រូបភាពជុំវិញពិភពលោកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ មកពីប្រទេសអង់គ្លេស ឥណ្ឌា អ៊ីរ៉ាក់ ហ្វីជី អាល្លឺម៉ង់ កូរ៉េខាងត្បូង អូស្ត្រាលី ចិន និងហុងកុង។
រូបភាពជុំវិញពិភពលោក ០៥ មិថុនា ២០១៧
![ស្ត្រីឥណ្ឌាម្នាក់ប្រមូលវត្ថុប្រើប្រាស់ឡើងវិញនៅកន្លែងចាក់សំរាមនៅជាយក្រុង Hyderabad។](https://gdb.voanews.com/261132ad-2253-465e-8e8d-67eb97d6b70c_w1024_q10_s.jpg)
១
ស្ត្រីឥណ្ឌាម្នាក់ប្រមូលវត្ថុប្រើប្រាស់ឡើងវិញនៅកន្លែងចាក់សំរាមនៅជាយក្រុង Hyderabad។
![លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស និងជាមេដឹកនាំគណបក្សអភិរក្សនិយមគឺលោកស្រី Theresa May ថ្លែងសុន្ទរកថាសម្រាប់យុទ្ធនាការបោះឆ្នោតសកល នៅវិទ្យាស្ថាន Rusi ក្នុងក្រុងឡុងដ៍។](https://gdb.voanews.com/794dd46e-a153-403b-baab-21e9c6e3ad99_w1024_q10_s.jpg)
២
លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស និងជាមេដឹកនាំគណបក្សអភិរក្សនិយមគឺលោកស្រី Theresa May ថ្លែងសុន្ទរកថាសម្រាប់យុទ្ធនាការបោះឆ្នោតសកល នៅវិទ្យាស្ថាន Rusi ក្នុងក្រុងឡុងដ៍។
![ទាហានអ៊ីរ៉ាក់បើករថក្រោះកាត់កម្ទេចអគារមួយ បន្ទាប់ពីអគារនោះត្រូវបានយុទ្ធជនរដ្ឋឥស្លាមវាយកម្ទេច ក្នុងពេលប្រយុទ្ធមួយនៅក្នុងក្រុង Mosul។](https://gdb.voanews.com/f1818665-cc70-4c17-b7f0-4a15ffbc14e2_w1024_q10_s.jpg)
៣
ទាហានអ៊ីរ៉ាក់បើករថក្រោះកាត់កម្ទេចអគារមួយ បន្ទាប់ពីអគារនោះត្រូវបានយុទ្ធជនរដ្ឋឥស្លាមវាយកម្ទេច ក្នុងពេលប្រយុទ្ធមួយនៅក្នុងក្រុង Mosul។
![កីឡាករ Adrian Buchan របស់អូស្ត្រាលីជិះក្តារលើទឹកក្នុងវគ្គទី១ នៃការប្រកួតជិះក្តារលើទឹក OuterKnown Fiji Pro នៅក្នុងកោះ Tavarua ប្រទេសហ្វីជី កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។](https://gdb.voanews.com/eb97f915-5cde-4eb9-93cd-513df6a2dcb3_w1024_q10_s.jpg)
៤
កីឡាករ Adrian Buchan របស់អូស្ត្រាលីជិះក្តារលើទឹកក្នុងវគ្គទី១ នៃការប្រកួតជិះក្តារលើទឹក OuterKnown Fiji Pro នៅក្នុងកោះ Tavarua ប្រទេសហ្វីជី កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
![ខ្លោងទ្វារ Brandenburg ត្រូវបានបំពាក់ភ្លើងពណ៌នៃទង់ជាតិអង់គ្លេសដើម្បីបង្ហាញពីការរួបរួមគ្នាជាមួយនឹងជនរងគ្រោះនៃការវាយប្រហារនាពេលថ្មីៗនេះនៅក្នុងក្រុងឡុងដ៍។ ខ្លោងទ្វារនេះស្ថិតក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/86464db2-2900-48ed-80b5-a4041b64409a_w1024_q10_s.jpg)
៥
ខ្លោងទ្វារ Brandenburg ត្រូវបានបំពាក់ភ្លើងពណ៌នៃទង់ជាតិអង់គ្លេសដើម្បីបង្ហាញពីការរួបរួមគ្នាជាមួយនឹងជនរងគ្រោះនៃការវាយប្រហារនាពេលថ្មីៗនេះនៅក្នុងក្រុងឡុងដ៍។ ខ្លោងទ្វារនេះស្ថិតក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់។
