វ៉ាស៊ីនតោន —
សមាជិកសភាស.រ.អា.បានកោះហៅជនរងគ្រោះជាតំណាងខ្មែរក្រោម មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីក្រសួងការបរទេសស.រ.អា.ដើម្បីសួរដេញដោលពីបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសវៀតណាម។ ក្នុងពេលសួរដេញដោលនោះ ភាគីនីមួយៗបានបំភ្លឺអំពីបញ្ហារំលោភបំពានផ្សេងៗគ្នា ហើយបានទទូចឲ្យស.រ.អា.ចាត់វិធានការ ធ្ងន់ធ្ងរដើម្បីបញ្ឈប់ការរំលោភសិទ្ធិមនុស្ស សិទ្ធិសាសនា។
សមាជិកសភាស.រ.អា.បានចាត់វិធានការណ៍ជំហានថ្មីទៀតដើម្បីត្រួតពិនិត្យមើលសេចក្តីរាយការណ៍អំពីការរំលោភសិទ្ធិមនុស្សនិងសិទ្ធិសាសនាដ៏ធ្ងន់ធ្ងរក្នុងប្រទេសវៀតណាម។ ក្រុមសមាជិកសភាក្នុងគណៈកម្មាធិការការបរទេសស.រ.អា.បានកោះហៅតំណាងខ្មែរកម្ពុជាក្រោម ក្រុមមន្ត្រីសិទ្ធិមនុស្ស ហើយនឹងមន្ត្រីស.រ.អា.មកសួរដេញដោលនៅក្នុងសវនាការដាច់ដោយឡែកពីគ្នាពីរនៅសប្តាហ៍ទីមួយនៃខែមិថុនានេះ។
ព្រះតេជគុណ ដាញ់ ទន (Danh Tol) ព្រះសង្ឃខ្មែរក្រោមបានភាសព្រះកាយ មកគង់នៅស.រ.អា.នៅឆ្នាំ២០០៩ ក្រោយពីត្រូវអាជ្ញាធរវៀតណាមចាប់ដាក់គុក។ ព្រះតេជគុណបានធ្វើសក្ខីកម្ម ឬការបំភ្លឺជូនសភាអាមេរិកាំងអំពីការរិតត្បិតនិងការធ្វើទុក្ខបុក្ខម្នេញពលរដ្ឋខ្មែរក្រោមតាមទម្រង់ជាច្រើនទាក់ទងនឹងការចាប់ខ្លួន ចាប់ផ្សឹកព្រះសង្ឃ ការបំបិទសិទ្ធិសេរីភាពសាសនាជាដើម។ សក្ខីកម្មរបស់ ព្រះសង្ឃខ្មែរក្រោមនេះស្រដៀងគ្នាទៅនឹងសក្ខីកម្មតំណាងសហគមន៍វៀតណាម និងសក្ខីកម្មរបស់លោកចន សីហ្វតុន មន្ត្រីអង្គការសិទ្ធិមនុស្សរបស់ស.រ.អា. គឺអង្គការយូមេនរ៉ៃវច (Human Rights Watch) ដែលបានធ្វើសក្ខីកម្មម្តងម្នាក់អំពីស្ថានការណ៍រំលោភសិទ្ធិមនុស្ស ការធ្វើទុក្ខបុកម្នេញផ្នែកសាសនាលើជនជាតិភាគតិចនិងសិទ្ធិសេរីភាពរបស់ពលរដ្ឋវៀតណាមនៅចំពោះមុខអនុគណៈកម្មការសភាស.រ.អា.ទទួលបន្ទុកកិច្ចការអាហ្រ្វិក សុខាភិបាលពិភពលោកសិទ្ធិមនុស្សពិភពលោកនិងអង្គការអន្តរជាតិ នៅថ្ងៃទី១គឺថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៣។
លោកគ្រីស ស្មីត (Chris Smith) សមាជិកសភាគណបក្សសាធារណរដ្ឋមកពីរដ្ឋញូជឺស៊ី ជាប្រធានអង្គប្រជុំសវនាការ បានអះអាងថា ស្ថានភាពសិទ្ធិមនុស្ស ក្នុងប្រទេសវៀតណាមពុំបានរីកចម្រើនទេ ទោះបីជាស.រ.អា.បានពង្រីកទំនាក់ទំនង ជាមួយវៀតណាមក្តី តែវៀតណាមនៅតែបន្តរំលោភសិទ្ធិមនុស្សជាមូលដ្ឋានទ្រង់ទ្រាយធំនៅឡើយ។
លោកនិយាយថា៖ «នេះគឺជាសវនាការសួរដេញដោលលើកទីពីរអំពីសិទ្ធិមនុស្សក្នុងប្រទេសវៀតណាម ដែលធ្វើឡើងដោយអនុគណៈកម្មការនេះ។ យើងនឹងធ្វើការត្រួតពិនិត្យឲ្យបានស៊ីជម្រៅបំផុតអំពីបញ្ហារំលោភសិទ្ធិមនុស្សជាមូលដ្ឋានដែលយើងបានពិភាក្សាក្នុងសវនាការសួរដេញដោលលើកទី១ក្នុងខែមេសា ជា ពិសេសទៅលើការរឹបអូសយកដីធ្លីទាក់ទងនឹងបរិបទការធ្វើទុក្ខបុក្ខម្នេញជន ជាតិភាគតិចនិងផ្នែកសាសនា»។
លោកបានដកស្រង់របាយការណ៍ឆ្នាំ២០១២របស់គណៈកម្មការរដ្ឋាភិបាល ស.រ.អា.ដើម្បីសេរីភាពសាសនាអន្តរជាតិ (USCIRF) មកបញ្ជាក់ថា ប្រទេសវៀតណាមនៅតែបន្តស្ថិតក្នុងចំណោមប្រទេសដែលរំលោភសេរីភាពសាសនាដ៏ ធ្ងន់ធ្ងរបំផុតក្នុងពិភពលោក ដោយការគ្រប់គ្រងរិតត្បិតលើសហគមន៍សាសនាទាំងអស់ និងដាក់ទោសយ៉ាងធ្ងន់ធ្ងរដល់ការគោរពសាសនាឯករាជ្យ និងក្រុមដែលរដ្ឋាភិបាលគិតថា ជាអ្នកប្រឆាំងនឹងអាជ្ញាធររបស់ខ្លួន។
លោកសមាជិកសភាគណបក្សសាធារណរដ្ឋ Ed Royce មកពីរដ្ឋកាលីហ្វ័រញ៉ាជាប្រធានគណៈកម្មការការបរទេសបានចូលរួមបន្ទរស្រដៀងគ្នានឹងលោកគ្រីស្ទស្មីតដែរ។ លោកថ្លែងថា លោកបានទទួលព័ត៌មានពីហេតុការណ៍នានា បន្ទាប់ពីលោកបានអានរបាយការណ៍របស់អង្គការយូមេនរ៉ៃវច បានអានសារព័ត៌មាន បានស្តាប់ការបកស្រាយរបស់ជនរងគ្រោះក្នុងប្រទេសវៀតណាម ហើយនឹងឮពីពលរដ្ឋក្នុងមណ្ឌលរបស់លោក។
លោកបានចោទសួរលោកចន សីហ្វតុន មន្ត្រីអង្គការសិទ្ធិមនុស្សរបស់ស.រ.អា.គឺអង្គការយូមេនរ៉ៃវច ថាតើលោកគិតថា យើងគួរកំណត់គោលបំណងរបស់ក្រសួងការបទេសក្នុងការនិយាយមិនអស់សេចក្តីអំពីបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសវៀតណាមយ៉ាងណា?
