ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Kerry ស្វះស្វែង​ការគាំទ្រ​ពី​អារ៉ាប៊ីសាអូឌីត​លើកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅ​ស៊ីរី


លោក​ John Kerry រដ្ឋ​មន្រ្តី​ការបរទេស​ស.រ.អា. ជួប​ជាមួយ​ព្រះចៅ​​អារ៉ាប៊ីសាអូឌីត​ Salman bin Abdulaziz al-Saud កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​ ឆ្នាំ​២០១៦ ដើម្បី​ស្វះស្វែង​ឲ្យ​មាន​ការគាំទ្រ​ពី​ប្រទេស​អារ៉ាប៊ី​សាអូឌីត ក្នុង​ការ​ពង្រឹង​កិច្ចព្រមព្រៀង​មួយ​អំពី​«ការ​បញ្ឈប់​អរិភាព»​ រវាង​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​និង​ក្រុម​ឧទ្ទាម ​នៅ​មុន​មាន​កិច្ចចរចា​ទូលំទូលាយ​ជាង​មុន​អំពី​វិបត្តិ​ក្នុង​តំបន់​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​បន្ទាប់​មក​ទៀត​ក្នុង​សប្តាហ៍​នេះ។​។ ​
លោក​ John Kerry រដ្ឋ​មន្រ្តី​ការបរទេស​ស.រ.អា. ជួប​ជាមួយ​ព្រះចៅ​​អារ៉ាប៊ីសាអូឌីត​ Salman bin Abdulaziz al-Saud កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​ ឆ្នាំ​២០១៦ ដើម្បី​ស្វះស្វែង​ឲ្យ​មាន​ការគាំទ្រ​ពី​ប្រទេស​អារ៉ាប៊ី​សាអូឌីត ក្នុង​ការ​ពង្រឹង​កិច្ចព្រមព្រៀង​មួយ​អំពី​«ការ​បញ្ឈប់​អរិភាព»​ រវាង​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​និង​ក្រុម​ឧទ្ទាម ​នៅ​មុន​មាន​កិច្ចចរចា​ទូលំទូលាយ​ជាង​មុន​អំពី​វិបត្តិ​ក្នុង​តំបន់​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​បន្ទាប់​មក​ទៀត​ក្នុង​សប្តាហ៍​នេះ។​។ ​

កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​ John Kerry បាន​ស្វះស្វែង​ឲ្យ​មាន​ការគាំទ្រ​ពី​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ ក្នុង​ការ​ពង្រឹង​កិច្ចព្រមព្រៀង​មួយ​អំពី​«ការ​បញ្ឈប់​អរិភាព»​ រវាង​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​និង​ក្រុម​ឧទ្ទាម ​នៅ​មុន​មាន​កិច្ចចរចា​ទូលំទូលាយ​ជាង​មុន​អំពី​វិបត្តិ​ក្នុង​តំបន់​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​បន្ទាប់​មក​ទៀត​ក្នុង​សប្តាហ៍​នេះ។​

លោក Kerry ដែល​កំពុង​រក​ការគាំទ្រ​ដល់​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​មិនមាំ​ទាំ​ក្នុង​ប្រទេស​ស៊ីរី បាន​ជួប​ជាមួយ​ព្រះចៅ​ Salman នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ដែល​ប្រទេស​របស់​ព្រះអង្គ​ជា​អ្នកគាំទ្រ​សំខាន់​មួយ​ដល់​ក្រុម​ឧទ្ទាម​ដែល​ប្រយុទ្ធ​ដើម្បី​បណ្តេញ​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad ចេញ​ពី​តំណែង។​

ទីភ្នាក់ងារ​ព័ត៌មាន​អារ៉ាប៊ី​សាអូឌីត​ជា​ផ្លូវការ​បាន​រាយការណ៍​ថា​ អ្នកការទូត​កំពូល​ស.រ.អា.​រូប​នេះ​និង​សមភាគី​អារ៉ាប៊ី​សាអូឌីត​របស់​លោក​គឺ​លោក​ Adel al-Jubeir បាន​ពិភាក្សា​គ្នា​អំពី​ព្រឹត្តិការណ៍​នៅ​ក្នុង​ប្រទេស​ស៊ីរី​។

នៅ​ពេល​បន្ទាប់​មក​ទៀត​ក្នុង​ថ្ងៃ​អាទិត្យ​ លោក Kerry នឹង​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​កាន់​ក្រុង​វីយែន​ ដែល​នៅ​ទី​នោះ​លោក​និង​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីតាលី​ Paolo Gentiloni នឹង​ធ្វើ​ជា​សហអ្នករៀបចំ​ការ​ប្រជុំ​មួយ​របស់​ក្រុម​រដ្ឋ​មន្ត្រី​អំពី​សន្តិសុខ​និង​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​លីប៊ី។​

ក្រុម​មហា​អំណាច​បស្ចិម​ប្រទេស​សង្ឃឹម​ថា​ រដ្ឋាភិបាល​នៃ​កិច្ច​ព្រមព្រៀង​ជាតិ​របស់​ប្រទេស​លីប៊ី​អាច​បង្រួប​បង្រួម​ប្រទេស​ដែល​បាន​ស្ថិត​ក្នុង​ភាព​មាន​ចលាចល​ចាប់​តាំង​ពី​មេដឹកនាំ​ឈ្មោះ​ Moammar Gadhafi ត្រូវ​បាន​ទម្លាក់​ពី​តំណែង​និង​ត្រូវ​សម្លាប់​កាល​ពី​ឆ្នាំ​២០១១មក។​

នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​ ក្រុម​អន្តរជាតិ​គាំទ្រ​ប្រទេស​ស៊ីរី​ដែល​ហៅ​កាត់​ថា ISSG ដែល​មាន​ប្រទេស​ជាតិ​១៧​ជា​សមាជិក​នឹង​ប្រជុំ​គ្នា​នៅ​ក្នុង​ក្រុង​វីយែន​ ដើម្បី​ពិភាក្សា​គ្នា​អំពី​កិច្ច​ចរចា​នយោបាយ​ដែល​គាំង​ដំណើរ​ ការ​ពិបាក​ក្នុង​ការ​ថែរក្សា​ឲ្យ​មាន​កិច្ច​ឈប់​បាញ់​គ្នា​កាល​ពី​ខែ​កុម្ភៈ​ និង​លទ្ធផល​មិន​រលូន​នៃ​ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ដោយ​អ.ស.ប.។​

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏​ការ​ជំរុល​ទៅ​មុខ​ខាង​យោធា​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​រដ្ឋាភិបាល​ស៊ីរី​អាច​បន្ថយ​លទ្ធភាព​នៃ​ការ​ធ្វើ​កិច្ចចរចា​នយោបាយ​ជា​ថ្មី​ដែល​ត្រូវ​បានឃើញ​ថា​ជា​សេចក្តី​សង្ឃឹម​ល្អ​បំផុត​ដើម្បី​បញ្ឈប់​សង្គ្រាម​នេះ៕​

XS
SM
MD
LG