រូបភាពជុំវិញពិភពលោកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ មកពីប្រទេសឥណ្ឌា កាហ្សាស្តង់ ចិន សហរដ្ឋអាមេរិក បារាំង ម៉ុងហ្គោលី ឥណ្ឌូនេស៊ី និងស៊ីរី។
រូបភាពជុំវិញពិភពលោក ០៥ ឧសភា ២០១៦

១
បុរសជនជាតិស៊ីរីម្នាក់បញ្ចេញប្រតិកម្មបន្ទាប់ពីមានការវាយប្រហារតាមអាកាសពីសំណាក់កងកម្លាំងរដ្ឋាភិបាលនៅតំបន់ Bustan al-Qasr គ្រប់គ្រងដោយក្រុមឧទ្ទាម។

២
ស្រ្តីមូស្លីមធ្វើការបួងសួងនាពេលរសៀល ដែលត្រូវបានហៅថា «Tarawih» ដែលកំណត់នូវថ្ងៃមុនការឈានចូលខែបុណ្យ Ramadan នៅឯវិហារឥស្លាម Istiqlal ក្នុងក្រុងហ្សារកាតា ប្រទេសឥណ្ឌូនេស៊ី។

៣
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry ធ្វើការបាញ់ព្រួញ ខណៈដែលលោកចូលរួមនៅក្នុងពិធីបុណ្យ Naadam ដែលមានការប្រកួតផ្សេងៗដូចជា ការប្រណាំងសេះ ចំបាប់ម៉ុងហ្គោលី និងការប្រកួតបាញ់ធ្នូ នៅក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី។

៤
សត្វជៀមមកដល់ជលមាគ៌ា Segovia ប្រទេសអេស្ប៉ាញនៅអំឡុងពេលពិព័រណ៍ Transhumance លើកទីបួន។

៥
កីឡាករ Novak Djokovic នៃប្រទេសស៊ែបីថើបពានរង្វាន់ បន្ទាប់ពីឈ្នះការប្រកួតកីឡាតេន្នីសវគ្គផ្តាច់ព្រ័ត្រនៅប្រទេសបារាំង លើកីឡាករ Andy Murray នៃប្រទេសអង់គ្លេស ជាមួយនឹងលទ្ធផល ៣-៦,៦-១,៦-២,៦-៤ នៅឯពហុកីឡាដ្ឋាន Roland Garros ក្នុងក្រុងប៉ារីស ប្រទេសបារាំង។

៦
ឧទ្ធម្ភាគចក្រទម្លាក់ទឹកពីលើតំបន់រងការឆេះព្រៃ នៅក្រុង Calabasas រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦។

៧
សមាជិកក្រុមវាយកូនបាល់ Baltimore Orioles សម្តែងការគោរពដល់អ្នកប្រដាល់លោក Muhammad Ali ដោយឈរស្ងៀមស្ងាត់ មុនពេលការប្រកួតជាមួយនឹងក្រុម New York Yankees ក្នុងក្រុង Baltimore កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦។ លោក Ali បានស្លាប់នៅអាយុ ៧៤ឆ្នាំ។

៨
ហ្វូងគោត្រូវបាននាំឆ្លងតំបន់លិចទឹកទៅកាន់ទីទួលខ្ពស់ជិតក្រុង Chenango រដ្ឋ Texas សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦។

៩
ប្រជាជនរាប់ពាន់នាក់ដុតភ្លើងទៀនបំភ្លឺចេញពីទីលាន Victoria Park កោះហុងកុង កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីប្រារព្ធខួបរំលឹកការបង្រ្កាបចលនាគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅឯទីលាន Tiananmen Square ក្នុងឆ្នាំ ១៩៨៩។

១០
អ្នកស្ម័គ្រចិត្តមួយរូបបញ្ចេញប្រតិកម្មនៅអំឡុងពេលការប្រកួតកីឡារត់ដោយមានការលាបពណ៌ YARKOcross ក្នុងក្រុង Almaty ប្រទេសកាហ្សាស្តង់។

១១
សត្វត្រដក់ឈរលើគំនរសំរាម ខណៈដែលក្រុមអ្នករើសសំរាមធ្វើសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ នៅមុនថ្ងៃបុណ្យបរិស្ថានពិភពលោក នៅជាយក្រុង Guwahati រដ្ឋ Assam ប្រទេសឥណ្ឌា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦។