រូបភាពជុំវិញពិភពលោកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ មកពីប្រទេសអេហ្ស៊ីប សហរដ្ឋអាមេរិក អ៊ីតាលី ប៊ុលហ្គារី ឥណ្ឌា បារាំង រុស្ស៊ី អូស្រ្តាលី វេណេស៊ុយអេឡា កូរ៉េខាងជើង និងតួកគី។
រូបភាពជុំវិញពិភពលោក ០៨ មិថុនា ២០១៦

១
សាច់ញ្ញាតិម្នាក់នៃជនរងគ្រោះពីការបំផ្ទុះគ្រាប់បែក ជូតទឹកភ្នែកឲ្យមន្រ្តីប៉ូលិសតួកគី នៅអំឡុងពេលពិធីបុណ្យសពជនរងគ្រោះពីរនាក់នៅឯវិហារឥស្លាម Fatih ក្នុងក្រុងអ៊ីស្តង់ប៊ូល។

២
សិស្សសាលាធ្វើការអបអរសាទរ ខណៈពេលមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានមកដល់ដើម្បីចូលរួមក្នុងការសម្តែង «យើងជាមនុស្សសប្បាយរីករាយជាងគេបំផុតនៅលើពិភពលោក» ដែលជាការសម្តែងដោយសិស្សសាលាដើម្បីអបអរសាទរខួបទី ៧០ឆ្នាំនៃការបង្កើតសហជីពកុមារកូរ៉េ (KCU) ក្នុងរដ្ឋធានីព្យុងយ៉ាង។

៣
ក្រុមអ្នកគាំទ្របក្សប្រឆាំងនៅប្រទេសវេណេស៊ុយអេឡាប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅអំឡុងពេលបាតុកម្មមួយនៅក្រុងការ៉ាកាស កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦។

៤
ទឹកជំនន់ហូរឆ្លងកាត់ស្ពាន Cataract Gorge ក្នុងក្រុង Launceston រដ្ឋ Tasmania ប្រទេសអូស្រ្តាលី។

៥
ក្រុមអ្នកចូលរួមប្រកួតនៅអំឡុងពេលពិធីបុណ្យ «Festival of Possibilities» ដែលជាកម្មវិធីប្រកួតកីឡាកាយសម្បទា និងរបាំប្រចាំឆ្នាំ សម្រាប់មនុស្សអាយុជាង ៥៥ឆ្នាំ នៅក្រុង Krasnoyarsk តំបន់ស៊ីបេរី ប្រទេសរុស្ស៊ី។

៦
ពិព័រណ៌ «Waterfall» ដោយសិល្បករជនជាតិដាណឺមាកលោក Olafur Eliasson នៅក្នុងសួន Chateau de Versailles ភាគខាងត្បូងក្រុងប៉ារីស ប្រទេសបារាំង។

៧
ក្រុមអ្នកស្ម័គ្រចិត្តព្យាយាមបើកមាត់កុមារម្នាក់ ដែលកើតជំងឺហឺតដើម្បីផ្តល់ថ្នាំបន្តក់ នៅក្រុង Hyderbad ប្រទេសឥណ្ឌា។

៨
រូបភាពពីអាកាសបង្ហាញពីពិព័រណ៌ «The Floating Piers» ដោយសិល្បករជនជាតិប៊ុលហ្គារីលោក Christo Vladimirov Yavachev ដែលត្រូវបានស្គាល់តាមឈ្មោះថា Christo នៅលើបឹង Iseo ភាគខាងជើងប្រទេសអ៊ីតាលី។

៩
ជនជាតិអេហ្ស៊ីបលេងជាមួយនឹងកាំជ្រួច ខណៈពេលដែលពួកគេអបអរសាទរខែបុណ្យតមអាហារ Ramadan នៅក្រុងគែរ ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦។

១០
អ្នកបើកយន្តហោះអាក្រូបាតលោក Sean D. Tucker ធ្វើការហោះហើរនៅក្នុងយន្តហោះកៅអីពីរ Oracle Extra ពីលើជើងមេឃក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក។