រូបភាពជុំវិញពិភពលោកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា ជប៉ុន ហុងកុង អាល្លឺម៉ង់ ប៉ាពួញូហ្គីណេ ប្រេស៊ីល នីហ្ស៊េរីយ៉ា អ៊ីស្រាអែល ឥណ្ឌូណេស៊ី និងក្រិក។
រូបភាពជុំវិញពិភពលោក ២៦ មិថុនា ២០១៩

១
ស្រ្តីចំណាស់ជនជាតិជប៉ុនរាំចង្វាក់ហ៊ីបហបដើម្បីស្វាគមន៍មេដឹកនាំប្រទេស G20 ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងអូសាកា។

២
បាតុករប្រមូលផ្តុំមុនកិច្ចប្រជុំកំពូល G20 និងអំពាវនាវឲ្យសហគមន៍អន្តរជាតិគាំទ្រការទាមទាររបស់ពួកគេឲ្យរដ្ឋាភិបាលដកច្បាប់ត្យាប័នក្នុងទីក្រុងហុងកុងប្រទេសចិន។

៣
ប្រជាជនត្រាំទឹកបឹងដើម្បីភាពត្រជាក់នៅបឹង Haltern am See ភាគខាងលិចប្រទេសអាល្លឺម៉ង់នៅពេលដែលសីតុណ្ហភាពឡើងដល់៣៨អង្សារ។

៤
នេះជារូបភាពថតតាមឧទ្ធម្ភាគចក្រ Niugini ដែលបង្ហាញពីភ្នំភ្លើង Ulawun របស់ប្រទេសប៉ាពួញូហ្គីណេបញ្ចេញកម្អែលភ្លើង។

៥
ក្មេងម្នាក់ត្រូវបានគេឃើញនៅតាមផ្លូវលិចទឹកមួយដោយសារទឹកទន្លេ Rio Solimoes ឡើងក្នុងប្រទេសប្រេស៊ីល។

៦
បុរសម្នាក់តម្រៀបគ្រឿងអលង្ការមាសនៅខាងក្រុងហាងមួយក្នុងផ្សារ Wuse ទីក្រុង Abuja ប្រទេសនីហ្ស៊េរីយ៉ា។

៧
អ្នកថតរូបជនជាតិប៉ាឡេស្ទីនរត់គេចពីឧស្ម័នបង្ហូរទឹកភ្នែកដែលបានបាញ់ដោយប៉ូលិសអ៊ីស្រាអែលអំឡុងបាតុកម្មប្រឆាំងនឹងសន្និសីទសម្រាប់គម្រោងសន្តិភាពរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។

៨
មនុស្សម្នាក់រើសសម្រាមផ្លាស្ទិកនៅទន្លេ Citarum ដែលពេញទៅដោយសម្រាបមនិងកាកសំណល់ពីរោងចក្រក្នុងទីក្រុង Bandung នៅខេត្ត ចាវ៉ាខាងលិចប្រទេសឥណ្ឌូណេស៊ី។

៩
កីឡាករ Dimitris Patsourakis នៃប្រទេសក្រិកប្រកួតនៅក្នុងការប្រកួត Athens Street Pole Vault ខាងមុខសាល Zappeion កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។