រូបភាពជុំវិញពិភពលោកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ មកពីប្រទេសហ្វីលីពីន អ៊ីរ៉ង់ ហុងកុង អង់គ្លេស អេស្ប៉ាញ ស្វ៊ីស ជប៉ុន ក្រិក ស្រីលង្កា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
រូបភាពជុំវិញពិភពលោក ២៩ មិថុនា ២០១៧
![ប៉ូលិសជាតិហ្វីលីពីនបិទទ្វារបន្ទាប់ពីឆែកឆេរផ្ទះមួយ ខណៈដែលទាហានរដ្ឋាភិបាលបន្តវាយប្រហារលើក្រុមបះបោរចេញពីក្រុម Maute ក្នុងក្រុង Marawi។](https://gdb.voanews.com/b07acaea-16cf-432a-a657-41aa817c58ec_w1024_q10_s.jpg)
១
ប៉ូលិសជាតិហ្វីលីពីនបិទទ្វារបន្ទាប់ពីឆែកឆេរផ្ទះមួយ ខណៈដែលទាហានរដ្ឋាភិបាលបន្តវាយប្រហារលើក្រុមបះបោរចេញពីក្រុម Maute ក្នុងក្រុង Marawi។
![ជនស៊ីវិលអ៊ីរ៉ង់រត់ភៀសខ្លួន ខណៈដែលកងកម្លាំងពិសេសអ៊ីរ៉ង់វាយប្រហារទៅលើទីតាំងរបស់យុទ្ធជនរដ្ឋឥស្លាមនៅក្នុងក្រុង Mosul។](https://gdb.voanews.com/6cdf3c1c-5e2d-497a-8e6e-4c3b0524b547_w1024_q10_s.jpg)
២
ជនស៊ីវិលអ៊ីរ៉ង់រត់ភៀសខ្លួន ខណៈដែលកងកម្លាំងពិសេសអ៊ីរ៉ង់វាយប្រហារទៅលើទីតាំងរបស់យុទ្ធជនរដ្ឋឥស្លាមនៅក្នុងក្រុង Mosul។
![ស្ត្រីម្នាក់ឈរនៅពីមុខការតុបតែងភ្លើងពណ៌ ដែលត្រូវបានគេតាំងដើម្បីសាទរខួបទី២០នៃការប្រគល់ក្រុងហុងកុងឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ចិន។](https://gdb.voanews.com/1b13b483-8fe7-462a-a073-261839733752_w1024_q10_s.jpg)
៣
ស្ត្រីម្នាក់ឈរនៅពីមុខការតុបតែងភ្លើងពណ៌ ដែលត្រូវបានគេតាំងដើម្បីសាទរខួបទី២០នៃការប្រគល់ក្រុងហុងកុងឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ចិន។
![កីឡាការនី Jelena Ostapenko របស់ឡេតូនីសាទរ បន្ទាប់ពីឈ្នះការប្រកួតជុំទី២ទល់នឹងកីឡាការនី Johanna Konta របស់ចក្រភពអង់គ្លេស ក្នុងពេលប្រកួតវាយតែននីសអន្តរជាតិ ATP Aegon នៅក្នុងក្រុង Eastbourne ភាគខាងត្បូងនៃប្រទេសអង់គ្លេស។](https://gdb.voanews.com/999b28a0-3b0b-46c4-9ee1-8c54827d3ced_w1024_q10_s.jpg)
៤
កីឡាការនី Jelena Ostapenko របស់ឡេតូនីសាទរ បន្ទាប់ពីឈ្នះការប្រកួតជុំទី២ទល់នឹងកីឡាការនី Johanna Konta របស់ចក្រភពអង់គ្លេស ក្នុងពេលប្រកួតវាយតែននីសអន្តរជាតិ ATP Aegon នៅក្នុងក្រុង Eastbourne ភាគខាងត្បូងនៃប្រទេសអង់គ្លេស។
![អគារ Agbar ត្រូវបានគេបំពាក់ភ្លើងជាពណ៌ឥន្ទធនូក្នុងទិវា World Pride ក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។](https://gdb.voanews.com/ac050edc-2c18-45a3-910d-9aad3444b28c_w1024_q10_s.jpg)
៥
អគារ Agbar ត្រូវបានគេបំពាក់ភ្លើងជាពណ៌ឥន្ទធនូក្នុងទិវា World Pride ក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។
![បុរសម្នាក់ចែវទូកក្នុងថ្ងៃមានខ្យល់នៅលើបឹង Leman ក្នុងក្រុង Cully ប្រទេសស្វ៊ីស។](https://gdb.voanews.com/4d07ff49-686c-4fdf-a5a8-64110592d580_w1024_q10_s.jpg)
៦
បុរសម្នាក់ចែវទូកក្នុងថ្ងៃមានខ្យល់នៅលើបឹង Leman ក្នុងក្រុង Cully ប្រទេសស្វ៊ីស។
![សិស្សានុសិស្សមកពីសាលាបឋមសិក្សា Corazon Aquino ចូលរួមក្នុងការហ្វឹកហាត់ការការពារខ្លួនទៅនឹងការរញ្ជួយដីនៅក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន។](https://gdb.voanews.com/91163b12-e3ab-43b2-be83-a0b4455518e0_w1024_q10_s.jpg)
៧
