ភ្នំពេញ —
នៅពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានចំពោះគណបក្សជំទាស់ថាគណបក្សនេះអាចនឹងនាំរបបខ្មែរក្រហមឲ្យកើតមាននៅប្រទេសកម្ពុជាជាថ្មីម្តងទៀត អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ លោកខៀវ សំផន បានចោទសួរពីការទទួលខុសត្រូវរបស់លោកចំពោះរបបកាប់សម្លាប់នោះ។
«លោកហ៊ុន សែន តើលោកទទួលខុសត្រូវនឹងអំពើរបស់ខ្មែរក្រហមទេ?»
សេចក្តីថ្លែងការណ៍របស់ខៀវ សំផន ធ្វើឡើងនៅក្នុងសវនាការតទល់ជាមួយដើមបណ្តឹងរដ្ឋប្បវេណីកាលពីថ្ងៃច័ន្ទទី២៧ខែឧសភា។
ជនជាប់ចោទដដែលបានបដិសេធថាខ្លួនមិនមែនជាខ្មែរក្រហមនោះទេ។ ជាមួយគ្នានោះខៀវ សំផន ប្រៀបធៀបការទទួលខុសត្រូវរបស់ខ្លួនជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
«ខ្មែរក្រហមគឺមិនមែនជាខ្ញុំទេ ហើយខ្ញុំក៏មិនអាចទទួលខុសត្រូវអំពើគេចោទនោះដែរ។ ខ្ញុំយកឧទាហរណ៍ដូចជាលោក ហ៊ុន សែន ជាដើម។ ខ្ញុំក៏រឹតមិនដូចលោកហ៊ុន សែន ទៅទៀត។ខ្ញុំអត់ដឹងអ្វីទាំងអស់។ អ្វីៗដែលកើតមានឡើងក្នុងចន្លោះឆ្នាំ១៩៧៥ ទៅដល់ឆ្នាំ១៩៧៩»។
របបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមខោអាវខ្មៅ បានបង្កឲ្យមានការស្លាប់និងការកាប់សម្លាប់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
តំណាងដើមបណ្តឹងរដ្ឋប្បវេណីបានចោទសួរខៀវ សំផន អំពីមូលហេតុនៃការកាប់សម្លាប់ប្រជាជនខ្មែរដូចគ្នា អំពីមូលហេតុនៃការបង្អត់អាហារ ការហាមប្រាមប្រជាពលរដ្ឋមិនឲ្យបេះកសិផលនៅជុំវិញផ្ទះរបស់ពួកគេនិងការលុបបំបាត់សាលារៀនជាដើម។
ខៀវ សំផន បានឆ្លើយមួយសំណួរម្តងៗថាខ្លួនមិនដឹងពីការបង្អត់អាហារប្រជាពលរដ្ឋខ្មែរនោះទេ ហើយថាកម្មាភិបាលខ្មែរក្រហមក៏មិនមានរបបអាហារហូរហៀរនោះដែរ។
អតីតប្រមុខរដ្ឋខ្មែរក្រហមដដែលអះអាងថាខ្លួនមិនដឹងពីការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ ប៉ុន្តែថាបានដឹងពីការបំបិទសាលារៀនដោយសារតែខ្មែរក្រហមចង់ឲ្យពលរដ្ឋមានកម្រិតលត់ដំស្មើគ្នាចាប់ពីកុមារភាពគឺត្រូវរៀនបណ្តើរ ធ្វើការបណ្តើរ៕