រូបភាពជុំវិញពិភពលោកថ្ងៃ ២៨ ខែ មិថុនា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជាសហរដ្ឋអាមេរិក ចិន អ៊ីស្រាអែល ជប៉ុន ហ្វីលីពីន អូស្រ្តាលី និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ២៨ មិថុនា ២០១៧
![សាសនិកជនកាន់ទៀននៅពេលដែលសម្តេចប៉ាប Pope Francis ប្រារព្ធ Corpus Domini បន្ទាប់ពីក្បួនដង្ហែពីផ្លូវ St. John ព្រះវិហារ Lateran Basilica ទៅកាន់ព្រះវិហារ St. Mary Major Basilica ដើម្បីប្រារព្ធពិធីបុណ្យ «ខ្លួននិងឈាម» ព្រះយេស៊ូ នៅក្នុងទីក្រុងរ៉ូម។](https://gdb.voanews.com/1b6b133e-8707-4784-8cea-4029874b3328_w1024_q10_s.jpg)
១
សាសនិកជនកាន់ទៀននៅពេលដែលសម្តេចប៉ាប Pope Francis ប្រារព្ធ Corpus Domini បន្ទាប់ពីក្បួនដង្ហែពីផ្លូវ St. John ព្រះវិហារ Lateran Basilica ទៅកាន់ព្រះវិហារ St. Mary Major Basilica ដើម្បីប្រារព្ធពិធីបុណ្យ «ខ្លួននិងឈាម» ព្រះយេស៊ូ នៅក្នុងទីក្រុងរ៉ូម។
![មេដឹកនាំបាតុកម្មនិស្សិត Joshua Wong ស្រែកនៅពេលដែលលោកត្រូវបានចាប់ខ្លួនរួមទាំងក្រុមបាតុករនៅវិមានដែលតំណាងទីក្រុងដែលបានប្រគល់ការកាន់កាប់ពីអង់គ្លេសមកចិន មួយថ្ងៃមុនប្រធានាធិបតីចិន Xi Jinping មកដល់ដើម្បីអបអរនៅទីក្រុងហុងកុង។](https://gdb.voanews.com/645fa9bb-2c31-434b-bd7f-163df6aa0272_w1024_q10_s.jpg)
២
មេដឹកនាំបាតុកម្មនិស្សិត Joshua Wong ស្រែកនៅពេលដែលលោកត្រូវបានចាប់ខ្លួនរួមទាំងក្រុមបាតុករនៅវិមានដែលតំណាងទីក្រុងដែលបានប្រគល់ការកាន់កាប់ពីអង់គ្លេសមកចិន មួយថ្ងៃមុនប្រធានាធិបតីចិន Xi Jinping មកដល់ដើម្បីអបអរនៅទីក្រុងហុងកុង។
![មនុស្សម្នារប្រមូលផ្តុំនៅខាងមុខឆ្នេរ Marine Drive ដើម្បីត្រូវរលកបោកចំនៅពេលជំនោរខ្ពស់ក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។](https://gdb.voanews.com/88a19b43-f5b9-4833-b2a2-70b9cfcf48f5_w1024_q10_s.jpg)
៣
មនុស្សម្នារប្រមូលផ្តុំនៅខាងមុខឆ្នេរ Marine Drive ដើម្បីត្រូវរលកបោកចំនៅពេលជំនោរខ្ពស់ក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។
![បុរសជនជាតិភាគតិចម្នាក់ពី កោះ Torres Strait ស្លៀកពាក់ប្រពៃណីសម្តែងក្នុងពិធីស្វាគមន៍មួយនៅវិមានរដ្ឋាភិបាលក្នុងទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី។](https://gdb.voanews.com/df4c981e-4a92-4a79-9040-b6b513313269_w1024_q10_s.jpg)
៤
បុរសជនជាតិភាគតិចម្នាក់ពី កោះ Torres Strait ស្លៀកពាក់ប្រពៃណីសម្តែងក្នុងពិធីស្វាគមន៍មួយនៅវិមានរដ្ឋាភិបាលក្នុងទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី។
![កម្មវិធីពន្លឺភ្លើងមួយឈ្មោះ «Vivid» បានប្តូររូបរាងOpera House ក្នុងទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី។](https://gdb.voanews.com/629a2184-435f-467c-8c2f-8ad2f5752058_w1024_q10_s.jpg)
៥
កម្មវិធីពន្លឺភ្លើងមួយឈ្មោះ «Vivid» បានប្តូររូបរាងOpera House ក្នុងទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី។
