រូបភាពជុំវិញពិភពលោកថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា សហរដឋ្ឋអាមេរិក ចិន កាហ្សាក់ស្ថាន ម៉ុងហ្គោលី អូទ្រីស និងអាហ្វហ្គានីស្ថាន។
រូបភាពជុំវិញពិភពលោក ០៥ មិថុនា ២០១៨

១
អ្នកជិះសេះម្នាក់ហ្វឹកហាត់ជិះសេះមួយក្បាលក្នុងល្បឿនលឿននៅក្នុងសួន Belmont ក្នុងទីក្រុង Elmont បុរីញូវយ៉ក។

២
ម៉ាស៊ីនច្រូតស្រូវច្រូតស្រូវសាឡីក្នុងកសិដ្ឋានមួយក្នុងទីក្រុង Handan ក្នុងខេត្តភាគឦសានប្រទេសចិនខេត្ត Hebei។

៤
សង្ឃពុទ្ធសាសនាជាន់ខ្ពស់ Lobsang Tayang ដើរនៅខាងក្រៅវត្ត Amarbayasgalant ក្នុងស្រុក Baruunburen ខេត្ត Selenge ប្រទេសម៉ុងហ្គោលី។

៥
បុព្វជិតគ្រិស្តអូស្សូដក់ធ្វើការឲ្យពរនៅខាងមុខកាំជ្រួចផ្លោង Soyuz FG ក្នុងបន្ទាយអាកាស Baikonur Cosmodrome ប្រទេសកាហ្សាក់ស្ថាន។

៦
មនុស្សម្នាទស្សនាកម្អែលភ្នំភ្លើងពីទូកទេសចរមួយនៅមហាសមុទ្រប៉ាស៊ីហ្វិកក្នុងតំបន់ Kapoho ភាគខាងកើតទីក្រុង Pahoa អំឡុងពេលដែលភ្នំភ្លើង Kilauea កំពុងផ្ទុះនៅក្នុងរដ្ឋហាវ៉ៃ។

៧
បាតុករគាំទ្រលោកពូទីនម្នាក់កំពុងធ្វើបាតុកម្មបីខាងមុខវិមានប្រធានាធិបតីក្នុងទីក្រុង Vienna Hofbur ប្រទេសអូទ្រីស មុននឹងទស្សនកិច្ចរបស់ប្រធានាធីបតីរុស្ស៊ី ក្នុងប្រទេសនេះ។

៨
កង់ជាច្រើនត្រូវបានឃើញនៅក្នុងគំនរសម្រាមក្នុងទីក្រុងសៀងហៃប្រទេសចិន។

១០
ក្មេងប្រុសជនជាតិអាហ្វហ្គានីស្ថានម្នាក់ហែលទឹកក្នុងប្រឡាយទឹកភក់នៅជាយក្រុង Mazar-i-Sharif។