ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​John Kerry រិះគន់​ប្រធានា​ធិបតី ​ត្រាំ ​​អំពី​កិច្ច​ព្រម​​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់


លោក John Kerry (ឆ្វេង) អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក និង​ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។
លោក John Kerry (ឆ្វេង) អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក និង​ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

​លោកJohn Kerry អតីត​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​រិះគន់​យ៉ាង​ខ្លាំង​ដល់​ការ​សម្រេច​របស់​ប្រធានាធិបតី​ត្រាំ​ ដែល​មិន​ទទួល​ស្គាល់​ថា ​ប្រទេស​អ៊ីរ៉ង់​បាន​អនុវត្ត​ទៅ​តាម​កិច្ចព្រម​ព្រៀង​នុយក្លេអ៊ែរ​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​មហា​អំណាច​ទាំង​៦​នៅ​ឆ្នាំ​២០១៥។

លោក ​Kerry​ បាន​ប្រសាសន៍​ថា ​ការ​សម្រេច​នេះ​ជា​«ការ​បោះ​បង់​ចោល​នូវ​ការ ពិត​ដែល​គ្មាន​គិតមុខ​ក្រោយ​ មាន​ទំនោរ​បង្កើត​មោទនភាព​ខ្លួន​ឯង​និង​មនោគម​វិជ្ជា‍»។ លោក​ Kerry ​ដែល​បាន​ចរចា​កិច្ច​ព្រម​ព្រៀង​នោះ​បាន​និយាយ​ទៀត​ថា ​ប្រធានា​ធិបតី​ ត្រាំ​ បាន​ធ្វើ​ឲ្យ​សមត្ថភាព​របស់​យើង​ចុះ​ខ្សោយ ​ធ្វើ​ឲ្យ​បាត់​បង់​សម្ព័ន្ធ​មិត្ត ​ផ្តល់​អំណាច​ដល់​ពួក​អ៊ីរ៉ង់​ប្រកាន់​នយោបាយ​តឹងរ៉ឹង ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើង​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រទេស​កូរ៉េខាង​ជើង ​ហើយ​នឹង​ធ្វើ​ឲ្យ​មានគ្រោះ​ថ្នាក់​ដោយ​ជំរុញ​យើង​ឲ្យ​ខិត​ជិត​ជម្លោះ​ខាង​យោធា។

​ប្រធានា​ធិបតី​អ៊ីរ៉ង់​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​ជាមួយ​មហា​អំណាច​ទាំង​៦​នៅ​ឆ្នាំ​២០១៥ ​មិន​អាច​ដក​វិញ​បាន​ទេ។

​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ផ្សាយ​ទូទាំង​ប្រទេស​ជាតិបន្ទាប់​ពី​សុន្ទរកថា​របស់​ប្រធានា​ធិបតី​ត្រាំ ​លោក Hassan Rouhani ​ប្រធានា​ធិបតី​អ៊ីរ៉ង់​បាន​ជំរុញ​ប្រទេស​ជា​ហត្ថលេខី​ទាំង​អស់​នៃ​កិច្ច​ព្រម​ព្រៀង​នោះ​ឲ្យ​គោរព​ការ​សន្យា​របស់​ខ្លួន។​លោក​បាន​ហៅ​ការ​អនុវត្តផែនការ​ដ៏​ធំទូលាយ​រួម​គ្នា​មួយ​ឬ JCPOA ​ជា​ការ​សម្រេច​ដ៏ធំ​ធេង​មួយ​នៅ​ក្នុង​វិស័យ​ការទូត​អន្តរជាតិ​ ហើយ​លោក​បាន​និយាយ​ទៀត​ថា ​អ៊ីរ៉ង់​នឹង​បន្ត​អនុវត្ត​កិច្ចព្រម​ព្រៀង​នោះ៕

XS
SM
MD
LG