កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៨ មិថុនា ២០១៨
![ក្មេងអន្តោប្រវេសន៍ម្នាក់និងយុវជនផ្សេងទៀតកំពុងមើលទូរទស្សន៍នៅពេលពួកគេរង់ចាំស្ត្រីទីមួយ Melania Trump នៅអាគារសម្រាប់ឃុំជនអន្តោប្រវេសន៍ ក្នុងទីក្រុង Tucson រដ្ឋអារីសូណា។](https://gdb.voanews.com/e9530a38-d40b-450c-8d34-199242a5f1b9_w1024_q10_s.jpg)
១
ក្មេងអន្តោប្រវេសន៍ម្នាក់និងយុវជនផ្សេងទៀតកំពុងមើលទូរទស្សន៍នៅពេលពួកគេរង់ចាំស្ត្រីទីមួយ Melania Trump នៅអាគារសម្រាប់ឃុំជនអន្តោប្រវេសន៍ ក្នុងទីក្រុង Tucson រដ្ឋអារីសូណា។
![ប្រធានគណៈកម្មាធិការអឺរ៉ុប លោក Jean-Claude Juncker ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងជំនួបកំពូលមេដឹកនាំសហភាពអឺរ៉ុប ដែលកំពុងពិភាក្សាអំពីបញ្ហាជនចំណាកស្រុក ការចាកចេញរបស់ប្រទេសអង់គ្លេសពីសហភាបអឺរ៉ុប ការកែទម្រង់តំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ នៅអគាការ Europa ក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។](https://gdb.voanews.com/42998d42-bccd-4f09-8b1f-f64473d79209_w1024_q10_s.jpg)
២
ប្រធានគណៈកម្មាធិការអឺរ៉ុប លោក Jean-Claude Juncker ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងជំនួបកំពូលមេដឹកនាំសហភាពអឺរ៉ុប ដែលកំពុងពិភាក្សាអំពីបញ្ហាជនចំណាកស្រុក ការចាកចេញរបស់ប្រទេសអង់គ្លេសពីសហភាបអឺរ៉ុប ការកែទម្រង់តំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ នៅអគាការ Europa ក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។
![ក្រុមអ្នកគាំទ្រកីឡាបាល់ទាត់ប្រទេសសេនេហ្គាល់ កំពុងមើលការប្រកួតនៅក្នុងពូល H រវាងប្រទេសសេនេហ្គាល់ និងប្រទេសកូឡុំប៊ីនៅលើផ្ទាំងបញ្ចាំងដ៏ធំមួយ ក្នុងទីក្រុងដាកា ប្រទេសសេនេហ្គាល់។ ](https://gdb.voanews.com/af79d6fc-f772-449a-a4ca-0e526afef33c_w1024_q10_s.jpg)
៣
ក្រុមអ្នកគាំទ្រកីឡាបាល់ទាត់ប្រទេសសេនេហ្គាល់ កំពុងមើលការប្រកួតនៅក្នុងពូល H រវាងប្រទេសសេនេហ្គាល់ និងប្រទេសកូឡុំប៊ីនៅលើផ្ទាំងបញ្ចាំងដ៏ធំមួយ ក្នុងទីក្រុងដាកា ប្រទេសសេនេហ្គាល់។
