រូបភាពជុំវិញពិភពលោកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ មកពីប្រទេសសិង្ហបុរី ថៃ អ៊ុយក្រែន អារ៉ាប៊ី សាអូឌីត ប៉ូឡូញ បារាំង ម៉ាសេដូនី ប៉ាគីស្ថាន និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ០៧ មិថុនា ២០១៦

១
បុគ្គលិកផ្សារលក់រាយទំនិញធំជាងគេបង្អស់នៅអាល្លឺម៉ង់ Metro AG ថតរូបសែលហ្វី (Selfie) ជាមួយនឹងមនុស្សយន្តទំហំប៉ុនមនុស្ស HI-4 នៅឯការិយាល័យកណ្តាលរបស់ផ្សារនៅក្រុង Duesseldorf។

២
បុរសម្នាក់លប់មុខនឹងទឹកឲ្យត្រជាក់ខ្លួនដើម្បីទប់នឹងកំដៅនៅអំឡុងខែបុណ្យតមអាហារ Ramadan ក្នុងក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។

៣
រូបសំណាកពីជំនាន់សហភាពសូវៀតត្រូវបានបំបែកចេញនៅជិតក្រុង Olesko តំបន់ Lviv ភាគខាងជើងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦។

៤
មន្រ្តីប៉ូលិសមួយរូបត្រូវបានគប់នឹងប៉េងប៉ោងដាក់ទឹកល័ក្តនៅអំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅក្រុង Skopje ប្រទេសម៉ាសេដូនី កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦។

៥
សិល្បករមួយរូបស្លៀកសំលៀកបំពាក់វីរជន «Zorro» ដើរកាត់កន្លែងសម្រាប់អ្នកគាំទ្រនៅមុនការចាប់ផ្តើមការប្រកួតបាល់ទាត់ជើងឯកអឺរ៉ុប UEFA 2016 European Championship ក្នុងក្រុង Nice ប្រទេសបារាំង កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦។

៦
យោធាឆ័ត្រយោងអាមេរិកពីកងអាកាស 82 Airborne Division និងយន្តហោះ Lockheed C-130 Hercules ត្រូវថតបាននៅអំឡុងពេលលំហាត់សមប្រតិកម្មរហ័ស Swift Response-16 ជាផ្នែកមួយនៃការហ្វឹកហ្វឺន Anaconda-16 រៀបចំឡើងដោយអង្គការណាតូ (Nato) ជិតក្រុង Torun ប្រទេសប៉ូឡូញ។

៧
អ្នកសម្តែងនៅសួនសត្វម្នាក់ដាក់ក្បាលនៅចន្លោះមាត់ក្រពើ អំឡុងពេលធ្វើការសម្តែងទៅកាន់ក្រុមអ្នកទេសចរនៅឯសួនសត្វ Sriracha Tiger ក្នុងខេត្ត Chonburi ភាគខាងជើងក្រុងបាងកក ប្រទេសថៃ។ថ

៨
ជនមូស្លីមប្រមូលផ្តុំគ្នានៅជុំវិញអគារ Kaaba ខាងក្នុងវិហារ Grande Mosque នៅអំឡុងខែតមអាហារ Ramadan ក្នុងក្រុង Mecca ប្រទេសអារ៉ាប៊ី សាអូឌីត កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦។

៩
អ្នកជ្រមុជទឹកមួយរូបហែលក្នុងចំណោមហ្វូងត្រីក្នុងអាងត្រី S.E.A នៅឯរមណីយដ្ឋាន Resorts World Sentosa នៅប្រទេសសិង្ហបុរី ជាផ្នែកមួយនៃការអបអរសាទររយៈពេល ១០ថ្ងៃនៃថ្ងៃបុណ្យមហាសមុទ្រពិភពលោក ដែលចាប់ផ្តើមនៅថ្ងៃទី០៨ ខែមិថុនា។