សិស្សានុសិស្សមកពីសាលាបឋមសិក្សា Corazon Aquino ចូលរួមក្នុងការហ្វឹកហាត់ការការពារខ្លួនទៅនឹងការរញ្ជួយដីនៅក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន។
![ត្រីយន្ត (ត្រីដែលធ្វើឡើងពីគ្រឿងយន្ត) ដែលត្រូវបានគេស្គាល់ថា MIRO ត្រូវបានផលិតឡើងដោយក្រុមហ៊ុនកូរ៉េខាងត្បូងឈ្មោះ AIRO។ ត្រីនេះត្រូវបានគេថតបាននៅក្នុងអាងទឹកមួយក្នុងពេលតាំងបង្ហាញនៅក្នុងការតាំងពិព័រណ៍ Advanced Content Technology Expo ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។](https://gdb.voanews.com/fbb72d5d-4761-42f7-8cb7-acee2309e1fd_w1024_q10_s.jpg)
៨
ត្រីយន្ត (ត្រីដែលធ្វើឡើងពីគ្រឿងយន្ត) ដែលត្រូវបានគេស្គាល់ថា MIRO ត្រូវបានផលិតឡើងដោយក្រុមហ៊ុនកូរ៉េខាងត្បូងឈ្មោះ AIRO។ ត្រីនេះត្រូវបានគេថតបាននៅក្នុងអាងទឹកមួយក្នុងពេលតាំងបង្ហាញនៅក្នុងការតាំងពិព័រណ៍ Advanced Content Technology Expo ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។
![ស្ត្រីម្នាក់ដើរកាត់គំនរសំរាម និងសារនៅជញ្ជាំងជាភាសាក្រិកដែលសរសេរថា «ហាមចោលសំរាម» នៅក្នុងសង្កាត់ Kaminia។ អ្នកប្រមូលសំរាមរបស់ក្រុងបានធ្វើការកូដកម្មរយៈពេល១៤ថ្ងៃ ដែលធ្វើឲ្យមានសំរាមគរគ្នានៅទូទាំងក្រុងអាថែន។](https://gdb.voanews.com/cc5fee2f-b12e-486e-94d6-a58b16834b51_w1024_q10_s.jpg)
៩
ស្ត្រីម្នាក់ដើរកាត់គំនរសំរាម និងសារនៅជញ្ជាំងជាភាសាក្រិកដែលសរសេរថា «ហាមចោលសំរាម» នៅក្នុងសង្កាត់ Kaminia។ អ្នកប្រមូលសំរាមរបស់ក្រុងបានធ្វើការកូដកម្មរយៈពេល១៤ថ្ងៃ ដែលធ្វើឲ្យមានសំរាមគរគ្នានៅទូទាំងក្រុងអាថែន។
![ក្រុមនេនមួយក្រុមថតរូបនៅវត្តមួយនៅក្នុងក្រុងកូឡុំបូ ប្រទេសស្រីលង្កា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។](https://gdb.voanews.com/776d68d2-1ef4-4762-a5a9-0de64188e247_w1024_q10_s.jpg)
១០
ក្រុមនេនមួយក្រុមថតរូបនៅវត្តមួយនៅក្នុងក្រុងកូឡុំបូ ប្រទេសស្រីលង្កា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។
![កីឡាករ Ben Revere របស់ក្រុម Los Angeles Angels (រូបឆ្វេង) ត្រូវបានសមាជិកក្រុមជះទឹកដាក់ បន្ទាប់ពីទទួកបានពិន្ទុឈ្នះ ក្នុងពេលប្រកួតបាល់ Baseball ទល់នឹងក្រុម Los Angeles Dodgers នៅក្នុងក្រុង Anaheim រដ្ឋ California កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។](https://gdb.voanews.com/4d5abcf9-a5b7-47c6-9c16-7577106a67d8_w1024_q10_s.jpg)
១១
កីឡាករ Ben Revere របស់ក្រុម Los Angeles Angels (រូបឆ្វេង) ត្រូវបានសមាជិកក្រុមជះទឹកដាក់ បន្ទាប់ពីទទួកបានពិន្ទុឈ្នះ ក្នុងពេលប្រកួតបាល់ Baseball ទល់នឹងក្រុម Los Angeles Dodgers នៅក្នុងក្រុង Anaheim រដ្ឋ California កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។
![សមាជិកនៃសហព័ន្ធតៃក្វាន់ដូអន្តរជាតិដែលដឹកនាំដោយកូរ៉េខាងជើងបង្ហាញជំនាញរបស់ពួកគេនៅក្នុងទីស្នាក់ការតៃក្វាន់ដូពិភពលោកក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។](https://gdb.voanews.com/daaa9f1d-d5dc-43b5-9af0-4ff4e9d703f4_w1024_q10_s.jpg)
១២
សមាជិកនៃសហព័ន្ធតៃក្វាន់ដូអន្តរជាតិដែលដឹកនាំដោយកូរ៉េខាងជើងបង្ហាញជំនាញរបស់ពួកគេនៅក្នុងទីស្នាក់ការតៃក្វាន់ដូពិភពលោកក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។