កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៩ មិថុនា ២០១៨
![កីឡាករ Lionel Messi គ្រវែងដបទឹកសុទ្ធនៅពេលហ្វឹកហាត់ត្រៀមខ្លួនប្រកួតបាល់ទាត់ពិភពលោក ជាមួយប្រទេសបារាំងនៅយប់ថ្ងៃសៅរ៍នេះ ក្នុងទីលានហ្វឹកហាត់ក្នុងទីក្រុង Bronnitsy ប្រទេសរុស្ស៊ី។](https://gdb.voanews.com/e341534b-d9af-4226-a2b1-6b9ee633c1be_w1024_q10_s.jpg)
១
កីឡាករ Lionel Messi គ្រវែងដបទឹកសុទ្ធនៅពេលហ្វឹកហាត់ត្រៀមខ្លួនប្រកួតបាល់ទាត់ពិភពលោក ជាមួយប្រទេសបារាំងនៅយប់ថ្ងៃសៅរ៍នេះ ក្នុងទីលានហ្វឹកហាត់ក្នុងទីក្រុង Bronnitsy ប្រទេសរុស្ស៊ី។
![នាង Maya អាយុ៨ឆ្នាំ ជនជាតិស៊ីរីនិងឪពុករបស់នាងដែលកើតមកគ្មានជើង បានមកដល់ឃ្លីនិកមួយនៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីទទួលបានជើងសិប្បនិម្មិតធ្វើពីកៅស៊ូ បន្ទាប់ពីពួកគេបានត្រូវជម្លៀសចេញពីប្រទេសស៊ីរី។ កាលពីដើមខែនេះនាង Maya Merhi ដែលកើតមកដោយគ្មានជើងដោយសារតែជំងឺមុនពេលកើត បានធ្វើដំណើរជុំវិញជំរំជនភៀសខ្លួនដោយមានជើងសិប្បនិម្មិតធ្វើពីផ្លាស្ទិកនិងកំប៉ុង។ ប៉ុន្តែក្រោយពេលរូបភាពនាងត្រូវបានគេផ្សព្វផ្សាយទូទាំងពិភពលោក រូមទាងតាមរយៈទីភ្នាក់ងារ AFP ផងនោះ នាងត្រូវបានគេយកមកកាន់ទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីទទួលការព្យាបាល។ ជីវិតនាងនឹងមានការផ្លាស់ប្តូរ ដោយលោកវេជ្ជបណ្ឌិតនិយាយថា នាងអាចដើរបាន។](https://gdb.voanews.com/d45abe34-a346-4789-a249-417dd5394955_w1024_q10_s.jpg)
២
នាង Maya អាយុ៨ឆ្នាំ ជនជាតិស៊ីរីនិងឪពុករបស់នាងដែលកើតមកគ្មានជើង បានមកដល់ឃ្លីនិកមួយនៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីទទួលបានជើងសិប្បនិម្មិតធ្វើពីកៅស៊ូ បន្ទាប់ពីពួកគេបានត្រូវជម្លៀសចេញពីប្រទេសស៊ីរី។ កាលពីដើមខែនេះនាង Maya Merhi ដែលកើតមកដោយគ្មានជើងដោយសារតែជំងឺមុនពេលកើត បានធ្វើដំណើរជុំវិញជំរំជនភៀសខ្លួនដោយមានជើងសិប្បនិម្មិតធ្វើពីផ្លាស្ទិកនិងកំប៉ុង។ ប៉ុន្តែក្រោយពេលរូបភាពនាងត្រូវបានគេផ្សព្វផ្សាយទូទាំងពិភពលោក រូមទាងតាមរយៈទីភ្នាក់ងារ AFP ផងនោះ នាងត្រូវបានគេយកមកកាន់ទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីទទួលការព្យាបាល។ ជីវិតនាងនឹងមានការផ្លាស់ប្តូរ ដោយលោកវេជ្ជបណ្ឌិតនិយាយថា នាងអាចដើរបាន។