![អ្នកចម្រៀង Ariana Grande សម្តែងក្នុងការប្រគុំតន្ត្រី One Love Manchester សម្រាប់ជនរងគ្រោះនៃការវាយប្រហារនៅតំបន់ Manchester Arena នៅស្តាត Emirates Old Trafford ចក្រភពអង់គ្លេស កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។](https://gdb.voanews.com/94a57f42-65c4-438e-b5f5-0b0f039c972e_w1024_q10_s.jpg)
៦
អ្នកចម្រៀង Ariana Grande សម្តែងក្នុងការប្រគុំតន្ត្រី One Love Manchester សម្រាប់ជនរងគ្រោះនៃការវាយប្រហារនៅតំបន់ Manchester Arena នៅស្តាត Emirates Old Trafford ចក្រភពអង់គ្លេស កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
![លោក Jo Kyung-ho ជនជាតិកូរ៉េខាងត្បូងគោរពបងប្រុសរបស់គាត់ដែលបានស្លាប់ក្នុងសម័យសង្គ្រាមកូរ៉េ ១ថ្ងៃមុនថ្ងៃរំឭកគុណូបការៈរបស់កូរ៉េខាងត្បូង នៅកន្លែងបញ្ចុះសព National Cemetery ក្នុងក្រុងសេអ៊ូល។](https://gdb.voanews.com/12fa0b85-876c-43a5-a262-46a1a1601738_w1024_q10_s.jpg)
៧
លោក Jo Kyung-ho ជនជាតិកូរ៉េខាងត្បូងគោរពបងប្រុសរបស់គាត់ដែលបានស្លាប់ក្នុងសម័យសង្គ្រាមកូរ៉េ ១ថ្ងៃមុនថ្ងៃរំឭកគុណូបការៈរបស់កូរ៉េខាងត្បូង នៅកន្លែងបញ្ចុះសព National Cemetery ក្នុងក្រុងសេអ៊ូល។
![គេថតបានស្នាមផ្លូវយន្តហោះមួយ បន្ទាប់ពីវាហោះចេញពីព្រលានយន្តហោះស៊ីដនី ប្រទេសអូស្ត្រាលី។](https://gdb.voanews.com/deaaa635-8f5d-47b6-832d-c53fbe1b8dc6_w1024_q10_s.jpg)
៨
គេថតបានស្នាមផ្លូវយន្តហោះមួយ បន្ទាប់ពីវាហោះចេញពីព្រលានយន្តហោះស៊ីដនី ប្រទេសអូស្ត្រាលី។
![គូស្នេហ៍ជាច្រើនចូលរួមនៅក្នុងការប្រកួតប្រជែងមួយក្នុងពេលរៀបអាពាហ៍ពិពាហ៍ដ៏ធំរបស់និស្សិតថ្នាក់បណ្ឌិតចំនួន៦៤គូ នៅវិទ្យាស្ថាន Harbin Institute of Technology ដែលជាសាកលវិទ្យាល័យមួយនៅក្នុងក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។](https://gdb.voanews.com/898e14c5-dd26-4e90-a126-4ef8b457f0a2_w1024_q10_s.jpg)
៩
គូស្នេហ៍ជាច្រើនចូលរួមនៅក្នុងការប្រកួតប្រជែងមួយក្នុងពេលរៀបអាពាហ៍ពិពាហ៍ដ៏ធំរបស់និស្សិតថ្នាក់បណ្ឌិតចំនួន៦៤គូ នៅវិទ្យាស្ថាន Harbin Institute of Technology ដែលជាសាកលវិទ្យាល័យមួយនៅក្នុងក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
![នាវា Varyag ដឹកយន្តហោះចម្បាំងរបស់រុស្ស៊ី ចូលចតនៅផែ Kai Tak Cruise Terminal សម្រាប់ទស្សនកិច្ចក្រៅផ្លូវការរយៈពេល៥ថ្ងៃនៅក្រុងហុងកុង។](https://gdb.voanews.com/f93e8cd1-ee5f-4b04-a374-9b33d102ed56_w1024_q10_s.jpg)
១០
នាវា Varyag ដឹកយន្តហោះចម្បាំងរបស់រុស្ស៊ី ចូលចតនៅផែ Kai Tak Cruise Terminal សម្រាប់ទស្សនកិច្ចក្រៅផ្លូវការរយៈពេល៥ថ្ងៃនៅក្រុងហុងកុង។