ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​ទីក្រុង​កាប៊ុល​សម្លាប់​មនុស្ស​៤០​នាក់​និង​របួស​១៤០​នាក់


បុរស​ម្នាក់​រងរបួស​ត្រូវ​បាន​យក​ទៅ​មន្ទីរពេទ្យបន្ទាប់​ពី​ការបំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ Kabul ប្រទេស​អាហ្វហ្គានីស្ថានកាលពី​ថ្ងៃទី​២៧ មករា ២០១៨។
បុរស​ម្នាក់​រងរបួស​ត្រូវ​បាន​យក​ទៅ​មន្ទីរពេទ្យបន្ទាប់​ពី​ការបំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ Kabul ប្រទេស​អាហ្វហ្គានីស្ថានកាលពី​ថ្ងៃទី​២៧ មករា ២០១៨។

នៅ​ថ្ងៃ​សៅរ៍​នេះ​មាន​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​ឡាន​មួយ​គ្រឿង​ក្នុង​តំបន់​មួយដែលមានមនុស្ស​កុះករ​នៅ​ខាង​ក្រៅ​អាគារ​របស់​រដ្ឋាភិបាល​ក្នុង​ក្រុងកាប៊ុល​ប្រទេស​អាហ្វហ្គានីស្ថាន។​

នៅ​ពេល​នេះ​លោក Waheed Majroah អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាលបានបញ្ជាក់​ប្រាប់​បណ្តាញ​ផ្សាយ​ព័ត៌មានក្នុង​មូលដ្ឋានថាចំនួន​មនុស្ស​ស្លាប់មាន​យ៉ាង​តិចណាស់៤០នាក់ហើយមានមនុស្ស១៤០​នាក់ទៀត​បានត្រូវ​របួស។​

ពួក​អ្នកឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​បាននិយាយ​ថា​គេ​អាចឃើញ​ផ្សែង​ខ្មៅ​ខ្មួល​ហុយចេញទៅ​ក្នុង​អាកាសពី​ផ្នែក​កណ្តាល​នៃ​រដ្ឋធានី​នៅ​ក្រោយ​ការ​ផ្ទុះ​នៅ​ជិត​អាគារ​ចាស់នៃក្រសួង​មហាផ្ទៃអាហ្វហ្គានីស្ថាន។​

លោក Nasrat Rahimi អ្នកនាំ​ពាក្យ​នៃ​ក្រសួង​មហាផ្ទៃ អាហ្វហ្គានីស្ថាន បាននិយាយ​ថា​អ្នកដាក់​គ្រាប់បែក​នេះ​បាន​ប្រើប្រាស់​ឡានពេទ្យ​មួយ​គ្រឿង​ពេញ​ដោយ​គ្រឿង​ផ្ទុះ​ដើម្បី​ធ្វើការ​វាយ​ប្រហារនេះ​នៅ​ក្នុង​តំបន់មួយ​ដែលមានពួក​ជន​ស៊ីវិល​ច្រើន។

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ក៏​របាយការណ៍​មិន​ទាន់បានត្រូវបញ្ជាក់​ថា​ពិតបានចែង​ថា​ចំនួន​មនុស្សស្លាប់​មាន​ច្រើន​ជា​ង​ចំនួន​ដែល​ពួក​មន្ត្រី​អាហ្វហ្គានីស្ថាន​បានរាយការណ៍។​

តាលីបង់​បានអះអាងទាមទារ​ការ​ទទួល​ខុស​ត្រូវជា​បន្ទាន់ដល់ការ​វាយ​ប្រហារនេះ។​ អ្នកនាំ​ពាក្យ​ម្នាក់​របស់​ពួក​បះបោរនេះ​បាន​និយាយ​ថា​ទី​ដៅ​នៃការ​វាយ​ប្រហារ​គឺពួកបុគ្គលិក​មួយ​ក្រុម​នៃ​កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​ក្រុង​កាប៊ុល៕

XS
SM
MD
LG