ទាំងលោកសមាជិកសភាស្មីត និងលោកអេដរ៉យបានបង្ហាញក្តីសង្ឃឹមថា របាយការណ៍របស់ក្រសួងការបរទេសស.រ.អា.អំពីស្ថានភាពសិទ្ធិមនុស្សចំពោះប្រទេសវៀតណាមជារបាយការណ៍មិនត្រឹមត្រូវ ទៅចុះ។
លោកចន សីហ្វតុន នាយករងផ្នែកតស៊ូមតិនៃអង្គការយូមេនរ៉ៃវច បានថ្លែងប្រាប់សវនាការថា មានពលរដ្ឋ៥០នាក់ត្រូវកាត់ទោសនិងដាក់ពន្ធនាគារដោយការ កាត់ទោសតាមបែបនយោបាយក្នុងរយៈពេល៥ខែដើមឆ្នាំ រីឯឆ្នាំទៅមានតែ៤០នាក់។ លោកបានថ្លែងថា បញ្ហាសិទ្ធិមនុស្សជាច្រើនកំពុងកើតមានក្នុងប្រទេសវៀតណាម ដូចជារឿងរំលោភសិទ្ធិសាសនា បញ្ហាបណ្តេញចេញពីលំនៅដ្ឋាន ការរារាំងមិនឲ្យមានសហជីព និងអង្គការពលកម្ម មានបញ្ហាកាត់ទោសលេងសើច គ្មានស្តង់ដារ គ្មានឯករាជ្យភាព មានការធ្វើទារុណកម្មរបស់ប៉ូលិសក្នុង មន្ទីរឃុំឃាំង ឬបង្ករឲ្យមានស្លាប់ទៀតផង។
លោកចន សីហ្វតុនបានទទូចឲ្យស.រ.អា.ចាត់វិធានការណ៍ខ្លាំងបន្ថែមទៀតដើម្បីឲ្យមានការរីកចម្រើនផ្នែកសិទ្ធិមនុស្សក្នុងប្រទេសវៀតណាម។
លោកនិយាយថា៖«អង្គការយូមេនរ៉ៃវចសូមជំរុញដល់អនុគណៈកម្មការ និងគណៈកម្មការទាំងមូលឲ្យសួររដ្ឋបាលរបស់លោកអូបាម៉ានូវសំណួរធ្ងន់ៗចំពោះការបន្តពិភាក្សាជាមួយប្រទេសវៀតណាមថា តើការរំលោភសិទ្ធិមនុស្សកម្រិតណាដែលរដ្ឋាភិបាលស.រ.អា.ត្រូវចាត់វិធានការទាក់ទងនឹងការបន្តរឹងទទឹងរបស់ វៀតណាមនោះ? ការរំលោភសិទ្ធិមនុស្សកម្រិតណា ជាឧទាហរណ៍ ទើបស.រ.អា.ពិចារណាបញ្ជៀសប្រទេសវៀតណាមចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ធីភីភី និងកិច្ចព្រមព្រៀងទ្វេភាគីផ្សេងទៀត ហើយចាប់ផ្តើមត្រួតពិនិត្យមើលពីកិច្ចព្រមព្រៀងទំនាក់ទំនងក្នុងវិស័យយោធានោះ? តាមគំនិតរបស់អង្គការ យូមេនរ៉ៃវចគឺវាដល់ពេលហើយឥឡូវនេះ»។
ទោះជាយ៉ាងណាក៏ដោយ ថ្លែងប្រាប់វីអូអេផ្នែកខេមរភាសាតាមរយៈសារអេឡិច ត្រនិចគឺអ៊ីម៉េល អ្នកនាំពាក្យស្ថានទូតវៀតណាម ហ្សាំង ង្វៀន បានបដិសេធការ ចោទប្រកាន់នានា ហើយបានថ្លែងថា៖ «គោលនយោបាយជានិរន្តរបស់វៀតណាមគឺគោរពសិទ្ធិមនុស្ស ធ្វើឲ្យប្រសើរផ្នែកសិទ្ធិមនុស្ស។ វៀតណាមបានកត់ត្រាពីការទទួលសមិទ្ធិផល ជាសំខាន់ចំពោះការអនុវត្តន៍សិទ្ធិមនុស្សនៅគ្រប់សហគមន៍ នយោបាយ សេដ្ឋកិច្ច វប្បធម៌ វិស័យសង្គម ហើយសមិទ្ធិផលទាំងនោះត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។ ប្រទេសវៀតណាមប្រកាន់គោលនយោបាយស្មើភាព សាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកក្នុងចំណោមជនជាតិភាគតិច។ បញ្ហានេះត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយអនុវត្តន៍ជាក់ស្តែងផង»។