![លោក Steve Schuh ប្រធានប្រតិបត្តិនៃតំបន់ Anne Arundel កាន់កាសែត The Capital Gazette នៅជិតកន្លែងដែលមានការបាញ់ប្រហារលើការិយាល័យសារព័ត៌មាននេះនៅក្រុង Annapolis។ បុរសម្នាក់ដែលមានគ្រាប់បែកផ្សែង និងកាំភ្លើងខ្លី បានបាញ់ប្រហារទៅលើអ្នកកាសែតក្នុងអាគារនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយសម្លាប់មនុស្សជាច្រើននាក់ មុនពេលប៉ូលិសបានមកដល់យ៉ាងប្រញាប់ប្រញាល់ដើម្បីចាប់ខ្លួនជននេះ។](https://gdb.voanews.com/755defed-c87c-4050-bfb6-ea3ba8088ede_w1024_q10_s.jpg)
៣
លោក Steve Schuh ប្រធានប្រតិបត្តិនៃតំបន់ Anne Arundel កាន់កាសែត The Capital Gazette នៅជិតកន្លែងដែលមានការបាញ់ប្រហារលើការិយាល័យសារព័ត៌មាននេះនៅក្រុង Annapolis។ បុរសម្នាក់ដែលមានគ្រាប់បែកផ្សែង និងកាំភ្លើងខ្លី បានបាញ់ប្រហារទៅលើអ្នកកាសែតក្នុងអាគារនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយសម្លាប់មនុស្សជាច្រើននាក់ មុនពេលប៉ូលិសបានមកដល់យ៉ាងប្រញាប់ប្រញាល់ដើម្បីចាប់ខ្លួនជននេះ។
![ស្ត្រីជនជាតិឥណ្ឌាម្នាក់ឲ្យចំណីព្រាបដោយមានគ្រាប់ធញ្ញជាតិ នៅបឹង Pushkar ក្នុងក្រុង Pushkar ស្ថិតនៅរដ្ឋ Rajasthan របស់ប្រទេសឥណ្ឌា។](https://gdb.voanews.com/6bef5e0a-630a-4c05-8f5f-d6a0134b880b_w1024_q10_s.jpg)
៤
ស្ត្រីជនជាតិឥណ្ឌាម្នាក់ឲ្យចំណីព្រាបដោយមានគ្រាប់ធញ្ញជាតិ នៅបឹង Pushkar ក្នុងក្រុង Pushkar ស្ថិតនៅរដ្ឋ Rajasthan របស់ប្រទេសឥណ្ឌា។
![បុរសម្នាក់ទាត់បាល់នៅពេលគាត់ចូលរួមក្នុងព្រឹត្តិការណ៍មួយដើម្បីអបអរដល់ទិវាជាតិ«វាសស្រែ» ដែលគេហៅម្យ៉ាងទៀតថា Asar Pandra ដែលជាពេលរំលឹកដល់ការចាប់ផ្ដើមនៃការដាំដុះនៅលើវាលស្រែ នៅពេលដែលវដូវមូសុងបានមកដល់ នៅទីក្រុង Lalitpur ប្រទេសនេប៉ាល់។](https://gdb.voanews.com/0b54cb5b-2f8c-487b-9b39-dbf1ccfa74a3_w1024_q10_s.jpg)
៥
បុរសម្នាក់ទាត់បាល់នៅពេលគាត់ចូលរួមក្នុងព្រឹត្តិការណ៍មួយដើម្បីអបអរដល់ទិវាជាតិ«វាសស្រែ» ដែលគេហៅម្យ៉ាងទៀតថា Asar Pandra ដែលជាពេលរំលឹកដល់ការចាប់ផ្ដើមនៃការដាំដុះនៅលើវាលស្រែ នៅពេលដែលវដូវមូសុងបានមកដល់ នៅទីក្រុង Lalitpur ប្រទេសនេប៉ាល់។
![ក្រុមអ្នកចម្រៀងរបស់ប្រទេសបេឡារុស ចូលរួមក្នុងពិធីបើកវិមានសម្រាប់ជនរងគ្រោះដោយសង្គ្រាមលោកលើកទី២ នៅលើវាលនៃអតីតជំរំគាបសង្កត់របស់របបណាស៊ី នៅទីក្រុង Trostenets នៅក្បែរទីក្រុងមិនស្តិ៍។](https://gdb.voanews.com/6cc811ad-4470-4763-8dd4-a545f031076e_w1024_q10_s.jpg)
៦
ក្រុមអ្នកចម្រៀងរបស់ប្រទេសបេឡារុស ចូលរួមក្នុងពិធីបើកវិមានសម្រាប់ជនរងគ្រោះដោយសង្គ្រាមលោកលើកទី២ នៅលើវាលនៃអតីតជំរំគាបសង្កត់របស់របបណាស៊ី នៅទីក្រុង Trostenets នៅក្បែរទីក្រុងមិនស្តិ៍។
