រូបភាពជុំវិញពិភពលោកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ មកពីប្រទេសចិន ឥណ្ឌា ទុយនីស៊ី ក្វាតេម៉ាឡា អេស្ប៉ាញ ស៊ីមបាវ៉េ ឥណ្ឌូណេស៊ី អូទ្រីស និងបង់ក្លាដែស។
រូបភាពជុំវិញពិភពលោក ០៤ មិថុនា ២០១៨
![មនុស្សរាប់ពាន់នាក់ចូលរួមនៅក្នុងការកាន់ភ្លើងទៀនដើម្បីប្រារព្ធខួបលើកទី២៩នៃការបង្ក្រាបចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីលាន Tiananmen ក្នុងក្រុងប៉េកាំង ក្នុងឆ្នាំ១៩៨៩ នៅឧទ្យាន Victoria ក្នុងក្រុងហុងកុង ប្រទេសចិន។](https://gdb.voanews.com/3094c3af-1302-49a4-a3c3-f3149f5c781c_w1024_q10_s.jpg)
១
មនុស្សរាប់ពាន់នាក់ចូលរួមនៅក្នុងការកាន់ភ្លើងទៀនដើម្បីប្រារព្ធខួបលើកទី២៩នៃការបង្ក្រាបចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីលាន Tiananmen ក្នុងក្រុងប៉េកាំង ក្នុងឆ្នាំ១៩៨៩ នៅឧទ្យាន Victoria ក្នុងក្រុងហុងកុង ប្រទេសចិន។
![បុរសម្នាក់ប្រមូលវត្ថុអាចកែច្នៃឡើងវិញបាននៅក្នុងទន្លេ Yamuna ក្នុងក្រុង New Delhi ប្រទេសឥណ្ឌា។](https://gdb.voanews.com/cb304d23-aeba-4100-b79a-a178fe23c45d_w1024_q10_s.jpg)
២
បុរសម្នាក់ប្រមូលវត្ថុអាចកែច្នៃឡើងវិញបាននៅក្នុងទន្លេ Yamuna ក្នុងក្រុង New Delhi ប្រទេសឥណ្ឌា។
![សាច់ញាតិរបស់ជនទេសន្តរប្រវេសន៍ទុយនីស៊ី ដែលបានលង់ទឹកស្លាប់ នៅពេលទូករបស់ពួកគេលិច ស្រែកយំ នៅពេលពួកគេចាកចេញពីកន្លែងដាក់សពនៅមន្ទីរពេទ្យមួយ បន្ទាប់ពីស្គាល់សាកសពនៃសមាជិកគ្រួសាររបស់ពួកគេនៅក្នុងក្រុង Sfax ប្រទេសទុយនីស៊ី។](https://gdb.voanews.com/ae80223b-fe53-4f70-9dbc-65a71b71d5f0_w1024_q10_s.jpg)
៣
សាច់ញាតិរបស់ជនទេសន្តរប្រវេសន៍ទុយនីស៊ី ដែលបានលង់ទឹកស្លាប់ នៅពេលទូករបស់ពួកគេលិច ស្រែកយំ នៅពេលពួកគេចាកចេញពីកន្លែងដាក់សពនៅមន្ទីរពេទ្យមួយ បន្ទាប់ពីស្គាល់សាកសពនៃសមាជិកគ្រួសាររបស់ពួកគេនៅក្នុងក្រុង Sfax ប្រទេសទុយនីស៊ី។
![ប៉ូលិសម្នាក់ភ្លាត់ជើង នៅពេលរត់ចេញពីកម្អែលភ្នំភ្លើង Fuego នៅក្នុងសហគមន៍ San Miguel Los Lotes នៅក្នុងក្រុង Escuintla ប្រទេសក្វាតេម៉ាឡា។](https://gdb.voanews.com/b7f1ffe8-e4a2-49eb-be5b-db8a579133a7_w1024_q10_s.jpg)
៤
ប៉ូលិសម្នាក់ភ្លាត់ជើង នៅពេលរត់ចេញពីកម្អែលភ្នំភ្លើង Fuego នៅក្នុងសហគមន៍ San Miguel Los Lotes នៅក្នុងក្រុង Escuintla ប្រទេសក្វាតេម៉ាឡា។
![បុគ្គលិកជួយសង្គ្រោះម្នាក់បីក្មេងម្នាក់ដែលមានសុទ្ធតែផេះ បន្ទាប់ពីភ្នំភ្លើង Fuego ផ្ទុះនៅក្នុងក្រុង El Rodeo ប្រទេសក្វាតេម៉ាឡា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨។](https://gdb.voanews.com/743846e2-8e4d-4c3e-bfa6-60a27f0752ab_w1024_q10_s.jpg)
៥
បុគ្គលិកជួយសង្គ្រោះម្នាក់បីក្មេងម្នាក់ដែលមានសុទ្ធតែផេះ បន្ទាប់ពីភ្នំភ្លើង Fuego ផ្ទុះនៅក្នុងក្រុង El Rodeo ប្រទេសក្វាតេម៉ាឡា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨។
![សំរាមអណ្តែតពេញប្រឡាយទឹកស្អុយមួយនៅក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។ ប្រធានបទសម្រាប់ទិវាបរិស្ថានពិភពលោកនៅឆ្នាំនេះដែលគេប្រារព្ធនៅថ្ងៃទី៥ ខែមិថុនា គឺ «ប្រយុទ្ធប្រឆាំងនឹងការបំពុលដោយប្លាស្ទិក»។](https://gdb.voanews.com/27e946f4-ea13-4a84-9c7f-6bef1b8f8326_w1024_q10_s.jpg)
៦
សំរាមអណ្តែតពេញប្រឡាយទឹកស្អុយមួយនៅក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។ ប្រធានបទសម្រាប់ទិវាបរិស្ថានពិភពលោកនៅឆ្នាំនេះដែលគេប្រារព្ធនៅថ្ងៃទី៥ ខែមិថុនា គឺ «ប្រយុទ្ធប្រឆាំងនឹងការបំពុលដោយប្លាស្ទិក»។
![បុរស Colacho (ជាមនុស្សតំណាងឲ្យព្រលឹងបិសាច) លោតពីលើក្មេងៗនៅក្នុងពិធីបុណ្យ El salto del Colacho នៅក្នុងភូមិ Castrillo de Murcia ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨។](https://gdb.voanews.com/667a1d62-ca9d-41df-a2cc-e75019dca068_w1024_q10_s.jpg)
៧
បុរស Colacho (ជាមនុស្សតំណាងឲ្យព្រលឹងបិសាច) លោតពីលើក្មេងៗនៅក្នុងពិធីបុណ្យ El salto del Colacho នៅក្នុងភូមិ Castrillo de Murcia ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨។
![បុរសម្នាក់ទាញប៉ាវដែលមានសុទ្ធតែឡាំងក្រដាសសម្រាប់កែច្នៃឡើងវិញ ដើរកាត់សំរាមដែលមិនអាចកែច្នៃឡើងវិញបាន នៅកន្លែងចាក់សំរាម Richmond នៅក្នុងក្រុង Bulawayo ប្រទេសស៊ីមបាវ៉េ។](https://gdb.voanews.com/5ece1f9f-bf1d-4ba7-80fd-f97fc0500a55_w1024_q10_s.jpg)
៨
បុរសម្នាក់ទាញប៉ាវដែលមានសុទ្ធតែឡាំងក្រដាសសម្រាប់កែច្នៃឡើងវិញ ដើរកាត់សំរាមដែលមិនអាចកែច្នៃឡើងវិញបាន នៅកន្លែងចាក់សំរាម Richmond នៅក្នុងក្រុង Bulawayo ប្រទេសស៊ីមបាវ៉េ។
![មនុស្សម្នាដេក នៅពេលពួកគេរងចាំអាហារ នៅក្នុងខែរ៉ាម៉ាឌន នៅព្រះវិហារ Istiqlal នៅក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។](https://gdb.voanews.com/e1eedec8-d207-4d00-8cfb-38db2ae6d6eb_w1024_q10_s.jpg)
៩
មនុស្សម្នាដេក នៅពេលពួកគេរងចាំអាហារ នៅក្នុងខែរ៉ាម៉ាឌន នៅព្រះវិហារ Istiqlal នៅក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
![មនុស្សម្នាចូលរួមនៅក្នុងការប្រកួត Erzberg Rodeo Hare Scramble នៅក្នុងក្រុង Eisenerz ប្រទេសអូទ្រីស កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨។](https://gdb.voanews.com/b6ea7e5a-0df5-4d12-aad2-923b2a199e39_w1024_q10_s.jpg)
១០
មនុស្សម្នាចូលរួមនៅក្នុងការប្រកួត Erzberg Rodeo Hare Scramble នៅក្នុងក្រុង Eisenerz ប្រទេសអូទ្រីស កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨។
![មនុស្សម្នាដើរកាត់ស្ពានមួយនៅលើទន្លេ Buriganga ដែលមានពោរពេញទៅដោយថង់ប្លាស្ទិក និងសំរាមផ្សេងៗទៀត នៅក្នុងក្រុងដាក្កា ប្រទេសបង់ក្លាដែស។](https://gdb.voanews.com/fcdc7144-6ddb-400e-b515-ad79d7ef0add_w1024_q10_s.jpg)
១១
មនុស្សម្នាដើរកាត់ស្ពានមួយនៅលើទន្លេ Buriganga ដែលមានពោរពេញទៅដោយថង់ប្លាស្ទិក និងសំរាមផ្សេងៗទៀត នៅក្នុងក្រុងដាក្កា ប្រទេសបង់ក្លាដែស។