ព្រះតេជគុណដាញ់ ទន ព្រះសង្ឃខ្មែរក្រោម ដែលត្រូវជាប់ពន្ធធនាគារក្នុង ប្រទេសវៀតណាមកាលពីឆ្នាំ២០០៧ ហើយពេលនេះកំពុងគង់នៅក្នុងប្រទេសអាមេរិក បានធ្វើសក្ខីកម្មក្នុងសវនាការសួរដេញដោលនេះ។
ព្រះអង្គមានសង្ឃដិកាថា៖«ព្រះសង្ឃខ្មែរក្រោមអត់មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ក្នុងការតាមដាននូវសារព័ត៌មានទេ ដោយហេតុថា ការតាមដាននូវព័ត៌មានគឺជាហេតុមួយនាំឲ្យវៀតណាមចាត់ទុកថា ព្រះសង្ឃមានការបំបះបំបោរ។ អញ្ចឹងទេ រដ្ឋអំណាចកុម្មុយនីស្តវៀតណាមតែងតែមានការរារាំងហើយនឹងបិទបាំង មិនឲ្យព្រះសង្ឃខ្មែរក្រោមមានសិទ្ធិទេ»។
ព្រះតេជគុណបានអំពាវនាវឲ្យស.រ.អា.ជួយឲ្យព្រះសង្ឃខ្មែរក្រោមមានរចនាសម័្ពន្ធដាច់ដោយឡែក និងសុំឲ្យសភាស.រ.អា.ធានាចំពោះការបន្តមានវប្បធម៌និងសេរីភាពរបស់ព្រះសង្ឃខ្មែរក្រោមនៅទឹកដីខ្មែរក្រោម និងការបញ្ឈប់ការចាប់ ព្រះសង្ឃខ្មែរក្រោមនិងការធ្វើទុក្ខបុក្ខម្នេញផ្សេទៀត។
ព្រះតេជគុណមានសង្ឃដិកាថា៖«ចំណុចមួយទៀតគឺការចាប់ព្រះសង្ឃខ្មែរក្រោមគឺជាចំណុចមួយធ្វើឲ្យសាសនានៅដែនដីទន្លេមេគង្គមានការសាបរលាប ពីព្រោះថា ខ្មែរក្រោមមានឈ្មោះនៅសព្វថ្ងៃនេះដោយសារតែវត្តអារាម ព្រោះទំនៀមទម្លាប់ ប្រពៃណីសុទ្ធតែចេញពីវត្តទាំងស្រុង។ អញ្ចឹងទៅ ពេលអាជ្ញាធរកុម្មុយនីស្តវៀតណាមចាប់ព្រះសង្ឃខ្មែរក្រោម ហាក់ដូចជារំលាយនូវទំនៀមទម្លាប់ប្រពៃណីខ្មែរទាំងស្រុង»។
តែមន្ត្រីអ្នកនាំពាក្យស្ថានទូតវៀណាម ហ្សាង ង្វៀន បានអះអាងថា ក្រុមជនជាតិ ភាគតិចទាំងអស់មានសិទ្ធិស្មើគ្នា ហើយរដ្ឋាភិបាលបានបង្កើតកិច្ចប្រឹងប្រែងគ្រប់ យ៉ាងដើម្បីធ្វើឲ្យប្រសើរនូវជីវិតជនជាតិដើមភាគតិច ទាំងស្មារតី និងសម្ភារៈ។
អ្នកនាំពាក្យដដែលបានអះអាងថា៖ «ពលរដ្ឋខ្មែរក្រោមនៅភាគខាងត្បូងប្រទេសវៀតណាមគឺជាផ្នែកមួយនៃសហគមន៍ជនជាតិភាគតិចចំនួន៥៤ក្នុងប្រទេសវៀតណាម មិនមានការកៀបសង្កត់ ឬកម្រិតសិទ្ធិសេរីភាពរបស់ពួកគេផ្នែកសាសនានិងជំនឿ ហើយនឹងសេរីភាពនៃការបញ្ចេញមតិចំពោះពលរដ្ឋខ្មែរក្រោមទាំងនោះទេ។ អាជ្ញាធរមូលដ្ឋានបានសម្រួលការកសាងវត្ត និងទីសក្ការៈគោរពប្រតិបត្តិ សម្រាប់ជនជាតិខ្មែរក្រោមផង»។
អ្នកនាំពាក្យដដែលបានផ្តល់ឲ្យឃើញថា មានកំណើននៃការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័នជីវភាព និងវិស័យអប់រំជាដើម។
លោកហ្វ៊ីល រ៉បប៊ឺតសុន (Phil Robertson) នាយករងនៃអង្គការយូមេនរ៉ៃវចប្រចាំ តំបន់អាស៊ី បានប្រាប់វីអូអេខ្មែរពីទីក្រុងបាងកកប្រទេសថៃថា ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសវៀតណាមគឺជាស្ថានភាពគួរឲ្យបារម្ភខ្លាំង ដោយសារមានការគាបសង្កត់ជាច្រើនទម្រង់ ដែលរឿងខ្លះទាក់ទងនឹងរឿងនយោបាយ ខ្លះទាក់ទងនឹងសកម្មភាពដែលគេចោទថា ជាការប្រឆាំងនឹងរដ្ឋាភិបាល។ តែជាការណ៍ពិតពលរដ្ឋគ្រាន់តែចង់មានសិទ្ធិគោរពសាសនាដោយខ្លួនគេ ចង់ប្រតិបត្តិជំនឿដោយខ្លួនគេ ហើយនឹងអាចមានសេរីភាពក្នុងការបញ្ចេញមតិ។ លោករ៉បប៊ឺតសុនបានបង្ហាញឲ្យដឹងថា ការគ្មានចំណាត់ការចំពោះការរំលោភបំពានសិទ្ធិមនុស្សក្នុងប្រទេសវៀតណាមបានបណ្តោយឲ្យមានស្ថានការណ៍ធ្ងន់ធ្ងរ។
លោកនិយាយថា៖ «ឥឡូវនេះយើងគិតថា ស្ថានភាពសិទ្ធិមនុស្សរអិលថយក្រោយ។ ជាថ្មីម្តងទៀត រដ្ឋាភិបាលវៀតណាមគ្មានកង្វល់ទេ ហើយគិតថា ខ្លួនអាចជៀសផុតពីទណ្ឌកម្មចំពោះសកម្មភាពល្មើសដែលខ្លួនចាត់ការពលរដ្ឋខ្មែរក្រោម ដោយសារនឹកថា ស.រ.អា.និងសហគមន៍ផ្តល់ជំនួយអន្តរជាតិដ៏ទៃទៀតឲ្យប្រទេសវៀតណាម នឹងមិនដាក់សម្ពាធធ្ងន់ធ្ងរលើរដ្ឋាភិបាលក្រុងហាណូយទេ។ វាជារឿងសំខាន់ពេលនេះដើម្បីធ្វើឲ្យរដ្ឋាភិបាលវៀតណាមដែលយល់ខុសទៅជាយល់ត្រូវវិញ គឺត្រូវមានការធានាថា នឹងមានសម្ពាធចំពោះ ប្រទេសវៀតណាមក្នុងការមិនគោរពសិទ្ធិសេរីភាពសាសនា»។
លោកបានសង្កត់ធ្ងន់ដោយការទទូចថា ស.រ.អា.គួរតែដាក់ប្រទេសវៀតណាមជា ប្រទេសក្នុងចំណាត់ថ្នាក់អាក្រក់បំផុត ឬហៅថា Country of Particular Concern ផ្នែកការរំលោភបំពានសិទ្ធិសេរីភាពសាសនា តាមច្បាប់ និងគោលនយោបាយស.រ.អា.។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសវនាការសួរដេញដោលថ្ងៃទី២គឺថ្ងៃទី០៦ខែ មិថុនា នៅចំពោះមុខអនុគណៈកម្មការអាស៊ីបាស៊ីហ្វ៊ិកស្តីពីទំនាក់ទំនងស.រ.