![ក្មេងស្រីជនជាតិប៉ាឡេស្ទីនម្នាក់ឈរនៅក្នុងផ្សែង ក្នុងពេលប៉ះទង្គិចជាមួយទាហានអ៊ីស្រាអែល នៅពេលមានការធ្វើបាតុកម្មមួយនៅជិតអាគាររបស់ជនជាតិជ្វីស Beit El ជិតក្រុង Ramallah ក្នុងតំបន់ West Bank។](https://gdb.voanews.com/caf87ee2-55b2-49c6-9859-e876d0e715a9_w1024_q10_s.jpg)
៧
ក្មេងស្រីជនជាតិប៉ាឡេស្ទីនម្នាក់ឈរនៅក្នុងផ្សែង ក្នុងពេលប៉ះទង្គិចជាមួយទាហានអ៊ីស្រាអែល នៅពេលមានការធ្វើបាតុកម្មមួយនៅជិតអាគាររបស់ជនជាតិជ្វីស Beit El ជិតក្រុង Ramallah ក្នុងតំបន់ West Bank។
![រុកកែត SpaceX Falcon 9 បានចេញទៅក្នុងលំហដើម្បីដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ដោយហោះពីលើ Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក។](https://gdb.voanews.com/a7cc8221-68d7-4f4f-8a07-1b825b7d05b1_w1024_q10_s.jpg)
៨
រុកកែត SpaceX Falcon 9 បានចេញទៅក្នុងលំហដើម្បីដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ដោយហោះពីលើ Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក។
![ក្រុមជនអន្តោប្រវេសន៍កំពុងរង់ចាំការរត់ឯកសារនិងការធ្វើសម្ភាសន៍ដោយអាជ្ញាធរ នៅមណ្ឌលទទួលជនទេសន្តរប្រវេសន៍នៅទីក្រុង Marsa ប្រទេសម៉ាល់ត៍។](https://gdb.voanews.com/33fad3ac-2042-4dda-815b-19e70aa597b2_w1024_q10_s.jpg)
៩
ក្រុមជនអន្តោប្រវេសន៍កំពុងរង់ចាំការរត់ឯកសារនិងការធ្វើសម្ភាសន៍ដោយអាជ្ញាធរ នៅមណ្ឌលទទួលជនទេសន្តរប្រវេសន៍នៅទីក្រុង Marsa ប្រទេសម៉ាល់ត៍។
![សកម្មជនគាំទ្រជនអន្តោប្រវេសន៍រុំភួយពណ៌ទឹកប្រាក់ ដែលជានិម្មិតសញ្ញាសម្រាប់ក្មេងៗជនអន្តោប្រវេសន៍ដែលគេឃើញមានរុំភួយស្រដៀងគ្នានេះ នៅអាគារសម្រាប់ឃុំឃាំងនៅព្រំដែនសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក ក្នុងរដ្ឋតិចសាស។ ពួកគេកំពុងធ្វើការតវ៉ានៅអាគារ Hart របស់ព្រឹទ្ធសភា បន្ទាប់ពីបានហែក្បួនទៅកាន់វិមានកាពីតូល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/faa55514-5b2f-4356-82b9-8e1754046064_w1024_q10_s.jpg)
១០
សកម្មជនគាំទ្រជនអន្តោប្រវេសន៍រុំភួយពណ៌ទឹកប្រាក់ ដែលជានិម្មិតសញ្ញាសម្រាប់ក្មេងៗជនអន្តោប្រវេសន៍ដែលគេឃើញមានរុំភួយស្រដៀងគ្នានេះ នៅអាគារសម្រាប់ឃុំឃាំងនៅព្រំដែនសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក ក្នុងរដ្ឋតិចសាស។ ពួកគេកំពុងធ្វើការតវ៉ានៅអាគារ Hart របស់ព្រឹទ្ធសភា បន្ទាប់ពីបានហែក្បួនទៅកាន់វិមានកាពីតូល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។