![សាច់ញាតិនៃសមាជិកអ្នកកាសែត El Comercio កំពុងឱបគ្នានៅពេលមឈូសដែលដាក់តម្កល់អដ្ឋិធាតុអ្នកជាទីស្រឡាញ់របស់គេ ត្រូវបានគេយកទៅដាក់លើយន្តហោះដើម្បីយកទៅកាន់ទីក្រុង Quito ដោយចាកចេញពីព្រលានយន្តហោះ Alfonso Bonilla Aragon ក្នុងទីក្រុង Palmira ប្រទេសកូឡុំប៊ី។ អ្នកកាសែត២នាក់ រួមមានឈ្មោះ Javier Ortega និង Paul Rivas រួមទាំងអ្នកបើកបរម្នាក់ឈ្មោះ Efrain Segarra ត្រូវបានគេចាប់ជំរិត ហើយសម្លាប់ចោលក្នុងពេលចុះយកព័ត៌មានអំពីអំពើហិង្សានៅព្រំដែនដាច់ស្រយ៉ាលនៃប្រទេសកូឡុំប៊ី។ ប្រទេសទាំងពីរនេះកំពុងបញ្ជូនកម្លាំងតាមរកឃាតករដែលបានសម្លាប់ពួកគេ។](https://gdb.voanews.com/36e440dd-ba31-4fda-a886-59829df20b29_w1024_q10_s.jpg)
៤
សាច់ញាតិនៃសមាជិកអ្នកកាសែត El Comercio កំពុងឱបគ្នានៅពេលមឈូសដែលដាក់តម្កល់អដ្ឋិធាតុអ្នកជាទីស្រឡាញ់របស់គេ ត្រូវបានគេយកទៅដាក់លើយន្តហោះដើម្បីយកទៅកាន់ទីក្រុង Quito ដោយចាកចេញពីព្រលានយន្តហោះ Alfonso Bonilla Aragon ក្នុងទីក្រុង Palmira ប្រទេសកូឡុំប៊ី។ អ្នកកាសែត២នាក់ រួមមានឈ្មោះ Javier Ortega និង Paul Rivas រួមទាំងអ្នកបើកបរម្នាក់ឈ្មោះ Efrain Segarra ត្រូវបានគេចាប់ជំរិត ហើយសម្លាប់ចោលក្នុងពេលចុះយកព័ត៌មានអំពីអំពើហិង្សានៅព្រំដែនដាច់ស្រយ៉ាលនៃប្រទេសកូឡុំប៊ី។ ប្រទេសទាំងពីរនេះកំពុងបញ្ជូនកម្លាំងតាមរកឃាតករដែលបានសម្លាប់ពួកគេ។
![កីឡាករ Yerry Mina របស់ប្រទេសកូឡុំប៊ី លោតទាត់បាល់ក្នុងពេលប្រកួតក្នុងពូល H រវាងក្រុមកីឡាប្រទេសសេនេហ្គាល់ និងប្រទេសកូឡុំប៊ី នៅកីឡដ្ឋាន Samara ប្រទេសរុស្ស៊ី។](https://gdb.voanews.com/954825aa-e83b-4dbc-9830-d3aa04a2d148_w1024_q10_s.jpg)
៥
កីឡាករ Yerry Mina របស់ប្រទេសកូឡុំប៊ី លោតទាត់បាល់ក្នុងពេលប្រកួតក្នុងពូល H រវាងក្រុមកីឡាប្រទេសសេនេហ្គាល់ និងប្រទេសកូឡុំប៊ី នៅកីឡដ្ឋាន Samara ប្រទេសរុស្ស៊ី។
![ប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos (ស្តាំ) និងកូនប្រុស Esteban ក៏ដូចជាសមាជិកនៃកងកម្លាំងប្រទេសកូឡុំប៊ីផ្សេងទៀត អបអរសាទរនៅពេលពួកគេមើលការប្រកួតបាល់ទាត់ពិភពលោក រវាងប្រទសសេនេហ្គាល់ និងប្រទេសកូឡុំប៊ី នៅមូលដ្ឋានយោធាក្នុងទីក្រុង Tolemaida ប្រទេសកូឡុំប៊ី។](https://gdb.voanews.com/480f2180-c48b-4fad-9dc9-ebad40b1f4e1_w1024_q10_s.jpg)
៦
ប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos (ស្តាំ) និងកូនប្រុស Esteban ក៏ដូចជាសមាជិកនៃកងកម្លាំងប្រទេសកូឡុំប៊ីផ្សេងទៀត អបអរសាទរនៅពេលពួកគេមើលការប្រកួតបាល់ទាត់ពិភពលោក រវាងប្រទសសេនេហ្គាល់ និងប្រទេសកូឡុំប៊ី នៅមូលដ្ឋានយោធាក្នុងទីក្រុង Tolemaida ប្រទេសកូឡុំប៊ី។
