​ បាន​ចាប់​ផ្តើម​ពិនិត្យ​មើល​ភាព​ស្មុគស្មាញ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​អាច​កើត​មាន​ឡើង​ ក្នុង​ករណី​ដែល​ប្រទេស​ ក្រិក​ ដែល​មាន​ជំពាក់​ប្រាក់​បំណុល​យ៉ាង​ច្រើន​សម្បើម​ សម្រេច​ដក​ខ្លួន​ចេញ​ពី​សហភាព​នេះ។​

អ្នក​វិភាគ​មាន​សេចក្តី​ភ័យ​ខ្លាច​ថា​ ការ​ដក​ខ្លួន​ចេញ​របស់​ប្រទេស​ក្រិក​ ដែល​ខ្លះ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ឲ្យ​ឈ្មោះ​ថា​ «Grexit»នោះ​ អាច​ធ្វើ​ឲ្យ​អាក់​ខាន​ដល់​ផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​ ធ្វើ​ឲ្យ​ធានាគារ​អឺរ៉ុប​ខាត់​បង់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ បើ​សិន​ជា​ប្រទេស​ ក្រិក​ មិន​ព្រម​សង​ប្រាក់​បំណុល​ទាំង​អស់​របស់​ខ្លួន​នោះ។

អឺរ៉ុប៖ មេ​ដឹកនាំ​ប្រទេស​ទាំង២៧​ដែល​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ បាន​បើក​សន្និសីទ​កំពូល​មួយ​ដែល​មាន​គោលដៅ​ដោះស្រាយ​វិបត្តិ​ប្រាក់​បំណុល​របស់​តំបន់​នេះ។​

ប៉ាគិស្ថាន៖ មន្រ្តី​ប៉ាគិស្ថាន​ និយាយ​ថា​ វេជ្ជបណ្ឌិត​ដែល​បាន​ជួយ​ស.រ.អ​តាម​ដាន​ អូសាម៉ា បិនឡាដិន​Osama​ bin Laden​ បាន​ទទួល​ទោស​ជាប់​គុក​៣៣​ឆ្នាំ​អំពី​បទ​ក្បត់​ជាតិ។​

លោក​សាឃីល អាហ្វ្រ៊ីឌី​ Shakeel Afridi​ បាន​ទទួល​ការ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​យុទ្ធនាការ​ចាក់​ថ្នាំ​ក្លែង​ក្លាយ​មួយ​ ដើម្បី​ជួយ​ទី​ភ្នាក់​ងារ​CIA​បាន​គំរូ​ DNA​ របស់​មេ​ដឹកនាំ​ អាល់កៃដា​al-Qaida​ និង​សមាជិក​គ្រួសារ​ ដើម្បី​បញ្ជាក់​វត្តមាន​របស់​ពួក​គេ​នៅ​ក្នុង​គេហស្ថាន​មួយ​ក្នុង​ទី​ក្រុង​ អាបួតាបាដ​Abbottabad​ ក្នុង​ប៉ាគិស្ថាន។

កូរ៉េ​ខាង​ជើង​ អ្នក​ការ​ទូត​ជាន់​ខ្ពស់​អាមេរិកាំង​មួយ​រូប​អំពាវនាវ​ប្រទេស​កូរ៉េ​ខាង​ជើង​ កុំ​ឲ្យ​ធ្វើ​ការ​សាក​ល្បង​នុយក្លេអ៊ែរ​មួយ​ដោយ​ព្រមាន​ថា​ ទង្វើ​មួយ​បែប​នេះ​ជា​«ការ​បង្ក​រឿង​ហេតុ​ដ៏​ធំ​មួយ»។​ លោក​គ្លីន ដាវីស​ Glyn​ Davies​ ប្រេសិត​ពិសេស​របស់​ស.រ.អ​សម្រាប់​ប្រទេស​ កូរ៉េ​ខាង​ជើង​បាន​ពោល​ដូច្នេះ​ កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្រុង​ប៉េកាំង​ ក្រោយ​កិច្ច​ប្រជុំ​ជា​មួយ​មន្រ្តី​ចិន​ដែល​លោក​បាន​ពិភាក្សា​អំពី​បញ្ហា​មួយ​ចំនួន​រួម​មាន​កម្មវិធី​នុយក្លេអ៊ែរ​របស់​ ព្យុងយ៉ាង​Pynogyang។