អា. និងវៀតណាម លោកយូសេហ្វ យន់ (Joseph Yun) ឧបការីស្តីទីនៃរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកកិច្ចការអាស៊ីខាងកើតនិងកិច្ចការតំបន់ប៉ាស៊ីហ្វិក បានថ្លែងថា ស.រ.អា.នឹងវៀតណាមមានកំណើនពាណិជ្ជកម្មទៅវិញទៅមកដល់ ទៅ២៥ពាន់លានដុល្លារក្នុងមួយឆ្នាំ បើប្រៀបធៀបទៅនឹង១៨ឆ្នាំមុន មានតែ៤៥០លានដុល្លារ។ លោកគិតថា នេះជាបញ្ហាមួយដែលជាការពិចារណាប្រកបដោយផលប្រយោជន៍ពីទំនាក់ទំនងជាមួយវៀតណាមតាំងពី១៩៩៥នោះផងដែរ។
លោកថ្លែងថា៖«នៅពេលយើងមានកម្មវិធីប្រកបដោយការតាំងចិត្តខ្ពស់ជាមួយវៀតណាម ខ្ញុំចង់បញ្ជាក់ថា ស្ថានភាពសិទ្ធិមនុស្សបានគ្របដណ្តប់លើគោលនយោបាយទាំងមូលរបស់យើងជាមួយប្រទេសវៀតណាម។ ហើយយើងបានបញ្ជាក់ច្បាស់ថា ការរីកចម្រើនផ្នែកសិទ្ធិមនុស្សជារឿងសំខាន់ណាស់លើគ្រប់វិស័យនៃទំនាក់ទំនង»។
ចំណែកលោកដានីញែល ប៊ែ ឧបការីរងនៃរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងពលកម្ម បានអះអាងថា ថ្វីត្បិតតែ វៀតណាមមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចមែន តែពលរដ្ឋវៀតណាមមិនបាន រីករាយពេញលេញនឹងសេរីភាពដែលទទួលស្គាល់ជាអន្តរជាតិទេ។
លោកនិយាយថា៖ « ហើយបើគ្មានការរីកចម្រើនផ្នែកសិទ្ធិមនុស្សទេ វៀតណាមនៅតែមានកម្រិតចំពោះការអភិវឌ្ឍដែរ។ យើងចង់ជំរុញរឿងនេះ។ ដោយហេតុនេះហើយបានជាយើងចង់ធ្វើការជិតដិតជាមួយសមាជិកគណៈកម្មការសភាក្នុងការជំរុញឲ្យវៀតណាមធ្វើការងារឲ្យប្រសើឡើងចំពោះការគាំពារផ្នែកសិទ្ធិមនុស្ស ការគ្រប់គ្រងឲ្យមានលក្ខណៈយុត្តិធម៌ជាងនេះ ព្រោះយើងមានការយកចិត្តទុកដាក់ចំពោះពលរដ្ឋដែលត្រូវគេបំបាត់សិទ្ធិ ហើយនោះជារឿងត្រឹមត្រូវដែលយើងត្រូវធ្វើ។ ពលរដ្ឋវៀតណាមសមនឹងទទួលបានប្រព័ន្ធមួយដែលផ្តល់ការគោរពច្បាប់ ស្មើភាពចំពោះមុខច្បាប់ទាំងអស់គ្នា។ ច្បាប់ត្រូវតែមានតម្លាភាពនិងអាចប្រើប្រាស់គ្រប់គ្នា មិនមែនប្រើតាមតែអំពើចិត្តទេ»។
សវនាការទាំងពីរបានបញ្ជប់ទៅកាលពីថ្ងៃព្រហស្បតិ៍ទី៦ ខែមិថុនា ដោយមានការសន្យាពីមន្ត្រីក្រសួងការបរទេសថា នឹងផ្តល់ការឆ្លើយតបជាលាយលក្ខអក្សរ នៅពេលក្រោយ បន្ទាប់ពីសមាជិកសភាសួរសំណួរខ្លះដែលក្រុមមន្ត្រីពិបាកឆ្លើយ ភ្លាមៗ ជាពិសេសទាក់ទងនឹងបញ្ហាទំនាក់ទំនងទ្វេរភាគី បញ្ហាសិទ្ធិមនុស្ស។
លោកសួនប៊ុន ស័ក្តិ ប្រធានលេខាធិការដ្ឋាននៃអង្គការប្រព្រឹត្តិកម្មដែលមាន សមាគមនិងអង្គការសិទ្ធិមនុស្ស២០ជាសមាជិក បានអះអាងថា ការសួរដេញ ដោលរបស់សមាជិកសភាស.រ.អា.មានឥទ្ធិពលទៅលើស្ថានការណ៍ក្នុងប្រទេស វៀតណាម រឿងសិទ្ធិមនុស្សដែលស.រ.អា.មានការយកចិត្តទុកដាក់ក្នុងពេលដែលមានទំនាក់ទំនងជាមួយគ្នានោះ។
លោកនិយាយថា៖ «ខ្ញុំជឿថាប្រទេសវៀតណាមនឹងពិចារណាអនុសាសន៍ ក៏ដូចជាការជូនជាយោបល់ផ្សេងៗពីសភាស.រ.អា.ដើម្បីកែលំអរស្ថានភាពសិទ្ធិមនុស្សនេះនៅវៀតណាម ជាពិសេសនៅវៀតណាមខាងត្បូង ដែលពោរពេញទៅដោយខ្មែរកម្ពុជាក្រោមនេះឯង»។
លោកស្កត់ ហ្វ្លីពស៍ (Scott Flipse) ជានាយករងផ្នែកគោលនយោបាយនៃគណៈ កម្មការរដ្ឋាភិបាលស.រ.អា.ដើម្បីសេរីភាពសាសនាអន្តរជាតិ (USCIRF) ដែល ជាស្ថាប័នឯករាជ្យមួយរបស់ស.រ.អា.។ លោកបានថ្លែងប្រាប់វីអូអេនៅឯអគារសភាពេលមានការសួរដេញដោលអំពីបញ្ហាវៀតណាមនោះថា ការសួរដេញ ដោលនេះជារឿងសំខាន់ណាស់ នៅពេលដែលបញ្ហារំលោភបំពានសិទ្ធិសេរីភាព សាសនាត្រូវតែលើកឡើងនៅពេលនេះភ្លាមដើម្បីទាញយកការចាប់អារម្មណ៍ មិនគ្រាន់តែសាធារណៈមតិ និងការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិទេ គឺថែមទាំងស.រ.អា.ផងដែរ។
លោកថ្លែងថា៖ «កន្លែងដែលខ្ញុំធ្វើការគឺគណៈកម្មការរដ្ឋាភិបាលស.រ.អា.ដើម្បីសេរីភាពសាសនា អន្តរជាតិ (USCIRF) ជឿថា វៀតណាមជាប្រទេសដែលរំលោភសិទ្ធិសេរីភាពផ្នែកសាសនាដ៏ធ្ងន់ធ្ងរ ហើយបើតាមច្បាប់ស.រ.អា.វៀតណាមមានគ្រប់លក្ខណៈ ដែលត្រូវចាត់ទុកថា ជាប្រទេសដែលរំលោភសេរីភាពសាសនាដ៏ធ្លន់ធ្ងរបំផុត ឬហៅថា Country of Particular Concern (CPC)»។
ប្រទេសវៀតណាមត្រូវគេលុបចេញពីបញ្ជីប្រទេសដែលមានឈ្មោះថា រំលោភសេរីភាពសាសនាដ៏ធ្លន់ធ្ងរបំផុតក្នុងពិភពលោកឬហៅថា Country of Particular Concern (CPC) កាលពីឆ្នាំ២០០៦ មុនពេលវៀតណាមអាចរីករាយនឹងការបង្កើនទំនាក់ទំនងទ្វេភាគីជាមួយស.រ.អា.លើវិស័យពាណិជ្ជកម្មនិងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត។
ក្រុមអ្នករិះគន់បាននិយាយថា សភាស.រ.អា.តែមួយគត់ដែលអាចជំរុញឲ្យប្រទេសវៀតណាមផ្លាស់ប្តូរឥរិយាបទចំពោះការរំលោភសិទ្ធិមនុស្ស និងសិទ្ធិសាសនា តាមរយៈការសើរើទណ្ឌកម្មនានាជាថ្មីប្រឆាំងនឹងវៀតណាម៕