![ក្មេងស្រីជនជាតិរ៉ូហ៊ីងយ៉ា កំពុងទូលអុសនៅលើក្បាលនៅពេលពួកគេត្រឡប់មកកាន់ជំរំជនភៀសខ្លួន Kutupalong ក្នុងប្រទេសបង់ក្លាដែស។](https://gdb.voanews.com/ba7af995-c293-4c4d-b2c8-8b624331d1bf_w1024_q10_s.jpg)
៧
ក្មេងស្រីជនជាតិរ៉ូហ៊ីងយ៉ា កំពុងទូលអុសនៅលើក្បាលនៅពេលពួកគេត្រឡប់មកកាន់ជំរំជនភៀសខ្លួន Kutupalong ក្នុងប្រទេសបង់ក្លាដែស។
![ក្រុមអ្នកជួយសង្គ្រោះកំពុងឈរនៅកណ្ដាលកម្ទេចនៃយន្តហោះឯកជនមួយដែលបានធ្លាក់នៅតំបន់ Ghatkopar ក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។](https://gdb.voanews.com/3cbb5c59-b2c5-4f3f-9d30-835c3f6604b3_w1024_q10_s.jpg)
៨
ក្រុមអ្នកជួយសង្គ្រោះកំពុងឈរនៅកណ្ដាលកម្ទេចនៃយន្តហោះឯកជនមួយដែលបានធ្លាក់នៅតំបន់ Ghatkopar ក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។
![ក្រុមអ្នកគាំទ្របេក្ខជនប្រធានាធិបតី Andres Manuel Lopez Obrador នៃគណបក្ស MORENA កំពុងរង់លោកចាំនៅកីឡដ្ឋាន Azteca នៅថ្ងៃបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងទីក្រុង Mexico City។](https://gdb.voanews.com/f684ec80-9003-4834-a499-399069a6ea10_w1024_q10_s.jpg)
៩
ក្រុមអ្នកគាំទ្របេក្ខជនប្រធានាធិបតី Andres Manuel Lopez Obrador នៃគណបក្ស MORENA កំពុងរង់លោកចាំនៅកីឡដ្ឋាន Azteca នៅថ្ងៃបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងទីក្រុង Mexico City។
![សកម្មជននៃក្រុមជនជាតិភាគតិចឥណ្ឌា Mapuche កំពុងប្រយុទ្ធជាមួយប៉ូលិសបង្ក្រាបបាតុកម្ម នៅក្នុងបឹងមួយនៅមុខអាគាររដ្ឋាភិបាល ក្នុងពេលមានការធ្វើបាតុកម្មទាមទារយុត្តិធម៌សម្រាប់អ្នកទោសជនជាតិភាគតិច Mapuche ក្នុងទីក្រុងសាន់ត្យាហ្គោ ប្រទេសឈីលី។](https://gdb.voanews.com/1b527f64-440f-47bd-b7c3-48b196fa3098_w1024_q10_s.jpg)
១០
សកម្មជននៃក្រុមជនជាតិភាគតិចឥណ្ឌា Mapuche កំពុងប្រយុទ្ធជាមួយប៉ូលិសបង្ក្រាបបាតុកម្ម នៅក្នុងបឹងមួយនៅមុខអាគាររដ្ឋាភិបាល ក្នុងពេលមានការធ្វើបាតុកម្មទាមទារយុត្តិធម៌សម្រាប់អ្នកទោសជនជាតិភាគតិច Mapuche ក្នុងទីក្រុងសាន់ត្យាហ្គោ ប្រទេសឈីលី។
![ក្រុមអ្នកស្រុកកំពុងត្រងទឹកពីកន្លែងផ្គត់ផ្គង់ទឹករបស់រដ្ឋ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។](https://gdb.voanews.com/e4a1d802-7248-4188-8f48-df7f240472e4_w1024_q10_s.jpg)
១១
ក្រុមអ្នកស្រុកកំពុងត្រងទឹកពីកន្លែងផ្គត់ផ្គង់ទឹករបស់រដ្ឋ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។