ភួមា៖ បាតុករ​ភូមា​ជាង​១០០០​នាក់​មិន​ស្តាប់​ការ​បញ្ជារបស់​ប៉ូលិស​ ហើយ​បាន​នាំ​គ្នា​ចេញ​ទៅ​ធ្វើ​ការ​តវ៉ា​តាម​ផ្លូវ​ នៅ​ទី​ក្រុង​រ៉ង់ហ្គូន​Rangoon​ កាល​ពី​ថ្ងៃ​ពុធ​ ដើម្បី​ទាម​ទារ​ឲ្យ​បញ្ឈប់​ការ​កាត់​ផ្តាច់​អគ្គិសនី​នៅ​ក្នុង​ទី​ក្រុង​ធំៗ​របស់​ភូមា។​ ការ​ប្រជុំ​មហាជន​នៅ​ក្នុង​វត្ត​ ស៊ូល​Sule​ កាល​ពី​ថ្ងៃ​ពុធ​ នៅ​កណ្តាល​ទី​ក្រុង​ រ៉ង់ហ្គូន​Rangoon​ ជា​ការ​ប្រជុំ​ទី​ពីរ​ក្នុង​ពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​ ដែល​ក្រុម​បាតុករ​បាន​ប្រឈម​មុខ​ជា​មួយ​ប៉ូលិស​ក្នុង​រដ្ឋធានី​ពាណិជ្ជកម្ម​ដើម្បី​ ទាម​ទារ​ឲ្យ​មាន​អគ្គិសនី​ប្រើ​ប្រាស់​២៤​ម៉ោង(ក្នុង​មួយ​ថ្ងៃ)។​ ការ​កាត់​ផ្តាច់​អគ្គិសនី​បែប​នេះ​ជា​ការ​ធម្មតា​នៅ​ក្នុង​ប្រទេស​ក្រី​ក្រ​មួយ​នេះ​ ដែល​មាន​ពេល​ខ្លះ​ផ្តាច់​ដល់​ទៅ​ ៦​ ម៉ោង​ឬ​យូរ​ជាង​នេះ​ នៅ​ក្នុង​ទីក្រុង​ធំៗ។​ អ្នក​រៀប​ចំ​បាតុកម្ម​ បាន​ប្រាប់​ក្រុម​ផ្សាយ​ភាសា​ភូមា​របស់​វីអូអេ​ ថា​ ប៉ូលិស​បាន​ចុះ​ផ្សាយ​ការ​ព្រមាន​មិន​ឲ្យ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​សារព័ត៌មាន​ក្នុង​តំបន់​ហើយ​ថា​ អ្នក​រៀបចំ​បាន​សម្រេច​ធ្វើ​បាតុកម្ម​អុច​ទៀន​ចុង​ក្រោយ​នេះ​ ប្រឆាំង​នឹង​ការ​ព្រមាន​តាម​ផ្លូវ​ការ។​ ប៉ូលិស​បាន​ឃុំ​ខ្លួន​សមាជិក​គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ជា​ច្រើន​នាក់​កាល​ពី​ថ្ងៃ​អង្គារ​ ដើម្បី​សួរ​ចម្លើយ​ មុន​នឹង​ដោះលែង​ទៅ​វិញ។

អាហ្វហ្កានិស្ថាន៖ វេជ្ជបណ្ឌិត​ក្នុង​អាហ្វហ្កានិស្ថាន​ភាគ​ខាង​ជើង​និយាយ​ថា​ ពួក​គេ​បាន​ព្យាបាល​យុវនារី​ជាង​ ១២០​ នាក់​ ដែល​ប្រហែល​ជា​ពុលថ្នាំ​ បន្ទាប់​ពី​នារី​ទាំង​នោះ​ធ្លាក់​ខ្លួន​ឈឺ​ នៅ​ក្នុង​សាលារៀន។​ លោកអាប់ឌុល វ៉ាហាប់​ ហ្សាវ៉ារី​ AbdulWahab Zafari​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត តាខារ​Takhar​ ថ្លែង​ថា​ នារី​ទាំង​នោះ​បាន​ធុំ​«ក្លិន​ចម្លែក​ម្យ៉ាង»​ក្នុង​សាលារៀន​ មុន​នឹង​ពួក​គេ​ធ្លាក់​ខ្លួន​ឈឺ​ កាល​ពី​ថ្ងៃ​ពុធ។​ នារី​ម្នាក់​និយាយ​ថា​នាង​បាន​ឃើញ​កូន​សិស្ស​ម្នាក់​សន្លប់​ ហើយ​ឈឺ​ធ្ងន់។​ នាង​ប្រាប់​ថា​នាង​និង​នារី​ជា​ច្រើន​ទៀត​បាន​បាត់​បង់​ស្មារតី​បន្ទាប់​ពី​បាន​ផឹក​ទឹក​រួច​។​ ខណៈ​ដែល​ពុំ​មាន​អ្នក​ណា​ប្រកាស​ទទួល​ខុស​ត្រូវ​ ពួក​ តាលីបាន់​ជា​ញឹក​ញយ​ ធ្វើ​ការ​វាយ​ប្រហារ​ដោយ​អាស៊ីត​និង​ថ្នាំ​បំពុល​សំដៅ​ទៅ​លើ​ស្រ្តី​ ដោយ​ព្យាយាម​ដើម្បី​បំបិទ​សិទ្ធិ​របស់​ពួក​គេ។​ ក្រោម​ការ​គ្រប់​គ្រង​របស់​ពួក​ តាលីបាន់​ ស្ត្រី​ទទួល​បំរាម​មិន​ឲ្យ​ធ្វើ​ការ​ ឬ​មិន​ឲ្យ​ទៅ​សាលារៀន​ក្រៅ​ផ្ទះ​របស់​ខ្លួន​ទេ។

សូម៉ាលី៖ សហភាព​អាហ្វ្រីក​និង​មន្រ្តី​ប្រទេស​ សូម៉ាលី​Somalie​ និយាយ​ថា​កងទ័ព​កំពុង​ជាប់​វាយ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ជា​មួយ​យុទ្ធជន​ អាល់ សាបាប់​al-Shabab​ នៅ​ខាង​ក្រៅ​រដ្ឋធានី​ ម៉ូហ្កាឌីស៊ូ​Mogadishu​ នៅ​ក្នុង​ការ​វាយ​លុក​យ៉ាង​លឿន​មួយ​ដើម្បី​ដណ្តើម​យក​ទីតាំង​ដ៏​មាំ​របស់​ពួក​សកម្មប្រយុទ្ធ។​

XS
SM
MD
LG