![ស្រ្តីជាច្រើនបានស្លៀកពាក់ជាអ្នកបម្រើស្រីពីរឿងប្រលោមលោក ខ្សែភាពយន្តខ្លីនិងភាគ «The Handmaid's Tale» បង្ហាញពីការប្រឆាំងនឹងសេចក្តីព្រៀងច្បាប់សេវាសុខភាពរបស់សភាអាមេរិកខាងគណបក្សសាធារណរដ្ឋដែលបានកាត់បន្ថយគម្រោង Planned Parenthood នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/1b11faee-9ced-4b3d-b6ad-e3ee55af39ca_w1024_q10_s.jpg)
៦
ស្រ្តីជាច្រើនបានស្លៀកពាក់ជាអ្នកបម្រើស្រីពីរឿងប្រលោមលោក ខ្សែភាពយន្តខ្លីនិងភាគ «The Handmaid's Tale» បង្ហាញពីការប្រឆាំងនឹងសេចក្តីព្រៀងច្បាប់សេវាសុខភាពរបស់សភាអាមេរិកខាងគណបក្សសាធារណរដ្ឋដែលបានកាត់បន្ថយគម្រោង Planned Parenthood នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
![សត្វឃ្មុំមួយក្បាលកំពុងប្រមូលទឹកដមពីផ្កាឈូករ័ត្នក្នុងតំបន់ជាយក្រុងពណ៌ទឹកក្រូចក្បែរ Hillsborough រដ្ឋ Carolina ភាគខាងជើង កាលពីថ្ងៃទី២៧ មិថុនា ២០១៧។](https://gdb.voanews.com/cdc5c7b0-3b6c-4754-b6d4-4850d4e82cce_w1024_q10_s.jpg)
៧
សត្វឃ្មុំមួយក្បាលកំពុងប្រមូលទឹកដមពីផ្កាឈូករ័ត្នក្នុងតំបន់ជាយក្រុងពណ៌ទឹកក្រូចក្បែរ Hillsborough រដ្ឋ Carolina ភាគខាងជើង កាលពីថ្ងៃទី២៧ មិថុនា ២០១៧។
![ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ពិនិត្យកាំភ្លើងវែង CS/LR4A ដែលធ្វើដោយចិនក្នុងការបង្ហាញកាំភ្លើងវែងរាប់ពាន់ដើមដោយបន្ទាយអាកាសចិននៅភាគខាងជើងប្រទេសហ្វីលីពីន។](https://gdb.voanews.com/b3de8201-6932-4a92-a318-aecbbd8651cd_w1024_q10_s.jpg)
៨
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ពិនិត្យកាំភ្លើងវែង CS/LR4A ដែលធ្វើដោយចិនក្នុងការបង្ហាញកាំភ្លើងវែងរាប់ពាន់ដើមដោយបន្ទាយអាកាសចិននៅភាគខាងជើងប្រទេសហ្វីលីពីន។
![យុវជនអ៊ីស្រាអែលហែលទឹកលេងនៅក្នុងអាងធម្មជាតិមួយក្នុងភូមិ Lifta ដែលត្រូវបានគេបោះបង់ចោលក្នុងការប្រយុទ្ធក្នុងសង្រ្គាមអារ៉ាប់អ៊ីស្រាអែលឆ្នាំ១៩៤៨ នៅភាគពាយព្យនៃទីក្រុង Jerusalem។](https://gdb.voanews.com/a17eaa1b-c8d4-4903-9e2b-3f6f0122c627_w1024_q10_s.jpg)
៩
យុវជនអ៊ីស្រាអែលហែលទឹកលេងនៅក្នុងអាងធម្មជាតិមួយក្នុងភូមិ Lifta ដែលត្រូវបានគេបោះបង់ចោលក្នុងការប្រយុទ្ធក្នុងសង្រ្គាមអារ៉ាប់អ៊ីស្រាអែលឆ្នាំ១៩៤៨ នៅភាគពាយព្យនៃទីក្រុង Jerusalem។
![នាវាចរកំពុងបត់ទង់ជាតិអាមេរិកចំនួន៧ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធនៅក្នុងទីក្រុងYokosuka ប្រទេសជប៉ុន កាលពីថ្ងៃទី២៧ មិថុនា ២០១៧ ដើម្បីផ្តល់កិត្តិយសដល់នាវាចរ៧នាក់ដែលបានស្លាប់ក្នុងការលេចនាវា USS Fitzgerald។](https://gdb.voanews.com/6b9316d0-9e00-416e-83ab-c7fa23a122a0_w1024_q10_s.jpg)
១០
នាវាចរកំពុងបត់ទង់ជាតិអាមេរិកចំនួន៧ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធនៅក្នុងទីក្រុងYokosuka ប្រទេសជប៉ុន កាលពីថ្ងៃទី២៧ មិថុនា ២០១៧ ដើម្បីផ្តល់កិត្តិយសដល់នាវាចរ៧នាក់ដែលបានស្លាប់ក្នុងការលេចនាវា USS Fitzgerald។
![នាវាចម្បាំងថ្មីរបស់ចិនដែលត្រូវបានផលិតនៅក្នុងស្រុកមានទម្ងន់ ១០.០០០តោននៅកំពង់ផែ Jiangnan ទីក្រុងសៀងហៃប្រទេសចិន។](https://gdb.voanews.com/f4396a7b-f5ce-4fdf-9ce0-066fef623522_w1024_q10_s.jpg)
១១
នាវាចម្បាំងថ្មីរបស់ចិនដែលត្រូវបានផលិតនៅក្នុងស្រុកមានទម្ងន់ ១០.០០០តោននៅកំពង់ផែ Jiangnan ទីក្រុងសៀងហៃប្រទេសចិន។